Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុននឹង​បញ្ចេញទឹកពីរោងចក្រ​នុយក្លេអ៊ែរ Fukushima ចូលសមុទ្រ ទាំងចម្រូងចម្រាស

បានផុស

នៅ

រដ្ឋាភិបាល​ជប៉ុនគ្រោង​​នឹងបញ្ចេញ​ទឹក​ដែល​ត្រូវ​បាន​ប៉ាន់​ស្មាន​​ជាង​១​លាន​តោន​ពី​រោង​ចក្រនុយក្លេអ៊ែរ Fukushima ដែល​ត្រូវ​​បាន​បំផ្លាញ​ចោល​។​ នេះ​ជា​ការ​​លើកឡើង​របស់លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន Yoshihide Suga នៅ​ថ្ងៃអង្គារ ទី​១៣ ខែ​មេសា ជុំវិញ​ការរ​សម្រេច​ចិត្ត​ដ៏​ចម្រូង​ចម្រាស​ដែល​អូស​បន្លាយ​​ជា​ច្រើន​ទសវត្សរ៍​​​មកហើយ។

ការងារ​បញ្ចេញ​ទឹក​​នេះ​នឹង​ប្រើ​ពេល​​ពេល​​ប្រហែល​ជា​២​ឆ្នាំ និង​អាច​​ចំណាយ​ពេល​​ច្រើ​ន​ឆ្នាំ​ដើម្បីបញ្ចប់​ឲ្យ​រួច​រាល់​ ប៉ុន្តែ​បាន​បង្ក​ឲ្យ​មាន​​ការ​​ជំទាស់​​យ៉ាង​ខ្លាំង​ពី​សហគមន៍​នេសាទ​ក្នុង​ស្រុក សកម្មជន​​នុយក្លេអ៊ែរ ក៏ដូច​ជា​​ប្រទស​ជិត​ខាង​ចិន និង​កូរ៉េ​ខាង​ត្បូង​ជា​ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាល​ជប៉ុន​បាន​អះអាង​ថា ការ​បញ្ចេញ​ទឹក​នេះ​នឹង​មាន​សុវត្ថិភាព​ ពី​ព្រោះទឹក​​ត្រូវ​បាន​កែ​ច្នៃ​ដើម្បី​យក​ធាតុ​វិទ្យុសកម្ម​​ចេញ​​អស់​​​ហើយ ហើយ​ក៏​នឹង​រលាយ​អស់​ដែរ។

ការ​សសម្រេច​នេះ​មាន​ការគាំទ្រ​​ពី​ទី​ភ្នាក់​ថាមពលអាតូម​​អន្តរជាតិ (IAEA) ដែល​​បាន​​និយាយ​ថា ការ​បញ្ចេញ​ទឹក​នេះ​ស្រដៀង​ទៅ​នឹង​ដំណើរការ​នៃ​ការបញ្ចេញ​​ចោល​​ទឹក​សំណល់​ចេញ​ពី​រោងចក្រ​នុយក្លេអ៊ែរ​​នៅ​កន្លែង​ផ្សេង​ៗ​ក្នុង​ពិភព​លោក​ដែរ។

លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន Yoshihide Suga  បាន​ប្រាប់​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​ថា ការ​បញ្ចេញ​ទឹក​​ចោល​​គឺ​ជា​ការ​ងារ​ដែល​មិន​អាច​ជៀស​​​ផុត​​នៅ​ក្នុង​ដំណើរ​ការ​រាប់​ទសវត្សរ៍​នៃ​ការ​ផ្តាច់​រោង​ចក្រ​នុយក្លេអ៊ែរ។

លោក​ថា ការ​បញ្ចេញ​ទឹក​នឹង​កើត​មាន បន្ទាប់​ពី​មាន​ការ​ធានា​​អំពី​​​សុវត្ថិភាព​​ និង​មាន​វិធានការ​ពារ​​​​ពី​ការ​ខូច​ខាត​កេរ្តិ៍​ឈ្មោះ។

ទឹក​ប្រហែល​ជា​១.២៥​លាន​តោន​ត្រូវ​បាន​ប្រមូល​ផ្តុំ​នៅ​ទីតាំង​រោង​ចក្រ​នុយក្លេអ៊ែរដែល​ត្រូវ​បាន​បញ្ឈប់ បន្ទាប់​ពីរលក​យក្ស​ស៊ូណាមិ​​វាយ​ប្រហារ​កាល​ពី​ឆ្នាំ​២០១១។ ក្នុង​នោះ​រាប់​ទាំង​ទឹក​ដែល​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ឲ្យ​រោង​ចក្រ​ត្រជាក់ ព្រម​ទាំងទឹក​ភ្លៀង និង​ទឹក​ក្រោម​ដី​ដែល​អាច​មើល​ឃើញ​រាល់​ថ្ងៃ។

ប្រព័ន្ធ​លូបូម​ទឹក​ដ៏​ធំ​សម្បើម​មួយ​ត្រូវ​បាន​គេ​ស្គាល់ (ALPS) បាន​មូប​​​ទឹកកខ្វក់​​ថ្មី​ៗ​រាប់​តោន​ជា​រៀង​រាល់​ថ្ងៃ​ និង​ច្រោះ​ធាតុ​វិទ្យុសកម្ម​ចេញ​ភាគច្រើន​បំផុត​។

ប៉ុន្តែ​សហ​គមន៍​នេសាទ​ក្នុង​ស្រុក​​​ព្រួយ​បារម្ភ​ថា ការ​បញ្ចេញ​ទឹក​នឹង​ធ្វើ​ឲ្យ​​មហន្តរាយ​ដល់​ការងារ​ច្រើន​ឆ្នាំ​ ដើម្បី​ស្តារ​ទំនុក​ចិត្ត​ពី​អាហារ​សមុទ្រនៅ​ក្នុង​តំបន់។​

លោក Kanji Tachiya ប្រធានសហករណ៍​ជលផលនេសាទ​នៅ Fukushima បាន​និយាយ​ថា ៖«ពួក​គេ​ប្រាប់​យើង​ថា ពួក​គេ​នឹង​មិន​បញ្ចេញ​ទឹក​ចូល​ទៅ​ក្នុង​សមុទ្រ​ដោយ​គ្មាន​ការ​គាំទ្រ​ពី​ប្រជា​នេសាទ​​ទេ។ យើង​មិន​គាំទ្រចំណាត់​ការ​​នេះ​​ដែល​មិន​គោរព​​ពាក្យ​សន្យា និង​បញ្ចេញ​ទឹក​ចូល​ទៅ​ក្នុង​សមុទ្រជា​ឯកតោភាគី»។

ការ​សម្រេច​ចិត្ត​នេះ​ក៏​ជំរុញ​ឲ្យ​មាន​ការ​ជំទាស់​ពី​តំបន់​ផង​ដែរ។ ​រដ្ឋ​មន្ត្រី​ការបរទេស​កូរ៉េ​ខាងត្បូង​កាល​ពី​ថ្ងៃ​ចន្ទ​បាន​សម្តែង​«ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​ចិត្ត​​នេះ ពី​ព្រោះ​វា​​អាច​​​កើត​មាន​ផល​ប៉ះ​ពាល់​ដោយ​ផ្ទាល់ ឬ​​ប្រយោល​ទៅ​លើ​សុវត្ថិភាព​របស់​ប្រជា​ជន​យើង និង​បរិស្ថាន​ជុំ​វិញ»។

អ្នក​នាំ​ពាក្យ​​ក្រសួង​ការបរទេស​ចិនលោក Zhao Lijian បាន​ជំរុញ​​ជប៉ុន​ឲ្យ​ធ្វើ​សកម្មភាព​ប្រកប​ដោយ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បញ្ចេញ​ទឹក​នេះ។

លោក​ថា ៖«​ដើម្បី​សុវត្ថិភាព​ផល​ប្រយោជន៍​សហគមន៍​អន្តរជាតិ និង​សុខភាព ក៏​ដូច​ជា​សុវត្ថិភាព​របស់​ប្រជា​ជន​ ប្រទេស​ចិន​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ភាគី​ជប៉ុន​​ចំពោះ​ការ​បញ្ចេញ​ទឹក​នេះ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ វិនាទី មុន

​សមាគមទម្លាក់ការព្យាករណ៍​ ទិន្ន​ផលផលិតកម្មអំបិលក្រោម ១០ ម៉ឺនតោន ដោយសារអា​កាសធាតុ​

ជីវិតកម្សាន្ដ៨ នាទី មុន

តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

ព័ត៌មានជាតិ១៤ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម១៥ នាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

ព័ត៌មានជាតិ១៨ នាទី មុន

ត្រឹមមួយថ្ងៃ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនមនុស្ស ៥៣នាក់

Sokha Hotels

ព័ត៌មានពេញនិយម