ជីវិតកម្សាន្ដ
អតីតសិល្បការិនីជិត១០ដួង ប្រែក្លាយវាសនាឡើងងារជាជំទាវ
មហាជនខ្លះច្បាស់ជាបានដឹងហើយសម្រាប់វត្តមានរបស់អតីតសិល្បការិនីខ្មែរមួយចំនួនដែលប្រែក្លាយជីវិតពីអ្នកសិល្បៈ ឡើងងារជាជំទាវ ក្រោយបញ្ចប់អាជីពមួយនេះ។

ជាការពិត អតីតតារាស្រីដែលធ្លាប់មានប្រជាប្រិយភាព និងការគាំទ្រទាំងនោះ ឃើញថា បច្ចុប្បន្នកំពុងរស់នៅយ៉ាងមានសេចក្តីសុខ សុភមង្គលបំផុតជាមួយក្រុមគ្រួសារ និងគំនរទ្រព្យស្ដុកស្ដម្ភខ្លាំងទៀតផង។
ថ្ងៃនេះ កម្ពុជាថ្មី សូមនាំអារម្មណ៍ទស្សនិកជនមកស្គាល់អតីតសិល្បការិនីជិត១០រូប ខាងក្រោមនេះ ៖
១.លោកជំទាវ ស្រីតូច ចំណាន ដែលមានឈ្មោះពិត ម៉ៅ ចំណាន។ លោកជំទាវ គឺជាអតីតតារាចម្រៀងល្បីឈ្មោះ និងមានប្រជាប្រិយភាពខ្លាំង ហើយបច្ចុប្បន្នបានក្លាយជាជំទាវ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ជាមួយ អ្នកឧកញ៉ា គិត ម៉េង ដែលគេដឹងថាជាសេដ្ឋីស្រុកខ្មែរ និង ជាប្រធានក្រុមហ៊ុន Royal Gro up។

២.លោកជំទាវ លី ឈី អតីតពិធីការិនី និងតារាសម្តែងមួយរូបដែលធ្លាប់មានឈ្មោះល្បីលើវិថីសិល្បៈ។ លោកជំទាវ លី ឈី ក្រោយរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីឡើងងារជាឧកញ៉ា បច្ចុប្បន្នតារារូបស្រស់ លី ឈី ក៏បានប្តូរងារជាជំទាវ។ បន្ថែមពីនោះ ពេលនេះ ក៏បានបញ្ចប់អាជីពលើវិថីសិល្បៈទាំងស្រុងផងដែរ។

៣.លោកជំទាវ ផាន់ ម៉ូនី អតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ក្រោយពីបញ្ចប់អាជីពសិល្បៈ បច្ចុប្បន្នបានក្លាយជាជំទាវ ខណៈស្វាមីរបស់គាត់ លោក គង់ សុខម៉េង ឡើងតួនាទីជាជំនួយការផ្ទាល់ សម្ដេចក្រឡាហោម ស ខេង។

៤.អតីតតារាសម្តែងដ៏ស្រស់សោភា ពេជ្រ ច័ន្ទបរមី បច្ចុប្បន្នបានទទួលងារជាជំទាវ ក្រោយក្លាយជាភរិយារបស់ លោកឧត្ដមសេនីយ៍ កែវ វ៉ាន់ថន អ្នកនាំពាក្យអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។

៥.តារាសម្តែងជើងចាស់ល្បីឈ្មោះ ប៉ែន សុផានី បច្ចុប្បន្នឡើងងារជាលោកជំទាវ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមី ខណៈសព្វថ្ងៃ លោកជំទាវ នៅបន្តអាជីពសិល្បៈដូចដើម និងទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជន។

៦.អតីតពិធីការិនី ហង្ស ម៉ារីណា បច្ចុប្បន្នបានប្រែក្លាយឡើងងារជា លោកជំទាវ។ ហង្ស ម៉ារីណា កន្លងមកជាអ្នកសិល្បៈមួយរូបដែលមានកេរ្តិ៍ឈ្មោះល្បីគួរសម។ អតីតតារាស្រីរូបនេះ បានក្លាយជាលោកជំទាវ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីដែលជារដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្ម។

៧.អតីតតារាកំប្លែង ស្រីអយ បានរៀបការជាមួយស្វាមីដែលមានឋានៈខ្ពស់ រយៈពេលប្រមាណជាង១០ឆ្នាំហើយ ខណៈបច្ចុប្បន្ន តារាស្រីរូបនេះ មានងារជាជំទាវ។

៨.អតីតតារាចម្រៀងស្រី ដួង ច័ន្ទចរណៃ ក្រោយបាត់មុខពីវិថីសិល្បៈយូរឆ្នាំ ក៏បានរៀបការជាមួយនឹងបុគ្គលមួយរូបដែលមានឋានៈក្នុងសង្គម។ បច្ចុប្បន្ន អតីតតារាស្រី ដួង ច័ន្ទចរណៃ ក៏ទទួលបានងារជាជំទាវផងដែរ។

៩.អតីតតារាសម្តែង នៅ សូនីតា បន្ទាប់ពីបញ្ចប់អាជីពសិល្បៈនោះ បច្ចុប្បន្នតារាស្រីម្នាក់នេះ បានឡើងងារជា លោកជំទាវ។ តារាស្រីរូបនេះ បានរៀបការជាមួយ លោក ទិត្យ ឋាវរិទ្ធ ជាអនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ