ព័ត៌មានអន្ដរជាតិ
ថៃ ចាប់បានម្ចាស់ក្រុមហ៊ុនផ្លែឈើ យកទុរេនវៀតណាម បន្លំជាទុរេនថៃ លក់ទៅក្រៅប្រទេស
ម្ចាស់ក្រុមហ៊ុនទិញផ្លែឈើមួយក្នុងខេត្ត Chanthaburi ត្រូវបានចាប់ខ្លួនដោយមន្រ្តីប៉ូលិសប៉ុស្តិ៍ Muang Chanthaburi និងមជ្ឍមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មខេត្ត Chanthaburi កាលពីថ្ងៃចន្ទទី២១ខែមិថុនា ពីបទប្រើលិខិតអនុញ្ញាតទំនិញកសិកម្ម (GAP) និងលិខិតបញ្ជាក់ការផលិតទំនិញក្លែងក្លាយ ដើម្បីនាំចេញទុរេនវៀតណាម ដោយបន្លំជាទំនិញថៃ ទៅកាន់ប្រទេសចិន។

លោក Alongkorn Polabutr ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងកសិកម្មនិងសហករណ៍បាននិយាយថា “យើងបានស៊ើបអង្កេតលើក្រុមហ៊ុនទិញផ្លែឈើមួយឈ្មោះ Lung Tu Odd ដែលមានទីតាំងនៅក្នុងស្រុក Khlong Narai នៃខេត្ដ Chanthaburi ហើយបានរកឃើញថា ពួកគេបានប្រើប្រាស់វិញ្ញាបនប័ត្រ GAP និង GMP ក្លែងក្លាយ ដើម្បីបន្លំទុរេនដែលពួកគេនាំចូលពីប្រទេសវៀតណាម ឲ្យមើលទៅដូចជាទុរេនថៃមុនពេលនាំចេញទៅឲ្យអតិថិជនចិន”។

ការស៊ើបអង្កេតបឋមបានបង្ហាញថា ក្រុមហ៊ុននេះបាននាំចូលទុរេនពីប្រទេសវៀតណាមជាង ១៨តោន ដែលត្រូវបានលក់ក្នុងតម្លៃ៧០បាត (២.២១ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម ហើយគ្រោងនឹងនាំចេញទៅប្រទេសចិនក្នុងតម្លៃ ១៦០ បាត (៥ដុល្លារ) ក្នុងមួយគីឡូក្រាម។

លោក Alongkorn បានបន្ថែមថា រដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហករណ៍លោក Chalermchai Srion បានបញ្ជាឲ្យមន្ទីរកសិកម្មធ្វើការជាមួយប៉ូលិស នាយកដ្ឋានគយ នាយកដ្ឋានពាណិជ្ជកម្មបរទេសនិងនាយកដ្ឋានស៊ើបអង្កេតពិសេស ដើម្បីស៊ើបការណ៍រកបណ្តាញរបស់ក្រុមហ៊ុននេះ ក៏ដូចជាអ្នកចែកចាយផ្លែឈើដទៃទៀតនៅតាមបណ្តាខេត្តដាំដុះផ្លែទុរេនផងដែរ ដើម្បីការពារការធ្វើឲ្យខូចដល់កេរ្តិ៍ឈ្មោះរបស់ទុរេនថៃ នៅក្នុងទីផ្សារពិភពលោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ ទុរេនស្រុកសំឡូតឆ្នាំនេះហុចផលល្អ តែទុំយឺតជាងឆ្នាំមុនៗ លក់់មិនទាន់អ្នកបញ្ជាទិញ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ