ព័ត៌មានអន្ដរជាតិ
យន្តហោះបើកធ្លាក់ផ្លូវរត់នៅនេប៉ាល់ ផ្ទុះឆេះស្លាប់មនុស្ស ១៨នាក់
តាមការចុះផ្សាយរបស់ AP នៅថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤, យន្តហោះខ្នាតតូចមួយគ្រឿងបានបើកធ្លាក់ផ្លូវរត់ ក្នុងប្រទេសនេប៉ាល់ ដោយផ្ទុះឆេះសម្លាប់មនុស្សចំនួន១៨នាក់ ប៉ុន្តែពីឡុតមិនបាត់បង់ជីវិតឡើយ ដោយគ្រាន់តែរងរបួសប៉ុណ្ណោះ។

ហេតុការណ៍នេះកើតឡើង ពេលយន្តហោះ ព្យាយាមហោះឡើងនៅឯអាកាសយានដ្ឋាន Tribhuvan ក្នុងទីក្រុង កដ្ឋមណ្ឌូ ខណៈភ្លាមៗ គេមិនទាន់ដឹងច្បាស់ទេថាតើ មូលហេតុអ្វីទើបយន្តហោះនេះ រអិលធ្លាក់ចេញពីផ្លូវរត់។
មន្ត្រីក្នុងតំបន់លោក Basanta Rajauri បានប្រាប់ទៅអ្នកសារព័ត៌មានថា ក្រុមជួយសង្គ្រោះបានរកឃើញសាកសពមនុស្សចំនួន១៨នាក់ ហើយមនុស្សម្នាក់គត់ដែលរួចជីវិត គឺអាកាសយានិក។ គាត់ត្រូវរបួសភ្នែក ប៉ុន្តែមិនជាធ្ងន់ធ្ងរខ្លាំងណាស់ណាទេ ហើយពេលនេះ កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ Kathmandu Medical College។

យោងតាមព័ត៌មានបឋម, យន្តហោះនេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Saurya ដែលធ្វើដំណើរចេញពីទីក្រុង កដ្ឋមណ្ឌូ ឆ្ពោះទៅកាន់តំបន់រមណីយដ្ឋាន Pokhara។
ត្បិតតែគេមិនទាន់ដឹងច្បាស់អំពីមូលហេតុនៃគ្រោះថ្នាក់នេះមែន ប៉ុន្តែនៅប្រទេសនេប៉ាល់ ខែនេះគឺជារដូវវស្សា ហើយទោះពេលកើតហេតុ មិនមានភ្លៀងក៏ដោយ តែពេលខ្លះទិដ្ឋភាពក្នុងរដ្ឋធានី គឺមើលសូវច្បាស់ទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ធ្លាក់ឧទ្ធម្ភាគចក្រដឹកភ្ញៀវទេសចរ ជិតភ្នំ Everest ស្លាប់មនុស្ស ៥នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


