Connect with us

ព័ត៌មានអន្ដរជាតិ

ការរឹតបន្តឹងចរាចរណ៍ ត្រូវបានដាក់នៅជុំវិញពហុកីឡដ្ឋានអូឡាំពិកសំខាន់ៗ ក្រោយនៅសល់ប៉ុន្មានសប្ដាហ៍ទៀតដល់ថ្ងៃបើក

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការរឹតបន្តឹងចរាចរណ៍ ដែលត្រូវបានដាក់ដោយគណៈកម្មាធិការ រៀបចំការប្រកួតកីឡាអូឡាំពិក នៅជុំវិញពហុកីឡដ្ឋានជាតិ បានចូលជាធរមាននៅថ្ងៃអង្គារនេះ ។

ពហុកីឡាដ្ឋានដែលត្រូវរឹតបន្តឹងនេះ គ្រោងនឹងក្លាយជាកន្លែងបើកព្រឹត្តិការណ៍សំខាន់ៗ សម្រាប់ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ ឆ្នាំ ២០២០ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ព័ត៌មាន បានឲ្យដឹងថា បទបញ្ជារឹតបន្តឹងចរាចរណ៍ នឹងត្រូវពង្រីកជាបណ្តើរៗ សម្រាប់ពេលនេះ និងបន្តរហូតដល់ចុងខែកញ្ញា បន្ទាប់ពីព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកបញ្ចប់ ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិក គ្រោងនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ២៣ ខែកក្កដា ដល់ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២១ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្រោយពន្យារពេលកាលពីឆ្នាំមុន ដោយសារជំងឺកូវីដ ១៩ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ ច្បាស់​ ១០០ ភាគរយ​ កីឡា​អូឡាំពិក​នៅ​ជប៉ុន​នឹង​ធ្វើ​ ទោះ​បារម្ភ​កូវីដខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម