ជីវិតកម្សាន្ដ
ផលិតកម្ម វ័នឌើរហ្វីម និង អឺរ៉ាយ ភីកឈ័រ ចាប់ដៃសហការជាមួយ Tham Studio 19
ផលិតកម្ម វ័នឌើរហ្វីម អេនធើធេនម៉ីន និងផលិតកម្ម អឺរ៉ាយ ភីកឈ័រ ដែលជាផលិតកម្មផលិតភាពយន្តនៅក្នុងប្រទេសកម្ពុជា មានកិត្តិយសបានចុះកិច្ចព្រមព្រៀងចាប់ដៃគូរសហការគ្នាជាមួយក្រុមហ៊ុន Tham Studio 19 ដែលជាក្រុមហ៊ុនផលិត និងចែកចាយភាពយន្តនៅឯប្រទេសថៃ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ។

កិច្ចព្រមព្រៀងរវាង វ័នឌើរហ្វីម និង អឺរ៉ាយ ភីកឈ័រ ជាមួយ Tham Studio 19 ត្រូវធ្វើឡើងដើម្បីបង្កើតទម្រង់នៃក្របខ័ណ្ឌកិច្ចព្រមព្រៀងផ្លូវការ ជាកិច្ចព្រមព្រៀងរវាងភាគី ដើម្បីធ្វើការរួមគ្នាក្នុងលក្ខណៈដែលលើកកម្ពស់បរិយាកាសនៃកិច្ចសហប្រតិបត្តិការពិតប្រាកដសម្រាប់ប្រសិទ្ធភាព ភាពជាដៃគូប្រកបដោយប្រសិទ្ធភាព និងអត្ថន័យនៃភាពជាអ្នកដឹកនាំ ដើម្បីការពារ និងនិរន្តរភាព និងកិច្ចសន្ទនាប្រកបដោយជំនាញក្នុងការផលិត និងចែកចាយភាពយន្ត។ ការផ្លាស់ប្តូរវប្បធម៌មិនរើសអើងលើគ្រប់បញ្ហាដែលទាក់ទងនឹងគម្រោងផ្សេងៗ ដើម្បីពង្រីកឱ្យកាន់តែទូលំទូលាយនៅក្នុងទីផ្សាក្នុងស្រុក និងអន្តរជាតិ។

សម្រាប់ការចុះកិច្ចសហប្រតិបត្តិការនេះ ក៏បានសម្រេចនូវសមិទ្ធផលនាំយកខ្សែភាពយន្តខ្មែររបស់ ផលិតកម្ម វ័នឌើរហ្វីម អេនធើធេនម៉ីន គឺរឿង Çកំណើតអរូប|The RITUAL:BLACK NUNÈ ជាប្រភេទភាពយន្តរន្ធត់ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជនកម្ពុជា ដែលភាពយន្តនេះគ្រោងនឹងបង្ហាញខ្លួននៅប្រទេសឡាវ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក៏ដូចជានៅប្រទេសថៃ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ។ ជាមួយគ្នានេះផងដែរ វ័នឌើរហ្វីម ក៏មានគ្រោងនាំយកខ្សែភាពយន្តមួយទៀត គឺរឿង Çកុំដេក / Don’t SleepÈ ទៅនឹងចាក់បញ្ចាំងនៅដើមឆ្នាំ២០២៤។
តាមរយៈការចាប់ដៃគូរសហការគ្នានៅពេល យើងសង្ឃឹមថា យើងនឹងបន្តសហការគ្នាឱ្យកាន់តែខ្លាំងក្នុងការចែកចាយភាពយន្តខ្មែរទៅបានកាន់តែទូលំទូលាយ និងអភិវឌ្ឍន៍គម្រោងផលិតភាពយន្តរួមគ្នានាងពេលអនាគតបន្តទៅមុខទៀត។

នេះចាត់ទុកជាជំហ៊ានថ្មីមួយទៀតរបស់ផលិតកម្ម វ័នឌើរហ្វីម អេនធើធេនម៉ីន និងផលិតកម្ម អឺរ៉ាយ ភីកឈ័រ ដែលប្រកាន់ខ្ជាប់ទស្សនៈ និងចក្ខុវិស័យរបស់ខ្លួន ក្នុងការនាំយកភាពយន្តខ្មែរឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ ក៏ដូចជាការនាំយកនូវភាពទំនើបនៃភាពយន្តពីអន្តរជាតិមកជួយជំរុញឧស្សហកម្មភាពយន្តខ្មែរឱ្យកាន់តែរីកចម្រើនទៅមុខ។ ហេតុដូច្នេះហើយ ទើបច្រើនឆ្នាំមកនេះ វ័នឌើរហ្វីម នៅក្រាញ់នរនាលក្នុងវិស័យភាពយន្តខ្មែរ ទោះអំឡុងពេលដ៏ពិបាកនៃការត្បាតជំងឺកូវីដ១៩នៅលើសកលលោក រួមទាំងកម្ពុជា ក៏ វ័នឌើរហ្វីម នៅតែរិះរកគ្រប់មធ្យោបាយដើម្បីផលិតភាពយន្តឱ្យមានគុណភាព ត្រៀមវាយលុកចូលទីផ្សារអន្តរជាតិ ដូចអ្វីដែលកំពុងធ្វើនៅពេលនេះ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?