ជីវិតកម្សាន្ដ
ហង្ស ម៉ានីតា រលីងរលោងទឹកភ្នែកពេលឃើញអ្នកគាំទ្រប្រជ្រៀតគ្នាជូនដំណើរទៅប្រកួតនៅអាមេរិក
ម្ចាស់មកុដ Miss Universe Cambodia 2022 កញ្ញា ហង្ស ម៉ានីតា បានបង្ហាញអារម្មណ៍រំភើបខ្លាំងរហូតរលីងរលោងទឹកភ្នែក ខណ:ត្រូវបានក្រុមអ្នកគាំទ្ររាប់រយនាក់ព័ទ្ធជុំវិញខ្លួនជាមួយការបង្ហាញការស្រលាញ់ពេញចិត្តនាងខ្លាំងនៅពេលដែលនាងបង្ហាញខ្លួននៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ កាលពីរាត្រីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ដើម្បីទៅចូលរួមការប្រកួតកញ្ញាចក្រវាឡលើកទី៧១ នៅអាមេរិកនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ។

តាមការសង្កេតឃើញបន្ទាប់ពីចុះលើរថយន្ដទំនើបម៉ាក Rolls Royce ដែលជូនតំណើរដោយលោក ចិន សំណាង ម្ចាស់ហាង CSNJ លោក ម៉ែន និមលរតន៍ អ្នកគ្រប់គ្រង ”Miss universe Cambodia ” លោក គង់ វិសាល អ្នកដឹកនាំកម្មវិធីសិល្បៈរបស់ទូរទស្សន៍បាយ័ន អ្នកបង្ហាញម៉ូដល្បីៗ រួមទាំងអ្នកសារព័ត៌មានជាច្រើនស្ថាប័នផងដែរទៅសម្ភាន៍ និងលើកទឹកចិត្តដល់កញ្ញា ម៉ានីតា ។

កញ្ញា ហង្ស ម៉ានីតា បាននិយាយដោយស្នាមញញឹម និងមានជំនឿរចិត្តខ្ពស់ថា នាងរំភើបរហូតរលីងរលោងទឹកភ្នែកពេលដែលបានឃើញអ្នកគាំទ្រមកលើកទឹកចិត្តយ៉ាងច្រើនកុះកមុនពេលឡើងយន្ដហោះបែបនេះ។ នីតា និយាយថា នាងបានតាំងចិត្តខ្ពស់ក្នុងការបញ្ចេញសម្ថភាពឲ្យអស់នៅលើឆាកអន្ដរជាតិមិនឲ្យFan ខកចិត្តឡើយ។ ម្ចាស់មកុដ Miss Universe Cambodia 2022រូបនេះបន្ថែមថា នេះជាលើកទី១សម្រាប់រូបនាងក្នុងការចេញទៅប្រកួតនៅលើវេទិការអន្ដរជាតិ ហើយនាង មាន ជំនឿរចិត្តខ្ពស់ពិសេសក្រោយទទួលបានការបង្ហាត់បន្ថែ ម ពីអ្នកជំនាញ បង្ហាញម៉ូដគ្រូឥណ្ឌា ទាំង ៦រូប រយៈ ពេល២ថ្ងៃពីរបៀបដើរម៉ូដ និងឆ្លើយសំណួរហេតុ នេះហើយនាងនឹងប្រឹង បញ្ចេ ញ សមត្ថភាពឲ្យអស់ពីលទ្ធភាពដើម្បីកម្ពុជា។

កញ្ញា ហង្ស ម៉ានីតា បានសំ ណូម ពរឲ្យមហាជនជួ យVote ឲ្យនាង ផង ព្រោះខាងMiss Universe គេបានបើកឲ្យVote ហើយដោយគ្រាន់តែបងប្អូនដោនឡូតអេបរបស់ Miss Universe និងចុចលើ ប្រទេស ដែល យើងពេញចិត្តនោះរួចរាល់ ដែលកា រVote នោះគឺFree ។ក្នុងនោះក៏មានក្រុមFanនិងអ្នកបង្ហាញម៉ូដជាច្រើនបាននាំគ្នាចោមថតSelfie និងអោបថើបកញ្ញាហង្ស ម៉ានីតា ដោយក្ដីស្រលា ញ់និងជឿរជាក់លើនាងខណៈដែលនេះអាចជាលើ កដំបូងផងដែរដែលបវរកញ្ញាកម្ពុជាចេញទៅប្រកួ តនៅបរទេសមានអ្នកគាំទ្រជូនដំណើរយ៉ាងច្រើនបែបនេះ ពោលគឺផ្អើលអាកាសយាន ដ្ឋាន អន្ដរជាតិភ្នំពេញតែម្ដង។

លោកចិន សំណាង បានប្រាប់អ្នកសារព័តមានថាលោក សប្បា យ ចិត្តណាស់ដែលឃើញប្រជាជនកម្ពុ ជាគាំទ្រវិស័យបវរកញ្ញាច្រើនបែបនេះហើយនេះ ជាលើកទី១ហើយដែលលោកឃើញមានមនុស្សរាប់រ យនាក់ចូលរួម។លោកសំណាងបន្ថែមថាលោកមា នសង្ឃឹមថាកញ្ញាម៉ានីតា នឹងយកជ័យលាភីមកជូ នជាតិបានតាមរយៈការ ខិត ខំ ប្រឹងប្រែងរបស់នាងគឺនឹងបានលទ្ធផលល្អ។លោក ជិន សំណាង បានសន្យាថា បើសិនជាកញ្ញា ម៉ានីតា ជាប់បានត្រឹមTop 10 លោកជូនរង្វាន់នូវទឹកប្រាក់ចំនួន១ម៉ឺនដុលា្លរ និងជញ្ជៀនពេជ្រ១វង្សជាការលើកទឹកចិត្តដល់នាង។

ចំណែកលោក ម៉ែន និមលរតន៍ អ្នកគ្រប់គ្រង”Mi ss Universe Cambodia “បានថ្លែងថា លោករំភើបខ្លាំងព្រោះឃើញមានអ្នកគាំទ្រមកជូនដំណើរកញ្ញាម៉ានីតា ច្រើនហេតុនេះ លោក សង្ឃឹមថាកម្ពុជាឆ្នាំនេះនឹងទទួលបានលទ្ធផលល្អ។លោក រតន៍ ប ន្ថែមថាសម្រាប់Miss Universe Cambodia ឈានដល់៥ជំនាន់មកហើយដែលលោកឃើញ ថាពីមួយជំនាន់ទៅមួយ ជំនាន់ កាន់តែ មានភាពខ្លាំងទៅៗគឺអាស្រ័យទៅលើការលៈទេសៈ និងស្ថានភាពជាក់ ស្ដែង៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


