ព័ត៌មានអន្ដរជាតិ
មេ Microsoft ថា ក្រោយចប់កូវីដ ពិភពលោកត្រូវប្រឈមមុខបញ្ហាធំ២ទៀត
ប្រធានក្រុមហ៊ុន Microsoft លោក Bill Gates បានពន្យល់ពីរបៀបដែលពិភពលោកគួរតែឆ្លើយតប បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩បានបង្កឲ្យមានប៉ះពាល់ដល់មនុស្សរាប់លាននាក់។

ថ្មីៗនេះ គាត់បានបង្ហាញថា មានបញ្ហាពីរបន្ថែមទៀតដែលផែនដីត្រូវប្រឈមមុខនៅពេលរួចផុតពីវិបត្តិជំងឺកូវីដ១៩។ នោះគឺការប្រែប្រួលអាកាសធាតុនិងអំពើភេរវកម្មជីវសាស្រ្ត។
នៅក្នុងសៀវភៅថ្មីរបស់គាត់ គាត់បានពន្យល់អំពីចម្លើយយ៉ាងច្បាស់ចំពោះអ្វី ដែលប្រជាជនគួរធ្វើរួមគ្នានៅទសវត្សរ៍ក្រោយ។

គាត់បង្ហាញពីមូលហេតុដែលមនុស្សត្រូវការកាត់បន្ថយការបំភាយកាបូនឲ្យដល់កម្រិតសូន្យ និងរបៀបឆ្លើយតបបន្ទាប់ពីរោគរាតត្បាតបានឈានដល់ទីបញ្ចប់នាពេលអនាគត។
លោកនិយាយថា ឧស្ម័នផ្ទះកញ្ចក់ចំនួន៥១កោដិត្រូវបានបន្ថែមទៅក្នុងបរិយាកាសជារៀងរាល់ឆ្នាំ ប៉ុន្តែផែនដីគួរតែមានទិសដៅដើម្បីបញ្ឈប់ការឡើងកម្តៅនិងទប់ស្កាត់ផលប៉ះពាល់អាក្រក់បំផុតពីការកើតឡើង។

លោកទទួលស្គាល់ថា គោលដៅដែលអាចទទួលយកបានគឺ កាត់បន្ថយការបំភាយឧស្ម័នឲ្យដល់កម្រិតសូន្យ។
គាត់បានសរសេរនៅក្នុងកាសែត The Guardian ថា “រឿងនេះស្តាប់ទៅពិបាក។ យើងចំណាយពេលមួយឆ្នាំកន្លងមកនេះ។ សកម្មភាពសេដ្ឋកិច្ចបានថយចុះយ៉ាងខ្លាំងដោយសារតែជំងឺកូវីដ១៩ ពិភពលោកនឹងបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាងមុន”។
ប៉ុន្តែការកាត់បន្ថយនឹងមានប្រហែល៥ភាគរយ ដែលនេះមានន័យថា កាបូនរាប់ពាន់លានតោននៅតែត្រូវបានបញ្ចេញ។

ទោះបីជាមានមនុស្សរាប់លាននាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ និងរាប់លាននាក់មិនបានទៅធ្វើការឬស្នាក់នៅផ្ទះក៏ដោយ ក៏វានៅតែមិនលើសពី៥ភាគរយដដែល។
កាលពីឆ្នាំ២០១៥ លោក Gates ក៏បានព្យាករណ៍អំពីការរីករាលដាលនៃវីរុសកូរ៉ូណាផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


