Connect with us

ជីវិតកម្សាន្ដ

តារាខ្មែរល្បីៗ និងម្ចាស់ប្រេនផ្ទុះការគាំទ្រកូនខ្មែរនៅថៃ អេឡិច រ៉ាយុទ្ធ កំពុងជោគជ័យលើមុខជំនួញ

បានផុស

នៅ

អតីតារាហ្វេសប៊ុកដែលចូលចិត្តនិយាយកំប្លុកកំប្លែង និងបច្ចុប្បន្នបានវិវឌ្ឍខ្លួនក្លាយជាថៅកែលក់សម្លៀកបំពាកដ៏ពេញនិយមនៅលើទឹកដីប្រទេសថៃ លោក អេឡិច រ៉ាយុទ្ធ ត្រូវបានតារាល្បីៗរបស់ខ្មែរ និងម្ចាស់ប្រេនព្រមទាំងបុគ្គលល្បីៗជាច្រើនទៀតផ្ទុះការគាំទ្រទៅលើការលក់សម្លៀកបំពាក់នារីទាន់សម័យនៅប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះគឺអាចចាត់ទុកថា ជាជោគជ័យរបស់កូនខ្មែរដែលបាននិងកំពុងរស់នៅលើទឹកដីថៃ ដែលអាចមានសមត្ថភាពទាក់​ទាញការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្ររួមនឹងតារាខ្មែរល្បីៗ និងម្ចាស់ប្រេនអនឡាញផ្ទុះការគាំទ្រលើអាជីពសព្វថ្ងៃរបស់ខ្លួន ខណ:កន្លងមកលោកក៏ស្ងាត់មួយរយៈស្រាប់តែពេលនេះ រ៉ាយុទ្ធ បានលេចមុខលើការលក់សម្លៀកបំពាក់នារីទាន់សម័យនៅប្រទេសថៃទៅវិញ។ 

នៅក្នុងកិច្ចសម្ភាសន៍ អេឡិច រ៉ាយុទ្ធ បានបញ្ជាក់ថា រាល់ថ្ងៃនេះមានអតិថិជន និងតារាល្បីៗព្រមទាំងអ្នក ជំនួញអន​ឡាញ​ល្បីៗនៅកម្ពុជាជាច្រើនតែងតែទំនាក់ទំនងទៅកាន់លោកដើម្បីទិញសម្លៀកបំពាក់​​ ហើយនេះក៏មិនមែនជារឿងចៃដន្យឡើយ ដែលលោកអាចទាក់ចិត្តអតិថិជនបានច្រើនរាប់សិបនាក់នៅក្នុងមួយថ្ងៃៗ នោះព្រោះតែតម្លៃ គុណភាព សេវាកម្មជាដើម។

លោកនិយាយទៀតថា អ្នកសិល្ប: និងអតិថជនដែលបានទិញសម្លៀកបំពាក់ពីលោកទៅស្លៀកចូលរួមកម្មវិធីផ្សេងៗតែងទទួលបានការសរសើរ និងសួរនាំថាកុម្ម៉ង់មកពីណាទៀតផង។ លោកថា សម្រាប់លោកផ្ទាល់តែងផ្តល់ទំនុកចិត្តខ្ពស់ទៅកាន់អ្នកគាំទ្ររាល់ផលិតផលរបស់លោកជានិច្ច។ ចំណែកឯ ស្រីណៃ ដែលជាអ្នកគាំទ្រសម្លៀកបំពាក់នៅហាង អេឡិច រ៉ាយុទ្ធ បានបញ្ជាក់ថា ចង់បានសម្លៀកបំពាក់ស្អាតៗ និងមានគុណភាព គឺមានតែនៅហាង អេឡិច រ៉ាយុទ្ធ ដែលកំពុង​បោះជំហ៊ានខ្លាំងនៅប្រទេសថៃ និងទទួលបានការគាំទ្រនៅស្រុកខ្មែរ។

សូមជម្រាបដែរថា នេះអាចនិយាយបានថាជាមោទកភាពមួយសម្រាប់កូនខ្មែរដែលមានលទ្ធភាពអាចបើកអាជីវកម្មជារបស់ខ្លួនឯងនៅក្រៅប្រទេស ហើយនេះក៏ជារឿងមួយនឹកស្មានមិនដល់ព្រោះកន្លងមកធ្លាប់តែឮគេនិយាយថា ពលរដ្ឋខ្មែរតែងចំណាកស្រុកទៅធ្វើការនៅប្រទេសគេរួមមានថៃ ម៉ាឡេស៊ី កូរ៉េ និងជប៉ុនជាដើម។ គេចាំបានថា តារាហ្វេសប៊ុក​អេឡិក រ៉ាយុទ្ធ គឺបុគ្គលមួយរូបដែលតែងតែបង្កភាពសប្បាយរីយរាយដល់អ្នកទស្សនាតាមរយៈទេពកោសល្យ និងការនិយាយស្ដីបែបកំប្លុកកំប្លែង និងការតុបតែងខ្លួនប្លែកបង្ហាញនៅបណ្ដាញសង្គម៕

អត្ថបទ​៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម