ជីវិតកម្សាន្ដ
ពេជ្រ សោភា ប្រតិកម្មលើបុគ្គលមួយចំនួនមិនឲ្យតម្លៃលើវិស័យសិល្បៈបុរាណខ្មែរ
ភ្នំពេញ ៖ តារាចម្រៀងលំដាប់ប្រទេសអ្នកនាង ពេជ្រ សោភា បានសម្តែងអារម្មណ៍ហួសចិត្តខ្លាំងបន្ទាប់ពីឃើញបុគ្គលមួយចំនួនមិនឲ្យតម្លៃលើវិស័យសិល្បៈបុរាណខ្មែរ។ លើសពីនេះគឺចាំតែរិះគន់ជាន់ពន្លិចរាល់សកម្មភាពដែលគេចូលរួមលើកស្ទួយទម្រង់សិល្បៈបុរាណ។

តួយ៉ាងថ្មីៗនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកខ្លះបានធ្វើការរិះគន់លើតារាចម្រៀងសំនៀងស្រទន់អ្នកនាង ពេជ្រ សោភា បន្ទាប់ពីនាងបានបំផុសមហាជនជុំវិញការគាំទ្រនៃទម្រង់ល្ខោន ខោលជាមួយនាដការីអាជីព។

តារាចម្រៀង ពេជ្រ សោភា បានលើកឡើងថា ”បុគ្គលទាំងនោះហៅបានថាសត្វបរោខោទុំមែកពោធិ៍ ស៊ីផ្លែជ្រៃ។ ខ្ញុំដឹងតារាខ្មែរជាតារាដែលប្អូនស្អប់អូនចង់ឱ្យបងបញ្ឈប់ព្រោះស្អប់រឿងខ្មែរតែបងចង់ប្រាប់ប្អូនថា ល្ខោនខោលក្នុងរឿងរាមកេរ្តិ៍កើតឡើងមុនសម័យអង្គរមានជីវិតរស់វែងជាងជីវិតប្អូនទៀត”។

សូមបញ្ជាក់ថា តារាចម្រៀង ពេជ្រ សោភា បានធ្វើឲ្យមហាជនពោលសរសើរគ្រប់គ្នាបន្ទាប់ពីនាងបានសម្តែងទម្រង់នៃការសម្ដែងល្ខោនខោលនៅក្នុងកម្មវិធីប្រឡងបវរកញ្ញាកាលពីថ្មីៗកន្លងទៅនេះ។ ម្យ៉ាងទៀតតាមរយៈសកម្មភាពនេះ ក៏កាន់តែទទួលបាន ការគាំទ្រខ្លាំងពីទស្សនិកជនផងដែរ៕
ដោយ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ