Connect with us

ព័ត៌មានអន្ដរជាតិ

សម្លាប់មនុស្សមិនញញើតដៃ ទីបំផុត មេក្រុម Boko Haram ត្រូវស្លាប់ដោយស្នាដៃខ្លួនឯង

បានផុស

នៅ

របាយការណ៍បានឲ្យដឹងថា ប្រមុខក្រុមភេរវករដ៏សាហាវឃោរឃៅ Boko Haram បានស្លាប់ បន្ទាប់ពីបំផ្ទុះខ្លួនឯង នៅក្នុងហេតុការណ៍មួយ។

Abubakar Shekau

ក្រុមសកម្មប្រយុទ្ធខេត្តអាហ្រ្វិកខាងលិចរដ្ឋឥស្លាម (ISWAP) បាននិយាយនៅក្នុងខ្សែអាត់សំឡេងមួយដែលទទួលបានដោយ Reuters កាលពីថ្ងៃអាទិត្យថា លោក Abubakar Shekau បានស្លាប់ហើយ។

មេដឹកនាំក្រុមសកម្មប្រយុទ្ធឥស្លាមនីហ្សេរីយ៉ា Boko Haram រូបនេះ ត្រូវបានសម្លាប់នៅថ្ងៃទី ១៨ ខែឧសភា។

Abubakar Shekau and others

គាត់បានបំផ្ទុះគ្រាប់បែក បន្ទាប់ពីត្រូវបានដេញតាមដោយក្រុមអ្នកប្រយុទ្ធ ISWAP នៅក្នុងសមរភូមិ។

របាយការណ៍ចារកម្មរបស់នីហ្សេរីយ៉ា ដែលចែករំលែកដោយមន្រ្តីរដ្ឋាភិបាលនិងអ្នកស្រាវជ្រាវក្រុម Boko Haram ក៏បាននិយាយផងដែរថា លោក Shekau បានស្លាប់ហើយ។

Nigerian Military Says It's Probing Claims of Boko Haram Leader's Death |  Voice of America - English

ក្រុម Boko Haram ទទួលបានការចាប់អារម្មណ៍ទូទាំងពិភពលោក បន្ទាប់ពីការចាប់ពង្រត់ក្មេងស្រីសិស្សសាលាជាង២៧០នាក់ ពីទីក្រុង Chibok ដែលបង្កឲ្យមានយុទ្ធនាការជាសកលសម្រាប់ការដោះលែងពួកគេ ដែលត្រូវបានគេហៅថា #BringBackOurGirls។

ក្មេងស្រី Chibok ប្រហែល ១០០ នាក់នៅតែបាត់ខ្លួន ហើយខ្លះទៀតត្រូវគេគិតថាបានស្លាប់។

លោក Shekau បានដឹកនាំក្រុម Boko Haram បំបែកចេញពីនិកាយឥស្លាមក្នុងឆ្នាំ ២០០៩ ទៅជាក្រុមបះបោរពេញលេញ ដោយបានបើកយុទ្ធនាការសម្លាប់ ចាប់ពង្រត់និងការលួចប្លន់តាមផ្លូវនៅភាគឦសានប្រទេសនីហ្សេរីយ៉ា។

ក្រុមនេះបានសម្លាប់មនុស្សជាង ៣០,០០០ នាក់ ហើយបង្ខំមនុស្សប្រមាណ ២ លាននាក់ ឲ្យ ភៀសខ្លួនចេញពីផ្ទះសម្បែងនិងបានបង្កើតនូវវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Mirror

ចុចអាន៖ រកឃើញក្រុមនៅពីក្រោយការចាប់ជម្រិតក្មេងសិស្សសាលានីហ្សេរីយ៉ាជាង៣០០នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម