ជីវិតកម្សាន្ដ
ស្ថានភាពជំងឺរំដួលលិចទឹក កាន់តែដុនដាប ខណៈថ្ងៃកំណើតជិតដល់
ភ្នំពេញ ៖ ថ្មីៗកន្លងទៅនេះ តារាម៉ូឌែលនិងជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ដ៏ជំនាញលោក ម៉ិញ ចាន់វ៉ាន់ដា ហៅ រំដួលលេចទឹក បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់ធ្លាក់ខ្លួនឈឺសល់ស្បែកដណ្តប់ឆ្អឹង។

តាមការបញ្ជាក់ពីមិត្តភក្តិរួមអាជីពបានលើកឡើងថា មូលហេតុដែល រំដួល លេចទឹកធ្លាក់ខ្លួនឈឺដោយសារជំងឺម្យ៉ាងគឺជាតិពុលក្នុងឈាម។ កាលនោះគេក៏ឃើញមានសិល្បករ-សិល្បការិនីជាច្រើនបានជូនពរឱ្យតារាម៉ូឌែលដែលមានទេពកោសល្យរូបនេះឆាប់ជាសះស្បើយពីជំងឺ។

យ៉ាងណាមិញរហូតមកទល់ពេលសម្រាប់ស្ថានភាពជំងឺរបស់ រំដួលលេចទឹក នៅមានទាន់ប្រសើរនៅ ឡើយទេពោលគឺមើលទៅហាក់កាន់តែដុនដាបដ ដែលខណៈថ្ងៃខួបកំណើតជិតមកដល់ឆាប់ៗផងនោះ។

ដោយសារហេតុផលនេះ ទើបធ្វើឲ្យសាមីខ្លួនបង្ហាញការព្រួយចិត្តចំពោះជំងឺរបស់ខ្លួន។ រំដួលលេចទឹក ថ្លែងថា ”រាប់ពីថ្ងៃនេះទៅនៅសល់៧ថ្ងៃទៀតជាថ្ងៃ កំណើតខ្លួនឯង។ ប៉ុន្តែឆ្នាំនេះមិនបាច់ហៅថាថ្ងៃកំណើតទេ ហៅថាថ្ងៃគំរប់៧ថ្ងៃក្ដាតែម្ដងទៅ ព្រោះបើម្លឹងៗទៅហើយមនុស្សមិនចំមនុស្ស ខ្មោច មិនចំខ្មោច ឆ្អឹងសុទ្ធបែបនេះ”៕
ដោយ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?