ព័ត៌មានអន្ដរជាតិ
បាក់អគារនៅនីហ្សេរីយ៉ា ស្លាប់៤នាក់ ១០០នាក់ទៀតរកមិនទាន់ឃើញ
មនុស្សរហូតដល់ទៅ ១០០នាក់កំពុងបាត់ខ្លួន បន្ទាប់ពីអគារដ៏ខ្ពស់មួយដែលកំពុងសាងសង់នៅក្នុងរដ្ឋធានីពាណិជ្ជកម្ម Lagos របស់ប្រទេសនីហ្សេរីយ៉ា បានបាក់កាលពីថ្ងៃចន្ទទី១ខែវិច្ឆិកា ធ្វើឲ្យកម្មករសំណង់ត្រូវកប់នៅក្រោមគំនរបាក់បែក។

សាកសពមនុស្ស៤នាក់ត្រូវបានរកឃើញ ហើយយ៉ាងហោចណាស់អ្នកនៅរស់រានមានជីវិតបីនាក់ត្រូវបានទាញចេញកាលពីយប់ថ្ងៃចន្ទ ខណៈក្រុមអ្នកជួយសង្គ្រោះប្រឹងប្រែងដើម្បីជួយមនុស្សឲ្យបានទាន់ពេលវេលា នៅកន្លែងកើតហេតុក្នុងសង្កាត់ Ikoyi។
កម្មករបានប្រាប់រ៉យទ័រថា ប្រហែលជាមានមនុស្ស១០០នាក់កំពុងធ្វើការ នៅពេលដែលអគារនេះបាក់។

រដ្ឋាភិបាលរដ្ឋ Lagos បាននិយាយថា អគារនេះមានកម្ពស់ ២២ជាន់ ហើយអាជ្ញាធរកំពុងវាយតម្លៃថាតើមានការខូចខាតដល់អគារនៅក្បែរនោះឬក៏អត់។
ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុដែលនាំឲ្យអគារនេះបាក់ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ។

គួរបញ្ជាក់ថា ការបាក់អគារ គឺកើតមានជាញឹកញាប់នៅ នីហ្សេរីយ៉ា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេក្នុងទ្វីបអាហ្រ្វិក។
បទប្បញ្ញត្តិសាងសង់អគារនៅក្នុងប្រទេសនេះ មិនសូវត្រូវបានគេគោរពឲ្យបានខ្ជាប់ខ្ជូននោះទេ ហើយសម្ភារៈសំណង់ជាច្រើន មិនត្រូវតាមស្តង់ដារឡើយ៕

ប្រែសម្រួល៖ Vann Vann
ចុចអាន៖ រកឃើញអ្នកស្លាប់កើនដល់ជិត ១០០នាក់ បន្ទាប់ពីបាក់អគារនៅ Florida
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


