Connect with us

ជីវិតកម្សាន្ដ

តារា​ស្រី​៣​រូប ​បង្ហាញ​ជំនឿ​ចិត្ត​ ខណៈ​ទ្រនំ​របស់​ពួកគេ​ត្រៀម​បំបែក​ទីផ្សារ​ជាមួយ​តារា​ថៃ

បានផុស

នៅ

​តារា​ស្រី​វ័យក្មេង​ចំនួន​៣​រូប ​គឺ​កញ្ញា រ៉ា​ប៊ី ស៊ូស៊ី​រី​កា និង​កញ្ញា សុវត្ថិ ឌី​ធា​រិ​កា បាន​បង្ហាញ​ពី​ជំនឿ​ចិត្តខ្លាំង​ដូចគ្នា​ ខណៈ​ដែល​ទ្រនំ​របស់​ខ្លួន​ បាន​ត្រៀម​បំបែក​ទីផ្សារ​ឲ្យ​ពួកគេ​កាន់តែ​ហក់​ឡើង​។

​តារា​ស្រី​ទាំង​៣​ព្រមទាំង​សមាជិក​ប្រមាណ​ជិត​៣០​រូប​ទៀត​ នឹង​ចាប់​ដៃគូ​យ៉ាង​កៀក​កិត​ជាមួយ​តារា​ថៃ​ ដើម្បី​ឲ្យ​កាន់​តែ​មាន​ភាព​ទាក់ទាញ​និង​ប្រជែង​ទីផ្សារ​ចម្រៀង​លើ​ផ្នែក​សិល្បៈ​។​ ​ចំពោះ​ការ​បង្ហាញ​ជំនឿ​ចិត្ត​នេះ​ បាន​ធ្វើឡើង​នា​ជំនួប​ជាមួយ​ជាមួយ​តារា​ស្រី​ទាំង​៣ ​ដែល​បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍ និង សន្និសីទ​សារ​ព័ត៌មាន​នៅ​ផលិតកម្ម​ថោ​ន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ចម្រៀង​ស្រី​ទាំង​៣​រូប​នេះ​ នឹង​ចូល​រួម​សម្តែង​សិល្បៈ​ចម្រៀង​ជាមួយ​តារា​ថៃ​ ដែល​ជា​តារា​ចម្រៀង​ទាក់ទាញ​ចិត្ត​យុវវ័យ​ដូចគ្នា​។​ លើស​ពី​នេះ​ដែរ ​តារា​ទាំងនោះ ​ក៏​នឹង​បង្ហាញ​សមត្ថភាព​ច្រៀង​ឲ្យ​ផលិតកម្ម​ល្បីល្បាញ​មួយ​ក្នុង​ប្រទេស​ថៃ​ ផង​ដែរ​។ ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​កញ្ញា ស៊ូ ស៊ី​រី​កា ​ថ្លែង​ឲ្យ​ដឹង​ថា​ ខ្លួន​ពិតជា​សប្បាយចិត្ត​ខ្លាំង​ ដែល​បាន​សហការ​នឹង​តារា​ថៃ​ជាមួយ​ស្ទីល​ថ្មីៗ​ដែល​ភាគី​ទាំង​២​មាន​តិចនិក​ល្អ​សម្រាប់​អ្នកទស្សនា​។ នេះ​ជា​បទពិសោធន៍​ថ្មី​ ដែល​នាង​ទទួល​បាន​សម្រាប់​យក​មក​អភិវឌ្ឍន៍​ខ្លួន​ជាពិសេស​នាង ​ក៏​មាន​បទ​ចម្រៀង​មួយ​បទ​ដែល​ឈ្មោះថា «​ជំនូន​» សម្រាប់​ជូន​អ្នកគាំទ្រ ហើយ​ជា​ស្ទីល​ថ្មី​ដែល​នាង​មិន​ដែល​មាន​ពី​មុន​មក​នោះ​ទេ​។ ចំណែក​ឯក​តារា​ចម្រៀង​ម្ចាស់​បទ «​មាន់​ស្រែ​» កញ្ញា រ៉ា​ប៊ី ក៏បាន​រៀបរាប់​ដែរ​ថា​ នាង​រីករាយ​ដែល​បាន​ខាង​ផលិតកម្ម​មាន​ចំណុច​អភិវឌ្ឍន៍​ទៅមុខ​ឲ្យ​ទាន់​ប្រទេស​គេ​។​ ម្យ៉ាងទៀត​នាង​បាន​ត្រៀម​រួចរាល់​ហើយ​ ជាមួយ​ក្រុម​ចម្រៀង​តារា​ថៃ​មិន​ថា ​ចម្រៀង​ថ្មី ឬ​ក្បាច់​រាំ​ គឺ​នាង​មាន​ចំណុច​ប្លែកៗ​បង្ហាញ​ដល់​អ្នកគាំទ្រ​ហើយ​ ក្រោយពេល​រួម​ការងារ​ជាមួយ​ខាង​ភាគី​ថៃ នាង​កាន់តែ​យល់ដឹង​ពី​គន្លឹះ​ថ្មីៗ​ជា​បន្ត​ទៀត​ ដែល​នាង​អាច​ចេះ​ពី​របៀប​ធ្វើការ​ថ្មីៗ​។

​ដោយឡែក​សម្រាប់​តារា​ប្រចាំ​ផលិតកម្ម​ថោ​ន​ជាច្រើន​ដួង​ទៀត​ គឺ​មិន​ត្រឹមតែ​ធ្វើ​ការ​ថត​ច្រៀង​សម្តែង​ជាមួយ​តារា​ថៃ​តែមួយ​មុខ​នោះ​ទេ​ ពួកគេ​ទាំង​២​ប្រទេស​អាច​មាន​ការ​ថត​ភាពយន្ត​រួមគ្នា ដើម្បី​ឆក់​យក​ការ​ទាក់ទាញ​ផ្លាស់​ប្តូរ​បទពិសោធន៍​ស្របតាម​ទិសដៅ គឺ​ចង់​ចាប់​យក​តារា​នៅ​អាស៊ាន​បន្ត​ទៀត ដើម្បី​ឲ្យ​ផុសផុល ដូចជា​តារា​ចម្រៀង​ហុងកុង កូរ៉េ ជាដើម​។

​សូម​ជម្រាប​ថា​ កាលពី​ថ្មីៗ​នេះ​ គឺ​មាន​កម្មវិធី​ចុះ​អនុស្សរណៈ​រវាង​ផលិតកម្ម​ទីក្រុង​ភាពយន្ត ថោ​ន និង​ផលិតកម្ម​ដ៏​ល្បី​របស់ GMM Grammy​ ក្នុង​ការ​រួម​ដៃ​គ្នា​បំបែក​ទីផ្សារ​ចម្រៀង​និង​ភាពយន្ត​ ផង​ដែរ​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​មាស សុខ​សោភា ថ្លែង​សារ​ឆ្លើយតប​ទាំង​ចិត្ត​ត្រជាក់ ​ក្រោយ​រង​ការរិះគន់​ពី​សំណាក់​ស្ត្រី​ម្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម