Connect with us

ជីវិតកម្សាន្ដ

Miss Tourism 2023 សេន ស្រីឡៃ តំណាងកម្ពុជាកាន់ទង់ជាតិទៅប្រកួតនៅម៉ាឡេស៊ី

បានផុស

នៅ

បវរកញ្ញាតំណាងកម្ពុជាកញ្ញា សេន ស្រីឡៃ ជា Miss TourismCambodia 2023បាននាំយកទង់ជាតិអរិយធម៌វប្បធម៌ដ៏ល្អផូផង់របស់ខ្មែរចេញទៅប្រកួតនៅលើឆាកអន្តរជាតិនៃប្រទេសម៉ាឡេស៊ីដែលមានបវរកញ្ញាជាច្រើនប្រទេសចូលរួមបង្អូតសម្រស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញដំណើររបស់ស្រីស្អាតកម្ពុជាកញ្ញា សេន ស្រីឡៃ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ គេឃើញមានការលើកទឹកចិត្ត និងការជូនដំណើរពីសំណាក់អ្នកគាំទ្រព្រមទាំងមិត្តភក្តិ និងក្រុមគ្រួសារមួយចំនួន។ ក្នុងដំណើរចេញទៅប្រកួតនេះ គឺនាងបានត្រៀមខ្លួនរួចរាល់សម្រាប់ព្រឹត្ដិការណ៍លក្ខណៈអន្ដរជាតិនោះ។

អ្វីដែលកត់សម្គាល់ទៀតនោះ កញ្ញា សេន ស្រីឡៃ មិនត្រឹមតែបង្ហាញភាពជឿជាក់ដោយស្នាមញញឹមនោះទេ នាងក៏បានរំលេចសម្រស់ជាមួយការបង្ហាញទង់ជាតិកម្ពុជាដោយភាព​ថ្លៃថ្នូរ​បង្ហាញភាពជាកុលស្រ្តីទៅកាន់​ឆាកអន្តរជាតិ។ កន្លងមកនាងក៏លេចមុខស្នើសុំឲ្យមានការផ្តល់កំលាំងចិត្តពីមហាជនអ្នកគាំទ្រ និងប្រជាជនកម្ពុជាផងដែរ។

សូមបញ្ជាក់ដែរថា ការចេញទៅប្រកួតរបស់ សេន ស្រីឡៃ នៅក្នុងកម្មវិធី Miss TourismInternational 2023 នេះនឹងនាំយកប្រទេសកម្ពុជាទង់ជាតិរបស់កម្ពុជា វប្បធម៌ អរិយធម៌ ដ៏ស្រស់ផូផង់របស់កម្ពុជា ទៅបង្ហាញនៅលើឆាកអន្តរជាតិផងដែរ។ ជាការកត់សម្គាល់មុនពេលចេញទៅប្រកួតស្រី ឡៃ បានត្រៀមខ្លួនរួចជាស្រេចពោរពេញដោយភាពជឿជាក់ក្លាហានក្នុងនាមបវរកញ្ញាដែលតំណាងកម្ពុជា ចូលរួមប្រកួតលើឆាកអន្តរជាតិឆ្នាំនេះ៕

អត្ថបទ៖ ចាន់រ៉ា

Evoto
Evoto
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម