Connect with us

ជីវិតកម្សាន្ដ

មកស្គាល់ម្ចាស់ដើមបទ “ក្រមុំស្រុកស្រែ” ​ឬបទ​ “ជំនោរដើមខែ​” ​​និងជីវប្រវត្តិខ្លះៗក្នុងទសវត្ស៨០

បានផុស

នៅ

​ថ្មីៗ​នេះ​បាន​ផ្ទុះ​នូវ​រឿង​ដ៏​ចម្រុង​ចម្រាស់រ​វាង​កំពូល​តារាចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា និង​តារា​វ័យក្មេង បាន មុន្នី​ល័​ក្ខ ព្រោះតែ​យក​បទ ជំនោ​រ​ដើមខែ យកទៅ​ច្រៀង​ឡើងវិញ​ដោយ​មិនបាន​រក្សា​ឈ្មោះ​ម្ចាស់​ដើម​ពោលគឺ​គ្រាន់តែ​ដាក់ថា​ បទមរតក​ដើមប៉ុណ្ណោះ​។​

ជុំវិញ​បញ្ហា​នេះដែរ​គេ​ក៏​សង្កេតឃើញថា ​ភ្លាមៗ​នោះ​ត្រូវបាន​តារាចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា ចេញ​មុខ​ប្រិត​កម្ម​ដោយ​ទាមទារ​សិទ្ធិ​ជា​ម្ចាស់​បទ​”​ ជំនោ​រ​ដើមខែ​”​ ពី​តារាចម្រៀង​ស្រី​កញ្ញា បាន មុន្នី​ល័ក្ខ​។​ដោយឡែក​ទន្ទឹមគ្នា​នេះដែ​រ​ក៏​ស្រាប់តែ​មានការ​ទម្លាយ​ពី​ក្រុម​អ្នកស្រាវជ្រាវ​ប្រ​វ​ត្ដិ​សិល្បករ​-​សិល្បការិនី​ខ្មែរ​នូវ​បទ​”​ក្រមុំ​ស្រុកស្រែ​”​ ឬ​បទ”​ជំនោរ​ដើមខែ ” ដែល​ច្រៀង​ដោយ​អ្នកចម្រៀង​ទស្សវត្ស​៨០​ គឺ​លោកស្រី ម៉ម សុខា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ការ​បង្ហោះ​នៅលើ​ផេ​ករ​បស់​ក្រុមព្រះ​សុ​រិយា បាន​រៀបរាប់ថា​ ទីបំផុត​ក្រុមព្រះ​សុរិយា​រក​ឃើញ​រូបថត​លោកស្រី ​ម៉ម សុខា ​អ្នកចម្រៀង​ដ៏​ល្បី​ល្បាញ​កាលពី​ទសវត្ស​៨០​ហើយ​។​ នៅក្នុង​ពេលនេះមាន​មហាជន​ច្រើនណាស់​ចង់ឃើញ​ភក្ត្រា​នៃ​តា​រាចម្រៀ​ង ម៉ម សុខា ដែលជា​ម្ចាស់​ដើម​នៃ​បទ ជំនោរ​ដើមខែ ឥលូវ​នេះ​ក្រុមព្រះ​សុរិយា​បាន​រកឃើញ​ហើយ​។

ប្រភព​បាន​បន្តថា​ នេះ​គឺជា​រូបថត​ដ៏​កម្រ​របស់​លោក​ស្រី ម៉ម សុខា តារាចម្រៀង​ប្រចាំ​ក្រុម​តន្ត្រី​វិទ្យុជាតិ​(​វិទ្យុ​សម្លេង​ប្រជាជន​កម្ពុជា​) ​កាលពី​ទសវត្ស៨០​ និង​ជា​ម្ចាស់​បទ​ជំនោរ​ដើមខែ​ដែល​មហាជន​ចង់ឃើញ​រូប​លោក​ស្រី​ណាស់ ​ខណ​:​ដែល​ក្នុង​បណ្តេញ​សង្គម​ហ្វេ​ស​បុក​ឬ​យូ​ធូប​ពុំមាន​នរណា​មាន​រូបលោក​ស្រី​ឡើយ​។​

ប្រភព​លើកឡើង​ទៀតថា ​លោកស្រី ម៉ម សុខា ជា​អ្នក​ចម្រៀង​ដែលមាន​ទឹកដម​សំនៀង​ផ្អែម​ស្រទន់​ប្រកប​ដោយ​មនោសញ្ចេតនា ​ពិសេស​បទ​ស្នេហា​ជាតិ​តែម្តង​។​

លោកស្រី​មានឈ្មោះ​ល្បីល្បាញ​យ៉ាង​ខ្លាំង​ក្នុងសម័យ​សាធារណរដ្ឋ​ប្រមា​និ​ត​កម្ពុជា​ និង​ស​ម័យ​រដ្ឋ​កម្ពុជា​។​ក្រៅ​ពីបទ​ជំនោរ​ដើមខែ ​គឺមាន​បទ​ល្បីៗ​របស់លោក​ស្រី​មាន​ច្រើន​ដូចជា​, បទ បង​នៅ​ទីណា​?,​បទ ចម្រៀង​អ​វ​សាន្ត ,​បទ ព្យុះ​ជីវិត ,​បទ បង​នឹកឃើញ​ទេ ,​បទ ឬ​ស្សី​បែក​គុ​ម្ភ ជាដើម​។

លោកស្រី ម៉ម សុខា មានឈ្មោះ​ដើម​ថា អែម សុខា កើត​នៅ​ឆ្នាំ​១៩៥៧​ នា​ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ក្រោយ​របប​ខ្មែរក្រហម​បញ្ចប់ទៅ លោកស្រី​បាន​ក្លាយ​ជា​អ្នកចម្រៀង​មួយរូប​នៃ​វង់​តន្ត្រី​វិទ្យុជាតិ​ ក្រោម​ការ​បង្ហាត់បង្រៀន​ពី​ឪពុកចិញ្ចឹម​របស់លោក​ស្រី ​គឺ​លោក​សាស្ត្រាចារ្យ ម៉ម ប៉ុណ្ណា​រ៉ា​យ​។

លោកស្រី​គឺជា​ភរិយា​របស់លោក ម៉ម វីរ​ដ្ឋា ជា​អ្នកចម្រៀង​ និង​តន្ត្រីករ​ដ៏​ល្បីល្បាញ​មួយរូប​។ លោកស្រី​ ម៉ម សុខា បាន​លាចាក​លោក​ទៅ​នៅ​ខែឧសភា ឆ្នាំ​១៩៩៤​ ដោយ​ជំងឺ​បេះដូង​រីក​។​ នេះ​បើតាម​កា​របញ្ជា​ក់​ពី​ក្រុម​ព្រះ​សូរិយា​។​

បើ​ងា​កមក​ចាប់អារម្មណ៍​បទ​”​ជំនោរ​ដើមខែ​”​ដែល​ច្រៀង​ឡើងវិញ​ដោយ​អ្នកនាង ម៉េង កែវពេជ្ជតា នាពេល​បច្ចុប្បន្ន​ឯណេះ​វិញ​ ក៏មាន​ការលើក​វែកញែក​ផងដែរ​ ខណ​:​បទ​នេះ ​គឺ​ត្រូវបាន​គេ​យកមក​សម្រួល​បទ​ភ្លេង​និង​ទំនុកច្រៀង​ខ្លះៗ​ដើម្បី​ឲ្យ​ត្រូវ​ទៅនឹង​បរិ​បទ​សង្គម​បច្ចុប្បន្ន​។ ​ជាក់ស្តែង​បទ​”​ក្រមុំ​ស្រុកស្រែ ” ឬ​ជំនោរ​ដើមខែ​”​ដែល​ចម្រៀង​ដោយ ម៉េង កែវ​ពេជ្ជ​តា គេ​ឃើញ​កែ​ទំនុកច្រៀង​ ឬ​ប៉ា​រូ​ខ្លះ​ពីបទ​របស់​អ្នកចម្រៀង​ទស្សវត្ស​៨០ ​គឺ​លោកស្រី ម៉ម សុខា​។

តារាចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា ធ្លាប់បាន​អះអាង​ថា ​បទ ជំនោរ​ដើ​ម​ខែ ជា​បទ​ចម្រៀង​ដ៏​មាន​ប្រជា​ប្រិយភាព​ខ្លាំង​ក្នុងចំណោម​បទ​ល្បីៗ​ជា​ច្រើ​ន​រយ​ពាន់​បទ​របស់ខ្លួន​។ ​ថ្វីត្បិតតែ​បទ​នេះ​មាន​ប្រភពពី​អ្នក​ចម្រៀង​រៀមច្បង​ជំនាន់​សាធារណៈរដ្ឋ​ប្រជា​មានិ​ត​កម្ពុជា ( ១៩៧៩-៨៩ ) គឺ​លោកស្រី ម៉ម សុខា ដែល​ប្រគុំ​ភ្លេង​ដោយ​ក្រុម​តន្ត្រី វិទ្យុជាតិ​កម្ពុជា​។​

ប៉ុន្តែ​ចំពោះ​ទំនុកច្រៀង​ចាស់​នោះ​ត្រូវបាន​អ្នកនាង ម៉េង កែវពេជ្ជតា បញ្ជាក់ថា ​ខ្លួន​បាន​កែសម្រួល​ជាថ្មី​ខ្លះ​ដើម្បី​តម្រូវ​តាម​តថភាព​សង្គម​សម័យ​ព្រះរាជាណា​ចក្រ​កម្ពុជា ​គឺ​ប្តូរ​ពីបទ​ចម្រៀង​បែប​នយោបាយ​មកជា​បែប​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាក​សិករ​ខ្មែរ​ទូទៅ​វិញ ​ដោយ​កាលណោះ ពេ​ជ្ជ​តា បាន​ប្រើ​ពេល​ប្រើ​គំនិត និង​ដាក់​អារម្មណ៍​បញ្ចូល​តួ​ខ្លាំង​ណាស់ទំ​រាំ​បទ​នេះ​ក្លាយជា​បទ​ចម្រៀង​មាន​អត្ថន័យ​សម​ស្រប និង​កាន់តែ​ពេញនិយម​សម្រាប់​អ្នក​ស្តាប់​គ្រប់​ស្រទាប់​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ វិនាទី មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម