ជីវិតកម្សាន្ដ
ទម្រាំចេញបានជារូប 3D មួយៗ! ដឹងថា យូមែនរាយថ៍ ប្រើពេលផាត់មុខប៉ុន្មានម៉ោងអត់?
រូបថត 3D ច្រើនសន្លឹក រួមមានគំនូរបែបសិល្បៈខ្មែរ និងបរទេសខ្លះ ដែលសុទ្ធសឹងតែប្លែកៗទាក់ភ្នែក ត្រូវបាន យូមែនរាយថ៍ ប្រាប់ថា ចំណាយពេលកន្លះជិតកន្លះថ្ងៃ និងរូបខ្លះទៀតត្រូវប្រើពេលស្ទើរពេញមួយថ្ងៃដើម្បីបង្ហើយការផាត់មុខនីមួយៗ។

“បើផាត់មុខធម្មតាៗ ខ្ញុំចាយពេល ២-៣ ម៉ោង។ ប៉ុន្តែបើផាត់មុខ 3D ខ្ញុំត្រូវចំណាយពី ៧-៨ ម៉ោងឯណោះ ព្រោះថា ផាត់មុខផង និងគូរផង។” នេះបើតាមសម្ដី យុវសិស្សរូបនេះ ប្រាប់មកកម្ពុជាថ្មី។

ក្រៅពីនោះ ពេលវេលាកាន់តែអូសបន្លាយយូរ ដោយសារការតុបតែងលម្អផ្សេងទៀត បូករួមទាំងការថតរូប យូមែនរាយថ៍ត្រូវធ្វើដោយខ្លួនឯងទាំងអស់ ពុំមានជំនួយការនោះទេ។ ទោះជាយ៉ាងណា យុវជនរូបនេះនិយាយថា ខ្លួនមិនហត់នឿយឡើយ ព្រោះស្រឡាញ់សិល្បៈផាត់មុខខ្លាំង និងចង់បង្ហាញពិភពលោកថា កូនខ្មែរអាចធ្វើបាន!

ក្រោយបង្ហាញរូបផាត់មុខបែប 3D ដ៏ប៉ិនប្រសប់របស់ ហឿន យូមែនរាយថ៍ នៅលើបណ្ដាញសង្គម បានធ្វើឲ្យមហាជនសាទរនូវសមត្ថភាពនេះយ៉ាងមានមោទកភាព ព្រោះត្រឹមតែវ័យ ១៦ ឆ្នាំ គេអាចបញ្ចេញទេពកោសល្យដូចអ្នកជំនាញពិតៗ ត្បិតតែមិនទាន់ចូលសាលាហ្វឹកហ្វឺនក៏ដោយ៕
សូមទស្សនារូបភាពខាងក្រោម៖














អត្ថបទ៖ សន្យា
ចុចអាន៖ វ័យ ១៦ ឆ្នាំ យុវសិស្ស ហឿន យូមែនរាយថ៍ មានទេពកោលសល្យគំនូរ សឹងមិនគួរឲ្យជឿ
ចុចអាន៖ មោទកភាពកូនខ្មែរ! យុវជនម្នាក់មានទឹកដៃផាត់មុខបែប 3D បានយ៉ាងពូកែ មិនចាញ់បរទេស

-
សន្តិសុខសង្គម៦ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់