Connect with us

ជីវិតកម្សាន្ដ

កម្មវិធី Pleng by Smart នឹង​បង្ហាញ​សិល្បករ​ខ្មែរ​ដ៏​មាន​ទេពកោសល្យ​ជាមួយ​យុទ្ធនាការ “Pleng សង្ខេបៗ​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​2021”

បានផុស

នៅ

​កម្មវិធី​តន្ត្រី​លើ​ទូរស័ព្ទ Pleng by Smart នឹង​ផ្ដើម​យុទ្ធនាការ​លើ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ក្នុង​ខែ​នេះ ដែលមាន​ឈ្មោះថា Pleng សង្ខេបៗ​ត្រឹម​ពាក់កណ្តាល​ឆ្នាំ 2021 (Pleng Mid-Year Rundown) ដើម្បី​បង្ហាញ​ពី​ទេពកោសល្យ​ដ៏​អស្ចារ្យ​របស់​សិល្បករ​ខ្មែរ​និង​បង្ហាញ​ស្នាដៃ​របស់​ពួកគេ ដោយ​បង្ហាញ​ឈ្មោះ​បទ​ចម្រៀង និង​សិល្បករ​ដែល​ទទួល​បាន​ការ​ស្ដាប់​ច្រើនជាងគេ​បំផុត​នៅលើ​កម្មវិធី​ទូរស័ព្ទ​នេះ ដែល​វា​នឹងធ្វើ​ឲ្យ​អ្នក​ចូលចិត្ត​ស្ដាប់​តន្ត្រី​មាន​ភាព​ងាយស្រួល​ស្វែងរក​ចម្រៀង និង​សិល្បករ​ដែល​កំពុង​ពេញ​និយម​លើ​កម្មវិធី Pleng by Smart​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Pleng by Smart គឺជា​កម្មវិធី​សម្រាប់​ស្ដាប់​តន្ត្រី​តាម​អន​ឡាញ​ដែលមាន​អ្នក​ទាញយក​ច្រើនជាងគេ​ក្នុងប្រទេស​កម្ពុជា ដែល​បច្ចុប្បន្ន​មាន​អ្នកប្រើប្រាស់ ប្រចាំខែ​ចំនួន​ជាង ៦០​ម៉ឺន​នាក់ ដែល​អាច​ចូលទៅ​ស្ដាប់​បទ​ចម្រៀង​ជាង​១​លាន​បទ ពី​តារា​ក្នុងស្រុក និង​អន្តរជាតិ​ជាង​១ ម៉ឺន​នាក់​។ កម្មវិធី​កម្សាន្ត​ឌីជីថល​នេះ ក៏បាន​ភ្ជាប់​ទំនាក់ទំនង​តន្ត្រី​សិល្បករ​កម្ពុជា​ជាមួយនឹង​អ្នកគាំទ្រ​និង​ស្រលាញ់​តន្ត្រី ហើយ​អនុញ្ញាត​ឲ្យ​សិល្បករ​និង​អ្នកមាន​ទេពកោសល្យ​ក្នុងស្រុក​ទទួលបាន​ការ​កោតសរសើរ​កាន់តែខ្លាំង​។

​យុទ្ធនាការ​លើ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​នេះ​នឹង​ធានា​ឲ្យ​បាន​ថា​បទ​ចម្រៀង និង​សិល្បករ​ដែល​កំពុង​ពេញនិយម​បំផុត​ត្រូវបាន​ស្វែងរក​ដោយ​ភាពងាយស្រួល ហើយនឹង​ជួយ​អ្នក​ចូលចិត្ត​ស្ដាប់​ចម្រៀង​ឲ្យ​ស្គាល់ បទ​ចម្រៀង​និង​សិល្បករ​ថ្មីៗ​បន្ថែមទៀត​។ ជាមួយ​អ្នកគាំទ្រ​កម្មវិធី​របស់ខ្លួន​ជាង ៦​សែន ២​ម៉ឺន​នាក់​លើ Facebook យុទ្ធនាការ Pleng សង្ខេបៗ​ត្រឹម​ពាក់កណ្តាល​ឆ្នាំ 2021 គឺ​ប្រាកដថា​នឹងធ្វើ​ឲ្យ​អ្នកគាំទ្រ​រំភើបចិត្ត​ជាមិនខាន​។​

​បទ​ចម្រៀង និង​សិល្បករ​ដែលមាន​អ្នក​ស្ដាប់​ច្រើន​បំផុត​លើ Pleng by Smart នឹង​ត្រូវបាន​ចាត់ថ្នាក់​ដូចខាងក្រោម​៖

​កំពូល​សិល្បករ​ខ្មែរ​ស្រី​ទាំង ១០​នៅលើ Pleng ពាក់កណ្តាល​ឆ្នាំ ២០២១

​កំពូល​សិល្បករ​ខ្មែរ​ប្រុស​ទាំង ១០​នៅលើ Pleng ពាក់កណ្តាល​ឆ្នាំ ២០២១

​ចម្រៀង​ខ្មែរ​ទាំង 10 បទ​ចេញ​ឆ្នាំ ២០២១ ដែល​ទទួលបាន​ការស្តា​ប់​ច្រើនជាងគេ នៅលើ Pleng

​កំពូល​ចម្រៀង​ខ្មែរ​ទាំង ១០ បទ​នៅលើ Pleng ពាក់កណ្តាល​ឆ្នាំ ២០២១

​កំពូល​សិល្បករ​ខ្មែរ​ទាំង ១០​នៅលើ Pleng ពាក់កណ្តាល​ឆ្នាំ ២០២១

(​អន្តរជាតិ​) កំពូល​ចម្រៀង​ទាំង ១០ នៅលើ Pleng ពាក់កណ្តាល​ឆ្នាំ ២០២១

(​អន្តរជាតិ​) កំពូល​សិល្បករ​អន្តជាតិ​ស្រី​ទាំង ១០​នៅលើ Pleng ពាក់កណ្តាល​ឆ្នាំ ២០២១

(​អន្តរជាតិ​) កំពូល​សិល្បករ​អន្តជាតិ​ប្រុស​ទាំង ១០​នៅលើ Pleng ពាក់កណ្តាល​ឆ្នាំ ២០២១

​លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “​តាមរយៈ Pleng by Smart យើង​បាន​បន្ត​បង្ហាញ​ការប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​វិស័យ​តន្ត្រី​នៅ​កម្ពុជា និង​សិល្បករ​ដែលមាន​ទេពកោសល្យ​ខ្ពស់ ដែល​យើង​មាន​ភាព​រីករាយ​ក្នុងការ​ផ្ដល់​ជា​វេទិកា​មួយ​សម្រាប់​ភ្ជាប់​សិល្បករ​ទៅ​នឹង​អ្នកគាំទ្រ​តន្ត្រី​។ យើង​បាន​គាំទ្រ​ដល់​ទិដ្ឋភាព​តន្ត្រី​ក្នុងស្រុក​របស់​យើង មិន​ត្រឹមតែ​តាមរយៈ​កម្មវិធី Pleng និង​យុទ្ធនាការ​តាម​អន​ឡាញ​ប៉ុណ្ណោះ​ទេ យើង​ក៏​គាំទ្រ​តាមរយៈ​កម្មវិធី​ប្រគុំ​តន្ត្រី​សប្បុរសធម៌​ស្នាមញញឹម កម្មវិធី​ពិធីជប់លៀង​ឆ្នាំ​ថ្មី (Smart’s virtual New Year Party) និង​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ដែលមាន​ការចូលរួម​ពី​តារា​ជាច្រើន​ដែលមាន​ភាព​ប្រជាប្រិយភាព​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​”​។​

​លោក ថូ​ម៉ាស បាន​បន្ថែមទៀតថា “​កម្មវិធី​ប្រគុំ​តន្ត្រី Smart Mega Concerts ដែល​នឹង​ត្រឡប់មកវិញ​ថ្ងៃ​ណាមួយ ហើយនឹង​នាំយក​តារាចម្រៀង​ដ៏ មាន​ទេពកោសល្យ​កំពូល​អន្តរជាតិ​មកកាន់​ប្រទេស​កម្ពុជា ហើយ​យើង​បន្ត​ស្វែងរក​មធ្យោបាយ​ដើម្បី​ភ្ជាប់​អ្នកគាំទ្រ​ជាមួយ​និ​ិ​ង​តន្ត្រី​ដែល​ពួកគេ​ស្រលាញ់ ដោយ​ផ្ដល់ជូន​នូវ ពួកគេ​ជាមួយ​ការប្រើប្រាស់​កម្មវិធី Pleng by Smart នៅ​កន្លែង​ណា​ក៏បាន​ក្នុងប្រទេស​កម្ពុជា​តាមរ​យៈ​ប្រព័ន្ធ​សេវា​គ្របដ​ណ្ដា​ប់ 4G ដែល​ប្រសិទ្ធភាព​ខ្ពស់​របស់​ពួកយើង​”​។​

​អតិថិជន ឫ​អ្នក​ស្តាប់​អាច​រីករាយ​ជាមួយនិង​បណ្ណាល័យ​តន្ត្រី និង​ប​ញ្ចី​បទ​ចម្រៀង​របស់​កម្មវិធី Pleng by Smart ឥតគិតថ្លៃ​ឬ ពួកគេ​អាច​ក្លាយជា​អតិថិជន Pleng Pro ដោយ​ចំណាយ​គ្រាន់តែ​ចំណាយ ៩៩ សេន​ក្នុង​មួយខែ​។ អតិថិជន ដែល​ប្រើប្រាស់​កម្មវិធី Premium អាច​រីករាយ​ការ​ស្ដាប់​តន្ត្រី​ដោយ​គ្មាន​ការផ្សាយពាណិជ្ជកម្ម​ជាមួយនិង​គុណភាព​សំឡេង​ដ៏​ល្អ​។ អតិថិជន Pleng Pro ក៏​អាច​ទាញយក​បទ​ចម្រៀង​ដោយ​គ្មាន​កំណត់​សម្រាប់​ស្ដាប់​ដោយ​មិនចាំបាច់​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​អិ​ុ​ន​ធើណិ​ត ដូច្នេះ​ពួកគេ​អាច​បន្ត​ស្តាប់​តន្ត្រី​ដែល​ពួកគេ​ចូលចិត្ត ទោះបីជា​មិនមាន​អិ​ុ​ន​ធើ​ណិ​ត​ក៏ដោយ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh.៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទី មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ៤១ នាទី មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៣ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម