Connect with us

ជីវិតកម្សាន្ដ

តារា​ពហុ​ជំនាញ ខាត់ សុ​ឃីម ពន្យល់​រឿង​ម្តាយ​ចេញ​ទៅ​អាមេរិក

បានផុស

នៅ

ភ្នំពេញ ៖ តារា​ពហុ​ជំនាញ​អ្នកនាង​ខាត់ សុ​ឃីម ថ្មីៗ​នេះ​បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ​និង​ក្រេ​ក​អរ​ខ្លាំង​បន្ទាប់ពី​អ្នក​ម្តាយ​ជាទី​ស្រលាញ់​របស់ខ្លួន​បាន​ជាប់​សម្ភាសន៍​ចេញទៅ​ដើរលេង​នៅលើ​ទឹកដី សហរដ្ឋអាមេរិក​ក្រោម​ការ​ទំនុកបម្រុង​ពី​កូនៗ​នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទន្ទឹមគ្នានេះ​ គេ​ក៏​ឃើញ​មានមតិ​ជាច្រើន​បាន​ផ្ញើ​សារ​ជូនពរ​និង​ចូលរួម​អបអរ​ផងដែរ​។ ​ប៉ុន្តែ​ដោយឡែក​មាន​មតិ​ខ្លះ​ហាក់​មិន​ពេញចិត្ត​និង​ថែមទាំង​ធ្វើការ​រិះគន់​លើ​ដំណើរ​ចេញទៅ​អាមេរិក​របស់​ម្តាយ​អ្នកនាង ខាត់ សុ​ឃីម ទើប​ធ្វើ​ឲ្យ​តារា​ស្រី​រូបនេះ​ចេញមុខ​ពន្យ​ល់​ច្បាស់ៗ​ទៅវិញ​។

តាម​សម្តី​របស់​តារា​ស្រី​អ្នកនាង ខាត់ សុ​ឃីម បាន​រៀបរាប់​ថា ​អរគុណ​បងប្អូន​ទាំងអស់​ដែល​បាន​ខម​មិន​ជូនពរ​ផ្សេងៗ​ច្រើន​(​ការដែល​ម្តាយ​ខ្ញុំ​ទៅ​USA ១.​គាត់​ចង់​ស្គាល់​ស្រុក​គេ ។​២.​កូនៗ​មាន​ជីវភាព​ធូរ​គ្រាន់​ហើយ​អាចអោយ​ម្តាយ​ម្នាក់ មាន​សុខ​ភាពល្អ សប្បាយចិត្ត​រស់នៅ ជុំ​កូនចៅ​បានយូរ​។

អ្នកនាង ខាត់ សុ​ឃីម បន្ត​ទៀត​ថា ​ធុញ​ខ្មែរ​ទៅ​អាមេ​រិ​ក​ធុញ​អាមេរិក​មក​ខ្មែរ​ទៅបាន​ហើយ​កូនៗ​ទាំង​៩​គាត់​មាន​សមត្ថភាព​ទិញ​សំបុត្រ​យន្តហោះ​អោយ​គាត់​ទៅមក​បាន​។ បងប្អូន​អ្នក​ខម​មិន​មួយចំនួន​ដូច​ជា​ជ្រុល​ចំពោះ​គ្រួសារ​ខ្ញុំ​ពេក​ហើយ​ដើម្បី​ក្តី​សុខ​ម្តាយ​ខ្ញុំ​ពួក​យើង​ត្រូវតែ​ធ្វើ​ដើម្បី​គាត់​។​ក្តី​សុខ​របស់​គ្រួសារ​ខ្ញុំ។

​ការចេញមុខ​ពន្យល់​និង​បកស្រាយ​យ៉ាងច្បាស់ៗ​រ បស់​អ្នកនាង ខាត់ សុ​ឃីម ខាងលើ​បានធ្វើ​ឲ្យ​ម ហា​ជន​និង​អ្នកគាំទ្រ​មួយចំនួនទៀត​យល់​កាន់តែច្បាស់​ចំពោះ​ទឹកចិត្ត​របស់​កូនៗ​ដែលមាន​មក​លើ​អ្នក​ម្តាយ​ដែល​មាន​គុណបំណាច់​ខ្លាំង​គ្មានអ្វី​ប្រៀប​បាន​ឡើយ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម