ជីវិតកម្សាន្ដ
រកឃើញអ្នកឈ្នះ៥រូប ក្នុងការប្រកួតបវរកញ្ញាភេទទី៣ នៅកម្ពុជាលើកដំបូង
ភ្នំពេញ ៖ ថ្វីត្បិតពេលនេះបញ្ហានៃជំងឺកូវី-១៩បាននិងកំពុងផ្ទុះឡើងជាថ្មី ប៉ុន្តែសម្រាប់ការប្រកួតបវរកញ្ញាភេទទី៣នៅកម្ពុជាលើកដំបូងកាលពីចុងសប្ដាហ៍មុននេះ គឺនៅតែទទួលផ្លែផ្កាល្អ បើទោះជាការរៀបចំបានជួបបញ្ហាជាច្រើនព្រោះតែជំងឺកូវីដ-១៩ក្ដី។

បើតាមការឲ្យដឹងពីលោក ម៉ែន និមលរតន៍ ដែលជាអ្នករៀបចំកម្មវិធីប្រកួតថ្លែងបញ្ជាក់ដោយបានបង្ហាញពីភាពរីករាយនិងសប្បាយចិត្តលើការរៀបចំការប្រកួតបវរកញ្ញាភេទទី៣ដំបូងទទួលបានផ្លែផ្កាលើសពីការរំពឹងទុករបស់ខ្លួន។

យើងមិនរំពឹងថា អាចមានលទ្ធផលខ្ពស់បែបនេះទេ ព្រោះអីគ្រាន់តែប្រកាសរៀបចំភ្លាមក៏ចាប់ផ្តើមកើត មានការផ្ទុះជំងឺកូវីដ-១៩ភ្លែតធ្វើឲ្យខ្ញុំស្រងាកចិត្តជាខ្លាំង។ តែយ៉ាងណាយើងពិតជាសប្បាយចិត្តដោយឃើញអ្នកឈ្នះក្នុងកម្មវិធីនេះសុទ្ធសឹងតែជាអ្នកមានសមត្ថភាពខ្ពស់។

លោកបញ្ជាក់ថា ចំពោះម្ចាស់ជ័យលាភីបវរកញ្ញាភេទទី៣កម្ពុជា២០២០ទាំង៥រូប មានដូចជា,ជ័យលា ភីលេខ១បានទៅលើកញ្ញាឯកភេទទី៣ ពាក់ស្លាកលេខ២ ដែលមានឈ្មោះថា SAIFHON ,ជ័យលា ភីរងទី១គឺកញ្ញា Hani ,ចំណែកជ័យលាភីរងទី២ គែកញ្ញា Anna ហើយសម្រាប់ជ័យលាភីទាំង៥រូបនឹងចុះហត្ថលេខាលើកិច្ចសន្យាគ្រប់គ្រងជាមួយ ក្រុមហ៊ុន CAMBODIA INTERNATIONALM ODELS រយៈពេល២ឆ្នាំ។

សូមបញ្ជាក់ថា ជ័យលាភីបវរកញ្ញាភេទទី៣កម្ពុជា ២០២០ទាំងអស់ហ្នឹងធ្វើដំណើរទស្សនកិច្ចក្នុងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ប្រពៃណីនិង វប្បធម៌ក្នុងអំឡុង ពេលនៃការគ្រងមកុដក្នុងនាមជាជ័យលាភីបវរកញ្ញាបវរកញ្ញាភេទទី៣កម្ពុជា២០២០។ ម្យ៉ាងទៀតក្រោយការរៀបចំលើកទី១ប្រកបដោយជោគជ័យកម្មវិធីប្រកួតបវរកញ្ញាភេទទី៣លើកទី២ក្នុងឆ្នាំ២០២១នេះត្រៀមនឹងរៀបចំជាថ្មីទៀតក្នុងពេលដ៏ខ្លីខាងមុខ៕
ដោយ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ