Connect with us

ជីវិតកម្សាន្ដ

អាង សុជាតា ប្រកាសទុកពេល២៤ម៉ោងឲ្យម្ចាស់គណនីTik Tok មួយសុំទោសជាសាធារណៈ

បានផុស

នៅ

តារាសម្តែងវ័យក្មេង កញ្ញា អាង សុជាតា បានផ្ទុះប្រតិកម្មក្តៅស្លឹកត្រចៀកប្រកាសព្រមានទុកពេល២៤ម៉ោងឲ្យម្ចាស់គណនី Tik Tok មួយសុំទោសជាសាធារណ: បន្ទាប់ពីបុគ្គលរូបនោះបានយករូបភាពនាងទៅបង្ហោះដោយសរសេរភ្ជាប់ខ្លឹមសារប្រមាថកិត្តិយសថ្លៃថ្នូរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិកម្មរបស់តារាសម្តែងកញ្ញា អាង សុជាតា នេះធ្វើឡើងភ្លាមៗស្របពេលដែលមានម្ចាស់គណនី Tik Tok មួយបានយករូបភាពរបស់ខ្លួនទៅធ្វើការកាត់ ត តាមបច្ចេកវិទ្យាសម័យទំនើបលក្ខណ:មិនសមរម្យបង្ហោះនៅលើបណ្តាញ​សង្គនមួយនេះបង្កការភ័ណ្ឌច្រឡំដល់មហាជនអ្នកគាំទ្រ និងអ្នកប្រើប្រាស់បណ្តាញសង្គម។

តារាស្រី អាង សុជាតា បានបង្ហោះខ្លឹមសារព្រមាននៅលើបណ្តាញសង្គមហ្វេសប៊ុកថា «គ្មានពេលលេងសើចទេក្បាលកញ្ចាស់អស់ហើយ កុំមកនិយាយថាលេងតាម filterកុំគិតថារកមុខមិនឃើញគ្រាន់ប្រាប់ដឹងខ្លួនចេញមកសុំទោសកុំអោយខ្ញុំដល់ករ»។ អាង សុជាតា បញ្ជាក់ថា អាធ្យាស្រ័យសូមជួយលុបរូបដែលរូបជារបស់ខ្ញុំចេញពីគណនីរបស់អ្នកឯងអោយអស់ជាប្រញ៉ាប់

តារាសម្តែង អាង សុជាតា បានបញ្ជាកបន្ថែមថា“ខ្ញុំរាប់ចាប់ពីម៉ោង៩និង៤២នាទីនេះតទៅខ្ញុំទុកពេលឲ្យ ២៤ម៉ោងលុបរូបខ្ញុំព្រមទាំងផុសសុំទោសខ្ញុំជាសាធារណ: បើសិននៅបន្តខ្ញុំនឹងធ្វើតាមច្បាប់“។ យ៉ាងណាមកទល់ពេលនេះគេមិនទាន់ដឹងទេថា តើ សុជាតា នឹងមានវិធានការផ្លូវច្បាប់បែណាចំពោះជនរូបនេះនៅឡើយទេខណ:មកទល់ពេលនេះមិនទាន់ឃើញតម្រុយនៃការសុំទោសនៅឡើយទេ៕

អត្ថបទ៖​ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម