ព័ត៌មានអន្ដរជាតិ
ចិន ផ្ទុះករណីឆ្លងកូវីដជាចង្កោមក្នុងទីក្រុង Guangzhou ក្រោយប្រកាសបិទផ្នែកខ្លះ
អាជ្ញាធរសុខាភិបាលចិន បាននិយាយនៅថ្ងៃពុធ ទី២ ខែមិថុនា នេះថា ប្រទេសចិនបានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ ១៩ ចំនួន ២៤ ករណី និងមិនមានអ្នកស្លាប់នោះទេ កាលពីថ្ងៃអង្គារ ។

គណៈកម្មការសុខភាពជាតិ (NHC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមករណីឆ្លងថ្មីនេះ មាន ១៤ ករណី ជាករណីនាំចូល ខណៈករណីឆ្លងក្នុងស្រុក ១០ ករណី គឺកើតឡើងនៅភាគខាងត្បូងខេត្ត Guangdong ។
ទន្ទឹមនោះ ក្នុងចំណោមករណីទាំង ១០ ដែលបានបញ្ជាក់នៅក្នុងខេត្ត Guangdong មាន ៧ ករណីត្រូវបានរកឃើញឆ្លងជាចង្កោម នៅទីក្រុង Guangzhou និង ៣ ករណីនៅទីក្រុង Foshan ។

ទីក្រុង Guangzhou ដែលជាចំណុចផ្ទុះឆ្លងក្នុងស្រុកចុងក្រោយបង្អស់ នៅក្នុងប្រទេសចិន បានរាយការណ៍ថា មានករណីឆ្លងចំនួន ៤១ ករណី នៅចន្លោះពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា ខណៈកាលពីថ្ងៃសៅរ៍ អាជ្ញាធរទីក្រុងមួយនេះ បានបញ្ជាក់ឲ្យពលរដ្ឋនៅតាមផ្លូវចំនួន ៥ នៅខណ្ឌ Liwan ស្នាក់នៅផ្ទះ និងពន្យាពេលធ្វើសកម្មភាពដែលមិនចាំបាច់ ខណៈទីតាំងកម្សាន្ត និងផ្សារត្រូវបានបិទ ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១ មិថុនា ប្រទេសចិនមានករណីឆ្លងជំងឺកូវីដ ១៩ សរុប ៩១,១៤៦ ករណី ខណៈអ្នកស្លាប់នៅតែមានចំនួនដដែល ៤,៦៣៦ នាក់ ហើយមានអ្នកជាសះស្បើយ ៨៦,១៦៤ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ចិន ចាប់ផ្តើមបិទផ្នែកខ្លះក្នុងក្រុង Guangzhou ក្រោយកូវីដឆ្លងថ្មីកើនឡើង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ