Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋញូវយ៉កត្រៀមប្តឹងលោក Trump បើយករឿងវ៉ាក់សាំងកូវីដធ្វើជាការសងសឹក

បានផុស

នៅ

អគ្គមេធាវីនៃរដ្ឋញូវយ៉កលោកស្រី Letitia James និយាយថា លោកស្រីបានត្រៀមខ្លួនដើម្បីប្តឹងរដ្ឋបាលលោក Trump ប្រសិនបើរដ្ឋនេះមិនទទួលបានវ៉ាក់សាំងកូវីដដែលត្រូវបានយល់ព្រមរួមជាមួយរដ្ឋផ្សេងទៀតរបស់ប្រទេសនេះទេនោះ។

ថ្លែងនៅព្រឹកថ្ងៃនេះ លោក Trump បាននិយាយថា វ៉ាក់សាំងនឹងមាននៅទូទាំងសហរដ្ឋអាមេរិកលើកលែងតែរដ្ឋញូវយ៉កប៉ុណ្ណោះដោយលោកចោទប្រកាន់ថា ដោយសារតែអភិបាលរដ្ឋនេះលោក Andrew Cuomo ដែលជាអ្នកប្រជាធិបតេយ្យកំពុងពន្យាពេលក្នុងការចែកចាយ។

លោក Trump និយាយថា “លោក Cuomo ត្រូវតែជូនដំណឹងដល់យើងនៅពេលគាត់ត្រៀមខ្លួនទទួលយកវា ពីព្រោះបើមិនដូច្នេះទេ យើងមិនអាចបញ្ជូនវាទៅរដ្ឋដែលនឹងមិនផ្តល់ឲ្យប្រជាជនរបស់ខ្លួនភ្លាមៗនោះទេ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងខែកញ្ញា អភិបាលរដ្ឋញូវយ៉កបានបង្កើតក្រុមវិទ្យាសាស្ត្រឯករាជ្យមួយដើម្បីពិនិត្យមើលនូវទិន្នន័យវ៉ាក់សាំងកូវីដដែលបានវិភាគដោយរដ្ឋបាលចំណីអាហារនិងឱសថ។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី James បានរិះគន់ការលើកឡើងរបស់លោក Trump។

អគ្គមេធាវីរដ្ឋញូវយ៉កលោកស្រី Letitia James

លោកស្រីបាននិយាយថា “នេះគ្មានអ្វីក្រៅពីអាកប្បកិរិយាដែលចង់សងសឹកដោយប្រធានាធិបតីដែលព្យាយាមសងសឹកទៅលើអ្នកដែលប្រឆាំងនឹងនយោបាយរបស់គាត់នោះទេ”។

លោកស្រីនិយាយថា “ប្រសិនបើការផ្សព្វផ្សាយវ៉ាក់សាំងនេះកើតឡើងចំពេលដ៏ខ្មៅងងឹតនៃរដ្ឋបាលរបស់លោក Trump ហើយលោកប្រធានាធិបតីចង់លេងល្បែងជាមួយជីវិតប្រជាជននោះ យើងនឹងប្តឹងហើយយើងនឹងឈ្នះ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

លោក វង្សី វិស្សុត ណែនាំរាជបណ្ឌិត្យសភាកម្ពុជា បង្កើនការរៀបចំសន្និសីទអន្តរជាតិពាក់ព័ន្ធប្រវត្តិសាស្រ្តកម្ពុជា

សេចក្ដីជូនដំណឹង២១ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ទំនិញ

ព័ត៌មានជាតិ២៥ នាទី មុន

អ្នក​ភូមិ​ព្រះដាក់​ធ្វើ​នំ​បញ្ចុក​ត​ជំនាន់​ មាន​រូបមន្ត​ពិសេស​ធ្វើ​នំ​បញ្ចុក​ឆ្ងាញ់

KPT+៣៣ នាទី មុន

សព្វថ្ងៃនេះ មានក្បួនឆបោកសាមញ្ញបំផុត តែយើងច្រើនជឿនិងដើរតាមដោយងប់ងុល

ព័ត៌មានជាតិ៤៦ នាទី មុន

HERBALIFE កម្ពុជា រៀបចំកម្មវិធីបរិច្ចាគឈាម ដែលជាឆ្នាំទី ៦ ជាមួយសមាជិកឯករាជ្យ និងបុគ្គលិករបស់ខ្លួន ដើម្បីគាំទ្រដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម