ជីវិតកម្សាន្ដ
សុខ រ៉ាស៊ី ប្តឹងទារជំងឺចិត្ត ៣៥,០០០ដុល្លារ និងលុយជំពាក់ជាង១ម៉ឺនដុល្លារពីលោក អ៊ិន សុភិន
ករណីរឿងក្តីក្តាំរវាងពិធីករ សុ ខ រ៉ាស៊ី និងលោក អ៊ិន សុភិន ដែលជាថៅកែផលិតកម្មមហាហង្ស បានឈានដល់តុលាការហើយ ដោយសារការសម្របសម្រួលគ្នាលើកទី១នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញពុំទទួលបានលទ្ធផល។
ពិធីករលោក សុខ រ៉ាស៊ី បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា ករណីរឿងក្តីក្តាំរបស់លោកពេលនេះ ត្រូវចូលដល់តុលាការហើយ។ លោកសង្ឃឹមថា យុត្តិធម៌នឹងមានចំពោះជនរងគ្រោះដូចរូបលោក ព្រោះរឿងនេះ ភាគីដែលជំពាក់លុយហាក់មានចេតនាផ្គើនណាស់។

លោក សុខ រ៉ាស៊ី បានបន្តថា នៅក្នុងពាក្យបណ្តឹងរបស់លោក ដែលដាក់ទៅតុលាការនោះ គឺប្តឹងទាមទារលោក អ៊ិន សុភិន ចំនួន២ចំណុច គឺ១.ប្តឹងទារលុយដែលជំពាក់ថ្លៃជួលឆាកចំនួន១៥,៧០០ដុល្លារ និង២.ទាមទារសំណងជំងឺចិត្តចំនួន៣៥,០០០ដុល្លារ។
លោកនិយាយទៀតថា មួយឆ្នាំហើយខ្ញុំតាមអង្វរគាត់ដូចឆ្កែអោយសងលុយមក មួយខែបង់អោយខ្ញុំ៥០០ដុល្លារឬ១០០០ដុល្លារក៏បានដែរ ដើម្បីយកលុយបងធនាគារបង់ថ្លៃឃ្លាំង និងបើកអោយកម្មករតែក្តីអាណិតខ្ញុំតែមួយចុងក្រចកក៏គ្មានដែរ។
សុខ រ៉ាស៊ី លើកឡើងថា ខ្ញុំលក់ឡានជិះម៉ូតូទៅធ្វើការ ដាក់លក់ផ្ទះ លក់គ្រឿងអលង្ការបើកលុយអោយបុគ្គលិកខ្ញុំ ខ្ញុំដើរពឹងគេអោយជួយនិយាយសម្រុះសម្រួលតែលទ្ធផលគ្រប់គ្នាសុទ្ធតែបញ្ចាក់ថា អស់លទ្ធភាពនិយាយជាមួយគាត់នេះហើយ គាត់មិនសងទេទើបបានជម្រើសចុងក្រោយមានតែពឹងច្បាប់ជាអ្នកដោះស្រាយនិងជួយរកយុត្តិធម៌។

ជុំវិញរឿងរ៉ាវខាងលើនេះ លោក អ៊ិន សុភិន ដែលជាថៅកែមហាហង្ស កម្ពុជាថ្មី មិនទាន់អាចស្វែងរកការ បកស្រាយបាននៅឡើយទេ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ខណ:មហាជនជាច្រើនកំពុងរង់ចាំមើលលទ្ធផលពីតុលាការផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


