Connect with us

KPT+

គំនូរ ៦ ផ្ទាំង បង្កប់អត្ថន័យជ្រៀលជ្រៅ ចាក់ដល់បេះដូងអ្នកទស្សនា

បានផុស

នៅ

ផ្ទាំងគំនូរជាអ្វីមួយដែលមនុស្សគ្រប់គ្នានិយមគយគន់ និងឲ្យនិយមន័យខុសៗគ្នា ទៅតាមរូបភាពដែលបានឃើញ។យ៉ាងណាមិញ ក្នុងនេះដែរ កម្ពុជាថ្មីនឹងបង្ហាញពីផ្ទាំងគំនូរ ៦ ផ្ទាំង បានបង្កប់អត្ថន័យជ្រៀលជ្រៅ ចាក់ដល់បេះដូងអ្នកទស្សនា ឲ្យអន្លង់អន្លោចតាមដែរ។

១. ការ​បង្កើត​អាដាម​បុរស​ដំបូង – ម៉ៃខលអេនជែលឡូ (The Creation of Adam – Michelangelo)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេស្គាល់យ៉ាងច្បាស់ថា ម៉ៃខលអេនជែលឡូ គឺជាវិចិត្រករពិសេស ស្ថាបត្យករ និង​ជាងចម្លាក់​ម្នាក់។ មាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​ដឹង​ថា ​គាត់​ក៏​ជា​អ្នក​ជំនាញ​ផ្នែក​កាយវិភាគ​វិទ្យា ដែលធ្លាប់ធ្វើ​កោសល្យវិច័យ​សព​ ដោយ​មាន​បំណង​ផលិត​គំនូរ​ជីវចល! គេជឿថា ម៉ៃខលអេនជែលឡូ បាន​បន្សល់​ទុក​នូវ​រូបភាព​កាយវិភាគ​សាស្ត្រ​បែបនេះ​ នៅ​ពីក្រោយ​នៅ​ក្នុង​ស្នាដៃ​ជា​ច្រើន​របស់​គាត់។ “ការ​បង្កើត​អាដាម​បុរស​ដំបូង” ដែល​ជា​ស្នាដៃ​ដ៏​ល្បីល្បាញ​បំផុត​របស់​គាត់​នៅក្នុងវិហារ ស៊ីស្ទីន (Sistine)។

អ្នកខ្លះយល់ឃើញថា ព្រះ​ដែលកំពុងពាក់អាវផាយហោះនោះ តំណាងឲ្យ​ខួរក្បាលមនុស្ស ហើយថាវិចិត្រករវាយប្រហារ​សម្ងាត់​លើការ​មើលងាយ​របស់​សាសនាចក្រចំពោះវិទ្យាសាស្ត្រ។ តាមពិត​ទៅ ​គាត់​គ្រាន់​តែ​ចង់​បង្ហាញ​ពី​ការ​បង្កើត​បុរស​ដំបូង​តែ​ប៉ុណ្ណោះ។

២. ហាង​កាហ្វេ រាបស្មើនាពេលរាត្រី – វិនស៊ិនវេនហ្គោវ (Café Terrace at Night – Vincent Van Gogh)

ហាងកាហ្វេ រាបស្មើនាពេលរាត្រី បានគូរដោយលោក វិនស៊ិនវេនហ្គោវ នៅឆ្នាំ ១៨៨៨។ ថ្មីៗនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលអ្នកប្រាជ្ញអះអាងពីអត្ថន័យថាជា ការគោរពដល់គំនូរលោក លីអូណាដូដាវីនឈី “អាហារចុងក្រោយ” (Leonardo da Vinci’s The Last Supper)។ ប្រសិនបើអ្នកក្រឡេកមើលឲ្យជិត អ្នកអាចមើលឃើញថា​ផ្ទាំងគំនូរ​នោះ ​មាន​កន្លែង​អង្គុយ​ចំនួន​ដប់ពីរ ហើយអ្វីដែល​អាចមើលឃើញ​ថា​ជា​ឈើឆ្កាង​នៅ​ពីក្រោយ​តួសក់​វែង​កណ្តាល។

ទោះបីជាអត្ថន័យនេះ មិនបានបញ្ជាក់ពីម្ចាស់គំនូរផ្ទាល់ក៏ដោយ តែគាត់បានផ្ញើរសំបុត្រឲ្យ​បងប្រុស​របស់​គាត់បន្ទាប់ពីបញ្ចប់ការគូរថា “ត្រូវការខ្លាំងណាស់, ឬគួរ​និយាយ​ថា តម្រូវការ​យ៉ាងខ្លាំង​សម្រាប់​សាសនា” (“tremendous need for, shall I say the word – for religion”) មើល​ទៅ​ដូចជា​សំដៅ​ទៅ​លើ​គំនូរ “អាហារចុងក្រោយ” របស់លោក លីអូណាដូដាវីនឈី។

៣. អាហារ​ចុងក្រោយ – លីអូណាដូដាវីនឈី (The Last Supper – Leonardo da Vinci)

វាជាការពិតដែល​ថា គំនូរដើម “អាហារ​ចុងក្រោយ” ដោយ លីអូណាដូដាវីនឈី តែងតែ​ទាក់ទាញ​មនុស្ស​មក​ពី​ជុំវិញ​ពិភពលោក។ ក្នុងឆ្នាំ ២០០៧ តន្ត្រីករ​អ៊ីតាលី​ម្នាក់​បាន​អះអាង​ថា​ បាន​រក​ឃើញ​ណោតភ្លេង​នៅ​ក្នុង​គំនូរ​ដែល​ធ្វើ​ចេញ​ជា​ភ្លេង​បាន ៤០វិនាទីឯណោះ។ ណោត​នោះ​ត្រូវ​បាន​លាក់​នៅ​ក្នុង​នំប៉័ងមូល និងក្នុងដៃសាវ័ក យើង​អាន​វា​ពី​ស្ដាំ​ទៅ​ឆ្វេង​តាម​របៀប​សរសេរ​របស់​វិចិត្រករ។ ខណៈ​ពេល​ដែល​ទ្រឹស្ដី​មិន​ត្រូវ​បាន​បញ្ជាក់ មនុស្ស​ជា​ច្រើន​ជឿ​ថា​វា​អាច​ទៅ​រួច ពីព្រោះ ដាវីនឈី គឺជា​តន្ត្រីករ​ដ៏​ល្អម្នាក់។

៤. រូប​បញ្ឈរ​របស់​ប៊ីលឃ្លីនតុន – ណេលសិន ស្យែង (Portrait of Bill Clinton – Nelson Shanks)

នៅ​ឆ្នាំ ២០០៦ អតីតប្រធានាធិបតីអាមេរិកលោក ប៊ីល ឃ្លីនតុន បានបង្ហាញរូបគំនូរខ្លួនឯង ដែល​គូរ​ដោយ​វិចិត្រករ​ជនជាតិ​អាមេរិក ណេលសិន ស្យែង។ វា​បង្ហាញ​ពី​ប្រធានាធិបតី​ឈរ​ក្បែរ​ចង្ក្រាន​កម្ដៅ​ក្នុង​ការិយាល័យ​រាងពងក្រពើ។

ក្រឡេក​មើល​ភ្លាម គំនូរនោះមិន​សូវ​បង្ហាញ​អី​ច្រើន​នោះ​ទេ។ ទោះជាយ៉ាងណាក៏ដោយ ណេលសិន ស្យែង បានសារភាពថា​​ គំនូរ​នេះ​បាន​បង្ហាញ​ពី​រឿង​អាស្រូវ ម៉ូនីកា ឡាវីនស្គី (Monica Lewinsky) ដ៏អាក្រក់។ ដោយសារ​គាត់​មិន​អាច​យក​រឿង​អាស្រូវ​ចេញ​ពី​គំនិត​របស់​គាត់​ទាំងស្រុង​បាន លោក ស្យែង ​បាន​បញ្ចូល​ស្រមោល​យ៉ាង​ល្អិតល្អន់​ពី​សំលៀកបំពាក់​ទៅ​ក្នុង​គំនូរ – រ៉ូបនោះគឺ រ៉ូបរបស់ ម៉ូនីកា ឡាវីនស្គី ដែល​ក្លាយ​ជា​សញ្ញា​រឿង​អាស្រូវ​អំឡុងឆ្នាំ១៩៩០។

៥. ឡានក្រុង – ហ្វ្រាយដា ខាឡូ  (El Autobus – Frida Kahlo)

ក្នុងឆ្នាំ ១៩២៥ វិចិត្រករ ហ្វ្រាយដា ខាឡូ  បានជួប​គ្រោះថ្នាក់​ចរាចរណ៍​ឡាន​ក្រុង​ ដែល​បណ្ដាល​ឲ្យ​នាង​ពិការរហូត។ ៤ឆ្នាំក្រោយ នាងបានគូររូបឡាន​ក្រុង​ដែល​មើល​ទៅ​ជា​សង្គម​របស់​ប្រជាជន​ម៉ិកស៊ិកមាន មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ​អង្គុយ​លើ​ឡាន​ក្រុង​ធ្វើ​ពី​ឈើ។ បើមើលឲ្យ​ច្បាស់ទើបដឹងថាជាទិដ្ឋភាពនៅថ្ងៃដែលនាងជួបគ្រោះថ្នាក់នោះឯង។ មនុស្សស្រី​ដែលអង្គុយស្ដាំគឺជា ខាឡូ តែម្ដង ហើយបុរសដែលពាក្យអាវខៀវតំណាងឲ្យ​​បុរស​ម្នាក់​ដែល​ទាញ​ដៃ​ដែក​ចេញ​ពី​ពោះ​របស់ ខាឡូ បន្ទាប់​ពី​គ្រោះថ្នាក់។

៦. ម៉ាដូណា និង សេន ចូវ៉ានីណូ – ដូមីនីកូ ហ្គឺលឡេនដាយ៉ូ  (The Madonna with Saint Giovannino – Domenico Ghirlandaio)

ទោះបីជាវិចិត្រករជនជាតិអ៊ីតាលី ដូមីនីកូ ហ្គឺលឡេនដាយ៉ូ  បានគូររូប ម៉ាដូណា និង សេន ចូវ៉ានីណូ ក្នុងសតវត្សទី ១៥ ក៏ដោយ ក៏សិល្បៈពិសេសនេះ​បានធ្វើឱ្យអ្នកទស្សនា​មាន​ការ​ងឿងឆ្ងល់​រហូត​មកដល់​សព្វថ្ងៃនេះ។ ផ្ទាំងគំនូរដែលបង្ហាញពីម៉ាដូណាជាមួយព្រះយេស៊ូ ហាក់ដូចជា​គ្មានអ្វីប្លែកពីធម្មតានោះទេ។ ប៉ុន្តែ​ពេល​មើល​ឲ្យ​កាន់តែ​ជិត វា​មាន​វត្ថុ​មិន​ស្គាល់​អត្តសញ្ញាណ​ហោះ​លើ​មេឃ​ និងបុរសឈរបាំងថ្ងៃម្នាក់។

ចំណុចនេះធ្វើឲ្យ​អ្នកចូលចិត្ត U.F.O ចាប់​អារម្មណ៍​ជា​ខ្លាំង៕

ប្រែសម្រួល៖ វារី

ចុចអាន៖គំនូររបស់វិចិត្រករ​ ​Picasso ​ដាក់ដេញថ្លៃបានតម្លៃ ១០៨,៩ លានដុល្លារ នៅ Las Vegas

ចុចអាន៖ផ្ទាំងគំនូរល្បីៗរបស់វិចិត្រករ Picasso មួយៗឃើញសាមញ្ញទេ តែតម្លៃវិញរាប់លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម