ជីវិតកម្សាន្ដ
វីជេ ដាដា ប្រកាសឱ្យថៅកែមហាហង្សលោក អ៊ិន សុភិន ចូលខ្លួនដោះស្រាយរឿងបំណុល
រឿងរ៉ាវអាស្រូវដ៏រសើប និងអាម៉ាស់ថ្មីមួយទៀតហើយ ដែលកំពុងកើតឡើងចំពោះលោក អ៉ិន សុភិន ម្ចាស់ផលិតកម្ម មហាហង្ស ខណៈសុខៗស្រាប់តែត្រូវបានពិធីករប្រុសល្បីឈ្មោះលោក វីជេ ដាដា ចេញមុខទម្លាយយ៉ាងភ្ញាក់ផ្អើលនូវរឿងរ៉ាវជួលធ្វើការមិនទាន់បើកលុយឱ្យ។

ខ្លឹមសារយ៉ាងក្ដៅគគុកដែលពិធីករប្រុសសង្ហាលោក វីជេ ដាដា បង្ហោះភ្ជាប់ជាមួយឃ្លីបវីដេអូដំបូងបានបញ្ជាក់ថា ផ្ញើជូនលោក អ៉ិន សុភិន ចូលខ្លួនដោះស្រាយរឿងលុយរបស់ខ្លួន។ លោក ដាដា ថា បន្ទាប់ពីលោកចេញវីដេអូនេះទៅ សង្ឃឹមលោក អ៉ិន សុភិន ចេញមុខដោះស្រាយរឿងលុយរបស់ខ្លួនប្រមាណ ១ពាន់ដុល្លារ ដែលជំពាក់តាំងពីដើមខែមេសា ឆ្នាំ២០២៣ មកដល់ពេលនេះ នៅពុំទាន់មានដំណោះស្រាយ។
លោកបន្តថា នេះជាសារមួយដើម្បីផ្ញើជូនរម្លឹកទៅកាន់លោក អ៉ិន សុភិន ព្រោះលោកធ្លាប់លេងខូចគេច្រើនហើយសម្រាប់អ្នកស្ថិតនៅក្នុងចង្កោមសិល្បៈ (ដូចជាករណីធ្វើការអត់បើកលុយឲ្យគេ) ប៉ុន្តែលោកមិននិយាយសំដៅទៅលើអ្នកសិល្បៈផ្សេងទេ គឺសុំនិយាយត្រឹមតែរឿងរូបលោកដោយផ្ទាល់ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត លោក អ៉ិន សុភិន ត្រូវបានគេដឹងហើយថា លោក គឺជាចាងហ្វាងផលិតកម្ម មហាហង្ស ហើយពីមុនមកក៏ធ្លាប់ជាអ្នកគ្រប់គ្រងកម្មវិធី «Miss Grand Cambodia» និងធ្វើកម្មវិធីច្រើនទៀត ដូច្នេះថាតើលុយទៅណាអស់។


លោក វីជេ ដាដា បញ្ជាក់ថា “ខ្ញុំនិយាយនេះគឺជាសារមួយជូនទៅលោក អ៉ិន សុភិន ចូលខ្លួនមកដោះស្រាយលុយខ្ញុំផង ព្រោះពេលវេលា ៣-៤ខែ ខ្ញុំតេទៅតាមរយ:ឆាតអត់លើក ខ្ញុំផ្ញើសារទៅអត់មើល ខ្ញុំខមិន មិនតប ខ្ញុំតេតាមលេខទូរស័ព្ទមិនទទួល វាច្រើនដង ហើយក៏យូរដែរ ពោលចាប់តាំងពីថ្ងៃទី២ ខែមេសា រហូតខ្ញុំចេញវីដេអូនេះ។ អញ្ចឹងហើយលោក អ៉ិន សុភិន គួរតែភ្ញាក់ខ្លួនហើយថាគួរធ្វើ អ្វី…..? ព្រោះដំណឹងខ្ញុំក៏បានជូនហើយដែរ ហើយវីដេអូក៏កំពុងចេញដែរ ដូច្នេះមិនមែនថាខ្ញុំមិនទុកពេលឱ្យទេតែលោក សុភិន ទៅវិញទេដែលជាមនុស្សធ្វើការហើយបោះបង់គេចោល”។
លោក ដាដា បានបន្តថា មានអ្នកសិល្បៈច្រើនហើយរងគ្រោះដែលធ្វើការជាមួយ ប៉ុន្តែត្រូវបានលោក អ៉ិន សុភិន មិនបើកលុយឱ្យគេ។ លោកថា មិនចង់ចេញវីដេអូនេះទេ ព្រោះមិនចង់ឱ្យផ្ទុះនៅក្នុងសង្គមហ្វេសប៊ុក តែមកពីលោក អ៉ិន សុភិន ខ្លួនឯងដែលបង្ខំលោកឱ្យចេញវីដេអូបែបនេះ។

វីជេ ដាដា ផ្តាំផ្ញើបន្ថែមថា «លោក អ៉ិន សុភិន គួរតែដឹងខ្លួន កុំឱ្យថ្ងៃក្រោយ ខ្ញុំជួបតាមទីសាធារណៈ តាមផ្លូវ ឬតាមផ្សាអី កុំឱ្យខ្ញុំតាមទារលុយនៅមុខគេហើយមកថាខ្ញុំមិនទុកមុខ ទុកមាត់ឱ្យសោះ ព្រោះខ្ញុំទៅធ្វើពិធីករឱ្យតាំងពីថ្ងៃទី០២ មេសា នៅក្នុងកម្មវិធីប្រឡងវិស័យ Miss and Mister Supranational Cambodia»។

ជុំវិញរឿងអាស្រូវដ៏រសើបខាងលើនេះ លោក អ៉ិន សុភិន ដែលជាថៅកែផលិតកម្មមហាហង្ស រហូតមកដល់ពេលនេះ មិនទាន់ឃើញមានប្រតិកម្មឆ្លើយតបណាមួយនៅឡើយទេ។ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ក៏មិនទាន់អាចស្វែងរកការបកស្រាយពាក់ព័ន្ធរឿងរ៉ាវខាងលើនេះដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


