Connect with us

ជីវិតកម្សាន្ដ

នាយ ព្រហ្ម ម៉ាញ ស្រក់ទឹកភ្នែកក្នុងពិធីបុណ្យសពសិល្បករផ្នែកភ្លេងបុរាណនិងជាគ្រូដៃឃឹម

បានផុស

នៅ

ពិតជាគួរឲ្យសង្វេគខ្លាំងណាស់ក្នុងពិធីបុណ្យសពរបស់សិល្បករផ្នែកភ្លេងបុរាណ និងជាគ្រូដៃឃឹមលោក សូ សំអាត ហៅ ណុល ដែលបានរៀបចំកាលពីម្សិលមិញនៅវត្តនាគវន្ត ខណៈពិធីបុណ្យសពនេះពុំសូវមានអ្នកសិល្បៈចូលរួមច្រើនគឺមានលក្ខណៈស្ងប់ស្ងាត់ស្ទើរមិនគួរឲ្យជឿ។

ដោយសារឃើញទិដ្ឋភាពបែបនេះអ្នកចម្រៀងអាយ៉ៃល្បីឈ្មោះគឺលោក ព្រហ្ម ម៉ាញ និងអ្នកនាង កាឆយ បានបង្ហាញពីអារម្មណ៍ក្តុកក្តួលជាខ្លាំងរហូតស្រក់ទឹកភ្នែកអាណិតដល់សពលោកគ្រូ សូ សំអាត ហៅ ណុល ខណៈសិល្បការិនីជើងចាស់ពីររូបទៀតក៏បង្ហាញអារម្មណ៍ដូចគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការរៀបរាប់ពីអ្នកនាង កាឆយ ដែលស្វះស្វែងក្នុងការជួយចាត់ចែងពិធីបុណ្យសពនេះបានលើកឡើងថា វីរៈសិល្បៈចាស់ៗដូចជាលោក ព្រហ្ម ម៉ាញ, អ្នកគ្រូ អ៊ុក សុផា និងអ្នកគ្រូ ព្រហ្មផល្លា ក៏គាត់ទឹកភ្នែកព្រោះតែអ្នកដែលធ្លាប់ធ្វើការងារជាមួយគ្នាជាង ៣០ ឆ្នាំគឺពុំមាននណាម្នាក់មកជួយឬក៏មកផ្តល់កម្លាំងចិត្តដល់គ្រូដៃខ្សែលោក សូ សំអាត ហៅ ណុល។

តារាកំប្លែងអ្នកនាង កាឆយ ដែលជាអ្នករួមសិល្បៈជាមួយសិល្បករផ្នែកភ្លេងបុរាណ និងជាគ្រូដៃឃឹមលោក សូ សំអាត ហៅ ណុល បានបន្ថែមថា ពួកគាត់ (ព្រហ្ម ម៉ាញ) គាត់អង្គុយតូចចិត្តគ្រប់ៗគ្នាមានតែទឹកភ្នែក។

អ្នននាង កាឆយ បន្តថាប្អូនរៀបចំជូនអោយបងបាន តែប៉ុណ្ណឹទេ អរគុណបងប្អូនទាំងអស់គ្នាសូមបងទៅឱ្យបានសុខចុះទោះបីមិនបានធំតែមានក្រុមបងៗភ្លេងបុរាណជួយគ្នាបានល្អណាស់។

សូមជម្រាបថា បន្ទាប់ពីទទួលដំណឹងនៃការបាត់បង់ធនធានមនុស្សផ្នែកសិល្បៈប្រពៃណីបុរាណ និងជាគ្រូ ឃឹម ដ៏ជំនាញម្នាក់ទៀតគឺលោក សូ សំអាត ហៅណុលដែលបានទទួលមរណភាពនាព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យកាល់ម៉ែតនោះក៏មានសិល្បករ-សិល្បការិនីមានក្តីរន្ធត់ចិត្តជាពន់ពេក។

លោកគ្រូ សូ សំអាត ហៅ ណុល គឺជាសិល្បករជើងចាស់ដែលមានទេពកោសល្យដ៏ប៉ិនប្រសព្វនិងជំនាញខាងឧបករណ៍តន្រ្តីបុរាណ ឃឹម ដែលមានបទពិសោធន៍រាប់ឆ្នាំ និងបានបង្រៀនដល់ក្មេងជំនាន់ក្រោយជាច្រើននាក់ឲ្យទទួលបានជំនាញឧបករណ៍ឃឹមនេះ។

លោកក៏ជាសមាជិកយ៉ាងសកម្ម និងសំខាន់ម្នាក់ក្នុងក្រុមភ្លេងរបស់អ្នកចម្រៀងអាយ៉ៃដ៏ល្បីគឺលោក ព្រហ្ម ម៉ាញ ដែលមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងក្រុមចម្រៀងអាយ៉ៃនេះ​អស់រយៈពេលជាយូរឆ្នាំមកហើយ។

រឿងដែលកាន់តែរន្ធត់ និងស្ទើរតែមិនគួរឲ្យជឿទៀតនោះគឺភរិយារបស់លោក សូ សំអាត ហៅណុល ទើបតែទទួលមរណភាពកាលពីថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ២០ ២១កន្លងទៅ។

រយៈពេលត្រឹមតែជាង១ឆ្នាំប៉ុណ្ណោះអ្នកទាំងពីរបានលាកូនលាចៅទៅដោយបន្សល់ទុកនូវក្ដៅអាឡោះអាល័យ និងអនុស្សាវរីយ៍រាប់មិនអស់ពីសំណាក់កូនៗមិត្តភក្តិនិងសាច់ញាតិ។

សពលោក សូ សំអាត ហៅ ណុល ត្រូវបានដង្ហែទៅធ្វើបុណ្យបន្តនៅឯស្រុកកំណើតរបស់លោកស្ថិតនៅក្នុងភូមិត្រពាំងលើក ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវនៅថ្ងៃទី ៤ ខែឧសភានេះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម