Connect with us

ព័ត៌មានអន្ដរជាតិ

ក្តៅគគុក! កងទ័ពមីយ៉ាន់ម៉ា ចូលទៅប្រយុទ្ធជាមួយអ្នកភូមិ ស្លាប់២០នាក់

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ការប្រយុទ្ធគ្នារវាងកងទ័ពមីយ៉ាន់ម៉ា និងអ្នកភូមិដែលប្រើដង្ហក់ និងស្នា នៅតំបន់ដីសណ្តទន្លេ Ayeyarwady បានបណ្តាលឲ្យមនុស្សយ៉ាងតិច ២០នាក់ ស្លាប់។

Myanmar forces clash with villagers in delta region, 20 dead - DTNext.in
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទូរទស្សន៍រដ្ឋបានផ្សាយថា ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃសៅរ៍នៅឯភូមិ Hlayswe ខណៈកងកម្លាំងសន្តិសុខ បានចាប់ខ្លួនបុរសម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការប្រឆាំងនឹងរដ្ឋ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរដ្ឋាភិបាលយោធា មិនបានឆ្លើយតបការហៅទូរស័ព្ទពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដើម្បីសុំការអត្ថាធិប្បាយអំពីអំពើហិង្សានេះទេ។

Myanmar | Today's latest from Al Jazeera

ការប្រយុទ្ធគ្នាបានផ្ទុះឡើង មុនពេលថ្ងៃរះ នៅពេលទាហាននិយាយថា ពួកគេបានមកស្វែងរកអាវុធក្នុងភូមិ។

អ្នកស្រុកដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា “អ្នកភូមិ មានតែស្នាប៉ុណ្ណោះ ហើយមានអ្នកស្លាប់និងរបួសជាច្រើននៅខាងអ្នកភូមិ”។

វាជាអំពើហិង្សាអាក្រក់បំផុតមួយនៅក្នុងតំបន់ Ayeyarwady ចាប់តាំងពីការធ្វើរដ្ឋប្រហារមក។ តំបន់នេះជាកន្លែងដាំដុះស្រូវដ៏សំខាន់ ដែលមានប្រជាជនចម្រុះជនជាតិយ៉ាងច្រើន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ មីយ៉ាន់ម៉ា​នៅ​តែ​ក្តៅ​ កម្លាំង​ Karenni​ អះ​អាង​ថា​ សម្លាប់​យោធា​៨០​នាក់​កាល​ពី​ថ្ងៃ​ចន្ទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម