Connect with us

ជីវិតកម្សាន្ដ

ម្ចាស់បទ «ប្រពន្ធលួចលាក់» ខៀវ ដាឡិច ត្រៀមអង្រួនសិល្ប:ជាថ្មីក្រោយបាត់មួយរយៈធំ

បានផុស

នៅ

អតីតតារាចម្រៀងធ្លាប់មានប្រជាប្រិយភាព និងល្បីឈ្មោះតាមរយ:បទ «ប្រពន្ធលួចលាក់» ខៀវ ដាឡិច បើគិតមកដល់ពេលនេះហាក់ឃ្លាតឆ្ងាយពីវិថីសិល្ប:មានរយ:ពេលច្រើនឆ្នាំមកហើយ ខណ:ទស្សនិកជនជាច្រើននៅតែចាំឈ្មោះនាងមិនភ្លេច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ស្ងប់ស្ងាត់បាត់វត្តមានពីអាជីពចម្រៀងអស់មួយសន្ទុះធំ តារាចម្រៀង ខៀវ ដាឡិច ថ្មីៗនេះក៏ការទម្លាយពីប្រភពច្បាស់ការពីការវិលត្រឡប់ចូលជាថ្មីក្នុងវិស័យចម្រៀងដើម្បីបំបែកទីផ្សាគាំទ្រពីមហាជន។ មិនត្រឹមតែប៉ុណ្ណោះក៏មានការបញ្ជាក់ថា តារាស្រីរូបនេះ នឹងមានស្នាដៃបទថ្មីៗចេញបម្រើអារម្មណ៍ទស្សនិកជនទៀតផង។

ប្រភពពីតារាចម្រៀងស្រី ខេង សម្ផស្ស បានបញ្ជាក់ឲ្យដឹងថា“បងប្អូននៅចាំបានទេបងស្រី ខៀវ ដាឡិច ម្ចាស់បទ: ប្រពន្ធលួចលាក់ ត្រឡប់មកម្ដងទៀតហើយ មកសារនេះមានអ្វីដែលថ្មីទៀតហើយជាមួយ និងបទចម្រៀងស្រដៀងនិងបទចាស់ដែលបងស្រី ខៀវដាឡិច និងចេញបទថ្មីរួមគ្នាជាមួយ និងនាងខ្ញុំ គឺបទ ប្ដីចែសង្សារខ្ញុំ សូមជួយគាំទ្រផងណាបងប្អូនក្នុងពេលឆាប់ៗនេះ“។

ដំណឹងនៃការវិលត្រឡប់របស់តារាចម្រៀង ខៀវ ដាឡិច បានធ្វើឲ្យអ្នកគាំទ្រនាងមួយចំនួនបានទន្ទឹងរង់ចាំវត្តមានរបស់នាងជាមួយស្នាដៃបទចម្រៀងថ្មីៗផងដែរ។​

គួរបញ្ជាក់ថា ខៀវ ដាឡិច កន្លមកធ្លាប់បានសាងភាពល្បីល្បាញជាច្រើនឆ្នាំលើវិស័យចម្រៀងដែលបទចម្រៀងរបស់នាងទទួលបានការពេញចិត្តច្រើនពីទស្សនិកជន ខណ:បទចម្រៀងមួយចំនួនធំមានអ្នកចូលទស្សនាលើបណ្តាញ​Youtube​រាប់លានដង។

តាមការកត់សម្គាល់ម្ចាស់បទ«ប្រពន្ធលួចលាក់» ដួងរូបនេះគឺបានសាងស្នាដៃចម្រៀងច្រើនដែលភាគ ច្រើ នចេញមកសុទ្ធសឹងតែមានទស្សនិកជនគាំទ្រច្រើន។ ជាក់ស្តែងបទ«ប្រពន្ធលួចលាក់»ក្រៅពីត្រូវបានមហា ជននិយមស្តាប់ហើយនោះថែមមានបន្សល់ទុកនូវកា រកោតសរសើរពីទឹកដមសម្លេងទៀតផង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម