ជីវិតកម្សាន្ដ
តារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា រកបានដៃគូច្រៀងថ្មីជំនួសលោក ដួង វីរៈសិទ្ធ
តារាចម្រៀងវ័យក្មេង កញ្ញា រ៉េត ស៊ូហ្សាណា កន្លងមកត្រូវបានអ្នកគាំទ្រដឹងហើយថា កញ្ញាធ្លាប់ចាប់ដៃគូជាមួយតារាចម្រៀងសំឡេងផ្អែម លោក ដួង វីរៈសិទ្ធ ដោយទទួលបានការគាំទ្រជាច្រើន និងធ្វើឲ្យកេរ្ដិ៍ឈ្មោះតារាស្រីរូបនេះ ល្បីមកដល់ពេលបច្ចុប្បន្ន។

បន្ទាប់មកតារាប្រុស-ស្រីវ័យក្មេងទាំង ២រូបខាងលើ ក៏ស្រាប់តែអស់ឱកាសក្នុងការធ្វើជាដៃគូជាមួយគ្នារយៈពេលជាង ១ឆ្នាំទៅហើយ ក្រោយពីលោក ម៉ម វា សនា ហៅ ដួង វីរៈសិទ្ធ បានចាកចេញពីហង្សមាសទៅទ្រនំថ្មី “រាម” នាអំឡុងខែកុម្ភៈឆ្នាំ ២០២១កន្លងទៅ។ ដោយសារកត្តានេះហើយ ទើបតារាស្រីស្អាត រ៉េត ហ្សាណា ងាកទៅចាប់ដៃគូជាមួយកូនប្រុសទី ២ របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺលោក សុវត្ថិ មុនីនាគ វិញម្តង។

ចំណែកថ្មីៗនេះ កញ្ញា រ៉េត ស៊ូហ្សាណា ក៏រកបានដៃគូឆ្លងឆ្លើយថ្មីម្នាក់ទៀត ជំនួសលោក ដួង វីរៈសិទ្ធ គឺកំលោះតូច លីម តិចម៉េង ដែលម្ចាស់ពាន Cambodian Idol រដូវកាលទី ៤ ខណៈពួកគេច្រៀងសម្ដែ ងរួមគ្នាជាលើកដំបូង តាមរយៈបទ «ស្ម័គ្រធ្វើសង្សារបីថ្ងៃ»។ បើតាមការសង្កេតឃើញសម្រាប់ កញ្ញា រ៉េត ស៊ូហ្សាណា ការចាប់ដៃគូជាមួយ លីម តិចម៉េង នៅពេលនេះក៏សកិ្ដសមគ្នា និងប្លែកម្យ៉ាងដែរ។
ជាមួយគ្នានេះ បើតាមប្រភពព័ត៌មានបង្ហើបដែរថា ចំពោះតម្លៃខ្លួនរបស់តារាចម្រៀងស្រីស្អាត រ៉េត ស៊ូហ្សណា ច្រៀងក្នុងមួយកម្មវិធី ស៊ីថ្លៃរហូតដល់ទៅជិត ២ពាន់ដុល្លារឯណ្ណោះ ខណៈដែលកញ្ញាត្រូវប៉ាន់ទាំងច្រៀង សម្ដែង និងទីផ្សារស្ពតពាណិជ្ជកម្ម ផងដែរ។ ដូច្នេះហើយ ធ្វើឲ្យតារាវ័យ ២២ឆ្នាំរូបនេះ អាចរកបា្រក់ចំណូលបាន ជាច្រើនម៉ឺនដុល្លារក្នុងមួយឆ្នាំៗ រហូតមានលទ្ធភាពទិញបានផ្ទះ ២ល្វែងជាប់គ្នាតម្លៃជាង ២០ម៉ឺនដុល្លារ និងទិញរថយន្ដទំនើបម៉ាក Jeep Rubicon តម្លៃជិត ៩ម៉ឺនដុល្លារ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


