Connect with us

ជីវិតកម្សាន្ដ

ក្រោយផលិតករពីររូបទម្លាយរឿងមិនទូទាត់លុយជាង១ម៉ឺនដុល្លារ លោក អ៊ិន សុភិន ចេញមុខបកស្រាយ

បានផុស

នៅ

​លោក អ៊ិន សុ​ភិន ដែលជា​ថៅកែ​ផលិតកម្ម​មហាហង្ស​ កាលពី​យប់​ថ្ងៃទី​០៤​ ខែសីហា​ ឆ្នាំ​២០២១ បាន​បង្ហោះ​សារ​យ៉ាង​វែង​អន្លាយ​ ដោយ​ធ្វើការ​ប្រតិកម្ម​ក្នុងន័យ​វាយបក​ទៅកាន់​ផលិតករ​ពីរ​នាក់​ប្ដី​ប្រពន្ធ​គឺ​លោក រ៉េ​មមី ហ៊ូ និង​ភរិយា​ គឺ​អ្នកស្រី ផូ ភា​រ័ត្ន ជុំវិញ​រឿង​លុយ​ជាង​១​ម៉ឺន​ដុល្លារ​។​

ការឆ្លើយតប​របស់លោក អ៊ិន សុ​ភិន នេះ​គឺ​បានធ្វើឡើង​ក្រោយពេល​ផលិតករ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ខាងលើ​បាន​ទម្លាយ​ថា​ លោក​មិន​ទូទាត់​ទឹកប្រាក់​ជាង១ម៉ឺន​ដុល្លារ​ ជា​ថ្លៃ​ពលកម្ម​ដែល​លោក​និង​ភរិយា​បាន​ដឹកនាំ​សម្ដែង​ភាពយន្ត​អោយ​៣​រឿង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ិន សុ​ភិន បាន​បកស្រាយ​ថា ​គួរ​អោយអស់សំណើច​ហើយ​អោយ​បងប្អូន​ផលិតករ​ចាំ​មុខ​ពីរ​នាក់​នេះ​អោយ​ច្បាស់​។ ខ្ញុំ​ទើប​ប្រជុំ​ចប់​កាលពី​ថ្ងៃ​ច័ន្ទ័ រឿង​ពួកគាត់​ធ្វើការ​មិនកើត​ ចង់បាន​លុយ​ខុស​ក្បួន​ហេតុ​តែ​អាណិត​ពួកគាត់​អត់​ការងារ​ធ្វើ​។​ តេទូរស័ព្ទមកសុំ​ការងារ​ធ្វើ​ អាណិត​ពេក​ក៏​អោយ​ម្ដង​៣​រឿង​(​ដឹកនាំ​សម្ដែង​)​។​

លោក​បន្តថា​ រឿង​ទាំង​៣​នោះ​ គឺ​១-​រឿង​(​ឯក​ការ​)​ដឹក​នាំ​រឿង​មិនកើត​ ហើយ​បានកក់លុយ​ត្រឹមត្រូវ​ ដល់​តំណាក់កាល​ទី​២​មិនទាន់បាន​បង់ ព្រោះ​រឿង​យក​មិនបាន​ ខុស​ច្រើន​ ដឹក​អោយ​រួច​តែ​ពី​ដៃ​។ ​អញ្ចឹង​តើ​អោយគេ​បង់លុយ​អោយ​ដែរ​? ណាមួយ​តាំងពី​ថត​ចប់​មក​កូ​វីដរ​ហូត​។ រឿងនេះ​មិនទាន់​គិត​យ៉ាងម៉េច​ផងម​កថា​ គេ​មិន​ទាន់​បង់លុយ​កុំ​អោយតែ​គេ​ប្ដឹង​វិញ​ទៅ​សំណាង​ហើយ ។​ ដឹកនាំ​រឿង​តម្រូវ​ចិត្ត​ខ្លួនឯង​មិន​តម្រូវ​ចិត្ត​អ្នក​បង់​លុយ ខាង​ក្រុមហ៊ុន​មិនទាន់​និយាយ​អ្វី​ទាំងអស់​។​ តែ​នេះ​ចង់​បង្ករ​បញ្ហា​ដោយ​ខ្លួនឯង​។​អាណិត​ណាស់​តែ​ការងារ​មិនកើត ចង់តែ​បាន​លុយ​គេ​ពេល​មកសុំ​ការងារ​គេ ធ្វើ​និយាយ​ល្អ​តែ​ពេល​បាន​ការងារ​ទៅ​ធ្វើ​ច​រិក​មើលងាយ​ការងារ ហើយ​ហ៊ាន​ចេញមុខ​មកទៀត​អត់​កេរ្តិ៍ខ្មាស់​។

២-(​រឿង​បេសកម្ម​ស្នេហ៍​)​ដឹក​មិនកើត​ កាត់ត​មិន​ចេញ​លុយកាក់​បាន​កក់​រួចហើយ​នៅតែ​ដំនាក់កាល​បន្ទា​ប់​។​៣-​រឿង​(​វង្វេង​)​ក៏​ដូចគ្នា​ ដឹក​មិនបាន​កូនក្មេង​ដឹក​លេង​ផង​ មើល​មិន​យល់ រឿង​លុយកាក់​គេ​បាន​កក់​រួចរាល់​ហើយ​ដែរ​។ នៅតែ​បង់​ដំនាក់កាល​បន្ត តែ​ពេលនេះ​រឿង​ទាំងបី យកជាការ​មិនបាន​សោះ ហេតុតែ​ចង់​ជួយ​មិនមាន​បទពិសោធន៍​សោះ​ក៏​អោយ​ឱកាស តែ​សមត្ថភាព​អន់​ណាស់ ​យកជាការ​មិន​បាន​។​សូម​ផលិតករ​ទាំងអស់គ្នា​ប្រ​យ័ត្នចាញ់​បោក​ពួកគាត់​ទាំងពីរ​នាក់​។

លោក អ៊ិន សុ​ភិន បន្តទៀតថា ​ខ្ញុំ​ខូច​អស់បី​រឿង ​រាប់​ម៉ឺន​ដុល្លារ​មិនបាន​និយាយ​អី​មួយ​ម៉ាត់​ផង​ ដោយ​ទុកមុខ​រាប់​អាន​គ្នា​ តែ​ពួកគាត់​ចង់​ល្បី ព្រោះ​ពួកគាត់​កំ​ពុងតែ​ជួប​ញ្ហា​សេដ្ឋកិច្ទ​។​​ អាណិត​ដែរ​តែ​មនុស្ស​ចង់ បាន​លុយ​គេ ដោយ​មិន​ធ្វើការ​អោយ​នោះ​ ទុក​តាម​នឹង​ទៅ​សុខចិត្ត​យក​រឿង​មកអោយ​អ្នកផ្សេង​ធ្វើ​វិញ ។​នេះ​ជា​បទពិសោធ​ន៍​ថ្មី​មួយ​ចេះ​ចង់បាន​លុយ​គេ​អត់​ចេះ​ខ្មាស់ ​តែ​ខាង​ក្រុមហ៊ុន​កំពុងតែ​រកមុខ​អោយ​ដឹក​សង​ផង គួរអោយ​ចង់​សើច​អ្នកដឹង​នាំ​រឿង​គ្មាន License​។

ជុំវិញ​រឿងនេះ​បាន​ក្លាយជា​ប្រធានបទ​ថ្មី​ទៀត​ ស្រប​ពេលដែល​ការទម្លាយ​របស់ រ៉េ​មមី ហ៊ូ និង​ភរិយា​ដែល​ត្រូវគេ​ដឹងថា​ គឺជា​ផលិតករ​ និង​ជា​អ្នក​ច្នៃ​ម៉ូដ​មកពី​អាមេរិក​ដែល​អះអាងថា​ ក្រោយ​ដឹកនាំ​រឿង​អោយ​ផលិតកម្ម​មហាហង្ស​ចប់​៣​រឿង​យូរហើយ​ តែ​មិនឃើញ​លោក អ៊ិន សុ​ភិន ទូទាត់​ថ្លៃ​ពលកម្ម​នៅ​សល់​អោយ​ពួកគាត់​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាស់អាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៣២ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣៧ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៥១ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម