Connect with us

ជីវិតកម្សាន្ដ

ញាក់​សាច់ !២​ប្លង់​របស់ លី អ៊ី​វ៉ា​ធី​ណា កាច់​ស្ដាយ​ជាមួយ ពេជ្រ ថា​ណា ត្រៀម​ស្វាគមន៍​ឆ្នាំ​ថ្មី​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រមូលពោះ​គ្រប់គ្នា

បានផុស

នៅ

ភ្នំពេញ ៖ ឈាន​ជិត​ចូល​ដល់​ឱកាស​ដាច់​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី​២០២២​ខាងមុខ​ អ្នកគាំទ្រ​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ស្ទើរ​គ្រប់គ្នា​បន្ទាប់ពី​ឃើញ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​នក​ញ្ញា លី អ៊ីវ៉ា​ធី​ណា និង​លោក ពេជ្រ ថា​ណា​បាន​រំលេច​នូវ​ចំណី​អារម្មណ៍​ប្លែង​ភ្នែក​ស្ទើរ​៣៨០​ដឺ​ក្រេ​មហាជន​បានឃើញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​ច្រើន​ក៏បាន​សម្តែង​ការចាប់ អារម្មណ៍​ខ្លាំង​ក្នុងពេលដែល​ពួកគេ​បានឃើញ​តារា ចម្រៀង​ប្រុស​-​ស្រី​ទាំង​២​ដួង​នេះ​គឺ​លោក ពេជ្រ ថា​ណា និង​កញ្ញា លី អ៊ី​វ៉ា​ធី​ណា ចិត្តសឿង​ហ៊ាន​បាន​ថតរូប​ភាព​យ៉ាង​ស៊ិ​ច​ស៊ី​ស្រើបស្រាល​បញ្ចេញ​បង្អួត​នៅ​លើ​បណ្តាញ​សង្គម​ជា​សាធារណៈ​ដោយ​ភាពក្លាហាន​បែបនេះ​សោះ​។

​តាមរយៈ​រូបភាព​ចំនួន​ពីរ​សន្លឹក​ដែល​តារាចម្រៀង​ស្រី លី អ៊ី​វ៉ា​ធី​ណា ទម្លាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​គេ​ឃើញ​អ្នក​ទាំង​២​បាន​ឱបរឹត​ដោយ​ផ្អឹ​ម​ខ្លួន​ថ្នម​ត្រកង​យ៉ាង​ត្រជាក់​កាយ​ល្ហឹម​។​ រូបភាព​នេះ​ត្រូវបាន​អ្នកគាំទ្រ​យល់ថា​អ្នក​ទាំងពីរ​ធ្វើបែបនេះ​ហាក់​មាន​ចេតនា​ចង់​សម្ញែង​ភាព​សិច​ស៊ី​របស់ខ្លួន​ត្រៀម​ស្វាគមន៍​ឆ្នាំ​ថ្មី​ខាងមុខ​។

បង្ហោះ​ភ្ជាប់​និង​រូបភាព​ឱបរឹត​យ៉ាង​ស្រើបស្រាល ​ខណៈ​ដែល​គេ​ឃើញ​លោក ពេជ្រ ថា​ណា ដោះអាវ រី ឯ លី អ៊ី​វ៉ា​ធី​ណា ត្រឹម​រុំ​កន្សែង​បាំងបិទ​ត្រង់​ចំណុច​ពិសេស​និង​ប្រលែង​វាល​អស់ពី​ក្រោយ មើលទៅ​យ៉ាង​ស៊ិ​ច​ស៊ី​នោះដែរ​សាមីខ្លួន​កញ្ញា លី អ៊ី​វ៉ា​ធី​ណា ក៏បាន​បញ្ចេញ​សំណេរ​ខ្លី​ថា សម​គ្នា​អត់​ចាស​។​នៅ​ពីក្រោយ​រូបភាព​នេះ​នាង​ក៏បាន​និយាយ​បែប​លេង សើច​សើច​ដែរ​ថា ធម្មតា​សោះ​មេច​ថា​ស៊ិ​ច​ស៊ី៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម