Connect with us

ជីវិតកម្សាន្ដ

ពេជ្រ សោភា ប្រតិកម្ម​លើ​បុគ្គល​មួយ​ចំនួន​មិន​ឲ្យ​តម្លៃ​លើ​វិស័យ​សិល្បៈ​បុរាណ​ខ្មែរ

បានផុស

នៅ

ភ្នំពេញ ៖ តារា​ចម្រៀង​លំដាប់​ប្រទេស​អ្នកនាង ពេជ្រ សោភា បាន​សម្តែង​អារម្មណ៍​ហួសចិត្ត​ខ្លាំង​បន្ទាប់ពី​ឃើញ​បុគ្គល​មួយ​ចំនួន​មិន​ឲ្យ​តម្លៃ​លើ​វិស័យ​សិល្បៈបុរាណ​ខ្មែរ​។​ លើស​ពី​នេះ​គឺ​ចាំតែ​រិះគន់​ជាន់​ពន្លិច​រាល់​សកម្មភាព​ដែល​គេ​ចូលរួម​លើកស្ទួយ​ទម្រង់​សិល្បៈ​បុរាណ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួយ៉ាង​ថ្មីៗ​នេះ​ មាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ខ្លះ​បាន​ធ្វើ​ការរិះគន់​លើ​តារា​ចម្រៀង​សំនៀង​ស្រទន់​អ្នកនាង ពេជ្រ សោភា បន្ទាប់ពី​នាង​បាន​បំផុស​មហាជន​ជុំវិញ​ការ​គាំទ្រ​នៃ​ទម្រង់​ល្ខោន ខោល​ជាមួយ​នាដកា​រី​អាជីព​។

តារា​ចម្រៀង ពេជ្រ សោភា បាន​លើកឡើងថា​ ”​បុគ្គល​ទាំងនោះ​ហៅ​បាន​ថា​សត្វ​បរោ​ខោ​ទុំ​មែក​ពោធិ៍ ស៊ី​ផ្លែ​ជ្រៃ​។ ​ខ្ញុំ​ដឹង​តារា​ខ្មែរ​ជាតា​រា​ដែល​ប្អូន​ស្អប់​អូន​ចង់​ឱ្យ​បង​បញ្ឈប់​ព្រោះ​ស្អប់​រឿង​ខ្មែរ​តែ​បង​ចង់​ប្រាប់​ប្អូន​ថា​ ល្ខោនខោល​ក្នុង​រឿង​រាមកេរ្តិ៍​កើតឡើង​មុន​សម័យ​អង្គរ​មាន​ជីវិត​រស់វែង​ជាង​ជីវិត​ប្អូន​ទៀត​”​។

សូម​បញ្ជាក់ថា ​តារា​ចម្រៀង ពេជ្រ សោភា បាន​ធ្វើ​ឲ្យ​មហាជន​ពោល​សរសើរ​គ្រប់គ្នា​បន្ទាប់ពី​នាង​បាន​សម្តែង​ទម្រង់​នៃ​ការសម្ដែង​ល្ខោនខោល​នៅ​ក្នុង​កម្មវិធី​ប្រឡង​បវរកញ្ញា​កាលពី​ថ្មីៗ​កន្លង​ទៅ​នេះ​។​ ម្យ៉ាងទៀត​តាមរយៈ​សកម្មភាព​នេះ​ ក៏​កាន់តែ​ទទួល​បាន ការ​គាំទ្រ​ខ្លាំង​ពី​ទស្សនិកជន​ផងដែរ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម