​ខ្លាច​អស់​ប្រាក់ ១២៦០ដុល្លារ ពលរដ្ឋ​នេប៉ាល់​​ឃុំ​ខ្លួន​នៅ​ផ្ទះព្យាបាល​កូវីដ នាំ​ឲ្យ​ករណីឆ្លង​កាន់តែផ្ទុះ​ខ្លាំង – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

​ខ្លាច​អស់​ប្រាក់ ១២៦០ដុល្លារ ពលរដ្ឋ​នេប៉ាល់​​ឃុំ​ខ្លួន​នៅ​ផ្ទះព្យាបាល​កូវីដ នាំ​ឲ្យ​ករណីឆ្លង​កាន់តែផ្ទុះ​ខ្លាំង

Published

on

​នេប៉ាល់ ប្រកាស​ផ្តល់​ការ​ធ្វើ​តេស្ត​ និង​ព្យាបាល​កូវីដ ១៩ ដោយ​មិន​គិត​ប្រាក់ ក្រោយ​តួលេខ​ឆ្លង​ទូទាំង​ប្រទេស​កាន់​តែផ្ទុះខ្លាំង ដោយចំនួន​សរុបលើស​ ២សែននាក់​។

ការ​ប្រកាស​នេះ ធ្វើ​ឡើង​ដោយជំនួយការនាយករដ្ឋមន្ត្រីប្រទេសនេប៉ាល់ ក្រោយ​តុលាការ​កំពូល បាន​សម្រេច​សាលដីកា បញ្ជា​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ផ្តល់​ការធ្វើ​តេស្ត និង​ព្យាបាលមិន​គិត​ប្រាក់។

ការ​សម្រេច​របស់​តុលាការ គឺ​ដោយ​សារ​រដ្ឋាភិបាល​កម្មុយនីស្ត​ប្រទេស​នេប៉ាល់ ធ្លាប់​បាន​ស្នើ​ពលរដ្ឋ​អាចនឹងទទួល​ខុស​ត្រូវលើ​ការ​ចំណាយ​ប្រាក់​សម្រាប់​ព្យាបាល​កូវីដ ១៩ ខណៈ​ការ​ធ្វើ​តេស្ត​មក​គិត​ប្រាក់​គឺ​មាន​កម្រិត ដោយ​ផ្តោត​ទៅលើ​តែ​ពលរដ្ឋ​គ្មាន​លទ្ធភាព​ចំណាយ​ប៉ុណ្ណោះ។

លោក Surya Thapa ជំនួយការនាយករដ្ឋមន្ត្រី K.P. Sharma Oli បានប្រកាស​កាល​ពី​ថ្ងៃ​អង្គារ៍​ថា គ្រប់​មន្ទីរពេទ្យរដ្ឋ នឹង​ផ្តល់​ការ​ធ្វើ​តេស្ត ព្យាបាល​ជំងឺកូវីដ ១៩ ដោយ​មិន​គិតប្រាក់នោះ​ឡើយ។ លោកថា ការ​ចំណាយ​ប្រាក់សម្រាប់​ព្យាបាល លុះត្រា​តែ​អ្នក​ជំងឺ​កូវីដ ១៩ មាន​បំណង​ចង់​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​ឯកជន​ប៉ុណ្ណោះ។

មុន​នេះ នៅពេល​រដ្ឋាភិបាលប្រកាស​ការ​ចំណាយ​ប្រាក់​សម្រាប់​ធ្វើ​តេស្ត និង​ព្យាបាល​កូវីដ ១៩ ពលរដ្ឋ​នេប៉ាល់ជាច្រើន បាន​សម្រេច​ចិត្ត​ឃុំ​ និង​ព្យាបាល​ខ្លួន​ឯងនៅ​ក្នុង​ផ្ទះ ដើម្បី​កាត់​បន្ថយ​ការចំណាយ​សម្រាប់​ព្យាបាល​ប្រមាណ ១៥ម៉ឺនរ៉ូពី ស្មើ​ជាង ១២៦០ ដុល្លារអាមេរិក។

ក្រៅ​ពី​ប្រទេស​ឥណ្ឌា នេប៉ាល់ ជាប្រជាជាតិ​អាស៊ីខាងត្បូងមួយ​ មាន​ករណីឆ្លង​កូវីដ ១៩ ច្រើន​ជាង​គេ​បង្អស់​បើ​ធៀប​បណ្តា​ប្រទេស​ជិត​ខាង​ខ្លួន ខណៈ​ការ​ផ្ទុះ​រាតត្បាត ត្រូវ​គេ​មើលឃើញ​ថា ដោយ​សារ​កម្សោយ​របស់​រដ្ឋាភិបាលក្នុង​ការ​គ្រប់​គ្រង​ស្ថានការណ៍ ពិសេសការ​ធ្វើ​តេស្ត​ គឺមានកម្រិតនៅ​ឡើយ ក្នុង​មួយ​ថ្ងៃ ប្រទេស​នេះ អាច​ធ្វើ​តេស្ត​ពលរដ្ឋ​សង្ស័យ​ផ្ទុកកូវីដត្រឹម​ប្រមាណ ១៥០០០នាក់​ប៉ុណ្ណោះ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម