Connect with us

ជីវិតកម្សាន្ដ

សិល្បករភ្លេងខ្មែរមួយរូប ស្លាប់ទាំងវ័យក្មេងដោយ​សារ​ជំងឺមហារីកពោះវៀន

បានផុស

នៅ

តារាចម្រៀងស្រីចេះទាំងទម្រង់បុរាណ-សម័យកញ្ញាទិត្យ សុធារី បានបង្ហាញអារម្មណ៍រន្ធត់ចិត្ត និងសោកស្តាយជាពន់ពេកបន្ទាប់ពីទទួលដំណឹងនៃការទទួលមរណភាពរបស់សិល្បករភ្លេងខ្មែររួមក្រុមមួយរូបដោយជំងឺមហារីកពោះវៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយ:ដំណឹងមរណភាពរបស់សិល្បករវ័យក្មេងផ្នែកភ្លេងខ្មែរ គឺលោក វណ្ណារិទ្ធ នាពេលនេះគេឃើញមានអ្នកគាំទ្រព្រមទាំងសិល្បករ-សិល្បការិនីជាច្រើនបានសម្តែងការសោកស្តាយចំពោះការបាត់បង់ធនធានសិល្បករដ៏មានសម្ថភាព និងទេពកោសល្យផ្នែកវិស័យសិល្ប:ភ្លេងខ្មែរ។ ក្នុងនោះក៏មានការផ្ញើសារចូលរួមរំលែកទុក្ខគ្រប់ៗគ្នាជាមួយក្រុមគ្រួសារសិល្បកររូបនេះផងដែរ។

បើតាមការរៀបរាប់របស់កញ្ញា ទិត្យ សុធារី បានសម្តែងក្តីរន្ធត់ និងក្តុកក្តួលថា បងប្រុស វណ្ណារិទ្ធ អ្នកភ្លេងបុរាណក្រុមភ្លេងរបស់ខ្ញុំគាត់លាចាកលោកហើយបងប្អូនឣើយ បងឣើយបងក្រោកឡើងមកលេងភ្លេងរៀបភ្លេងឣោយប្អូន។ កញ្ញា ទិត្យ សុធារី បញ្ជាក់ថា លោកបានទទួលមរណភាពនៅវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី១៤​ ខែកញ្ញាឆ្នាំ២០២២​ដោយជំងឺមហារីក។

ចំពោះដំណឹងមរណទុក្ខដ៏ក្រៀមក្រំ និងសោកសៅរបស់សិល្បករភ្លេងខ្មែរវ័យក្មេងរូបនេះ មានការចូលរួមសោកស្តាយយ៉ាងខ្លាំងជាមួយក្រុមគ្រួសារសព។ ម្យ៉ាងទៀតនេះក៏ជាការបាត់បង់ធនធានសិល្បករដ៏មានទេពកោសល្យក្នុងសង្គមខ្មែរផងដែរ។ 

សូមជម្រាបដែរថា កាលពីថ្មីៗកន្លងទៅនេះកញ្ញា ទិត្យ សុធារី ក៏ធ្លាប់បានចេញមុខប្រកាសពីដំណឹងនៃការធ្លាក់ខ្លួនឈឺធ្ងន់របស់សិល្បកររូបនេះម្តងរួចមកហើយ ខណ:ក៏មានសប្បុរសជនមួយចំនួនឧបត្ថម្ភថវិការខ្លះៗដើម្បីសម្រួលការព្យាលបាលជំងឺផងដែរតែជាអកុសលមិនជួយសង្គ្រោះជីវិតបានឡើយ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម