Connect with us

ព័ត៌មានអន្ដរជាតិ

Microsoft ទិញក្រុមហ៊ុន​Nuance​ តម្លៃ​១៦​ពាន់លាន​ដុល្លារ​ដើម្បី​បង្កើន​សេវាកម្មសុខាភិបាល

បានផុស

នៅ

កាល​ពី​ថ្ងៃ​ចន្ទ ទី​១២ ខែ​មេសា ក្រុម​ហ៊ុន Microsoft ​បាន​ទិញ​ក្រុម​ហ៊ុន​សោទស្សន៍​សិប្បនិម្មិត និង​បច្ចេកវិទ្យាសុខាភិបាល​អនឡាញ​ Nuance Communications នៅ​ក្នុងកិច្ច​ព្រម​ព្រៀង​តម្លៃ​១៦​​​ពាន់​លាន​ដុល្លារ​អាមេរិក រួម​ទាំង​បំណុល​សុទ្ធ។

គោល​បំណង​​សំខាន់​នៃ​ការ​ទិញ​ក្រុម​ហ៊ុន​នេះ​​គឺ​ដើម្បី​​ជំរុញ​យុទ្ធ​សាស្ត្រ​របស់​ខ្លួន​ចំពោះ​សេវាកម្ម​​​ថែទាំ​សុខភាព​តាម​ប្រព័ន្ធឌីជីថល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ច​ព្រម​បាន​សម្រេច​ឡើង បន្ទាប់​ពី​ក្រុម​ហ៊ុន​ទាំង​ពីរ​​​បាន​សហការ​គ្នា​កាល​ពី​ឆ្នាំ​២០១៩​ផ្តោត​​​លើ​ការងារ​រដ្ឋបាល​គ្លីនិក​ស្វ័យប្រវត្តិ​ដូច​ជាដំណើរ​ឯកសារ ទទួល​បាន​ការ​រីក​ចម្រើន​ចំពោះ​សេវាកម្មសុខភាព​ឌីជីថល​​ដែល​ជា​មធ្យោបាយ​ពិគ្រោះ​យោបល់ផ្នែក​វេជ្ជ​សាស្ត្រ​តាម​អនឡាញ​ ​​ដោយ​សារ​​ការ​​​ផ្ទុះ​ជំងឺ​កូវីដ-១៩​ពិបាក​ជួប​ពិគ្រោះ​ផ្ទាល់។

នាយក​ប្រតិបត្តិ​របស់​ Microsoft លោក Satya Nadella បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ៖«ការ​ទិញ​​​នេះ​នឹង​នាំបច្ចេកវិទ្យា​របស់​យើង​​​ឲ្យ​​ក្រុម​វេជ្ជបណ្ឌិត និង​អ្នក​​ជំងឺបាន​ជួប​គ្នា​ផ្ទាល់ ដែ​ល​បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​សម្រាប់​ការ​​នាំ​នូវ​សេវាកម្ម​​​​ថែ​ទាំ​សុខភាព​ទាំង​អស់​គ្នា។ ការ​ទិញ​​ក្រុម​ហ៊ុន​នេះ​ក៏​នឹងពង្រីកភាព​ដឹក​នាំ​របស់​យើង​​​នៅ​ក្នុង​សហគ្រាស​ឆ្លង​កាត់​ឧស្សា​ហកម្ម​​ AI និងសុវត្ថិភាព​ជីវមាត្រ»។

ក្រុមហ៊ុន Nuance បាន​​ជួយ​បើក​ដំណើរ​ការ​ជំនួយ​ការ Siri របស់​ក្រុម​ហ៊ុន Apple ហើយ​ក៏​បានបង្កើត​កម្មវិធី​ទន់ (software)​សម្រាប់​ពាណិជ្ជកម្ម ក្នុង​នោះ​មាន​​​រថយន្ត​ផង​ដែរ។

ក្រុម​ហ៊ុន​បាន​​​ឲ្យ​ដឹង​​ថា លោក​ Mark Benjamin នឹង​នៅ​តែ​ជា​នាយក​ប្រតិបត្តិ​ (CEO) របស់​ក្រុម​ហ៊ុន Nuance ដដែល ប៉ុន្តែ​​រាយការណ៍​ទៅ​លោក Scott Guthrie ដែល​ជា​អនុប្រធាន​ប្រតិបត្តិ​ក្រុម​ហ៊ុន Cloud & AI at Microsoft៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម