Connect with us

ជីវិតកម្សាន្ដ

តារា​ស្រី អៀ ម៉េង​លិ​ បញ្ជា​ក់​ការពិត​ក្រោយ​ហ្វេ​ស​ប៊ុ​ក​ត្រូវ​ជនអនាមិក​លួច​ទៅគ្រប់​គ្រង​បង្ខូច​កិត្តិយស

បានផុស

នៅ

ភ្នំពេញ ៖ ​តារា​សម្តែង​ស្រី​សិច​ស៊ី​កញ្ញា អៀ ម៉េង​លិ ថ្មីៗ​នេះ​បានកើត​មានរឿង​ភ្ញាក់ផ្អើល​មួយ​ខណៈ​សុខៗ​នាង​បាន​ប្រកាស​ចែកផ្លូវ​គ្នា​ជាមួយ​សង្សា​របស់ខ្លួន​និង​ថែមទាំង​ទម្លាយ​បញ្ហា​លុយកាក់​ទៀតផង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដំណឹង​នេះ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​និង​មិត្តភក្តិ​តារា​ស្រី អៀ ម៉េង​លិ បង្ហាញ​ការចាប់អារម្មណ៍​គ្រប់គ្នា​ដោយ​គិតថា​ជាការ​ពិត​។​ប៉ុន្តែ​ក្រោយ​ផ្ទុះ​រឿងនេះ​មិនបាន​ប៉ុន្មាន​ត្រូវ​សាមីខ្លួន​កញ្ញា អៀ ម៉េង​លិ ចេញមក​បញ្ជា​ក់ថា​ពិត​។

អៀ ម៉េង​លិ បាន​និ​យាយ​ថា​ រវាង​ស្នេហា​នាង​និង​សង្សារ​ គឺ​ពុំ​មាន​ការបែកបាក​ទេ​ហើយ​សម្រាប់​ការបញ្ចេញ​ព័ត៌មាន​មុន​នេះ​ ដោយសារ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ត្រូវ​បាន​ជនអនាមិក​លួច​យកទៅ​គ្រប់គ្រង​ទើប​កើតមាន​បញ្ហា​នេះ​ឡើង។

​នាង​បាន​លើកឡើងថា ​បញ្ជាក់​ខ្ញុំ​ជាមួយ​សង្សារ​គឺ​មិន​បាន​បែក​គ្នា​ទេ​ ពួក​យើង​នៅ​ដដែល​ព្រោះ​មាន​ជន​ខិលខូច​Hack Account​ខ្ញុំ​រួច​យក​បង្ខូចឈ្មោះ​និង​សង្សារ​ខ្ញុំ​។​ ឥឡូវ​ខ្ញុំ​ក៏​យកបាន​វិញ​រួច​លុបចោល តែ​ខ្ញុំ​មិន​ចង់​បញ្ចេញ​ប្រាប់​ថា ​មាន​អ្នក​Hack​ព្រោះ​គិតថា​បាន​Account​មកវិញហើយ។

កញ្ញា អៀ ម៉េង​លិ ក៏បាន​ស្នើ​សុំ​ឲ្យ​បញ្ឈប់​ការចែក​រំ លែ​ក​ដំណឹង​នេះ​ផងដែរ​។​ដោយ​ឡែ​ង​រឿង​បញ្ហា​លុយ​កាក់​ត្រូវ​ស្រី​ស្រស់ ម៉េង​លិ បញ្ជាក់ដែរថា​ គ្មាន​ការ​ជំពាក់​លុយ​គ្នា​អី្វ​ទេ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម