ព័ត៌មានអន្ដរជាតិ
មន្ត្រីសុខាភិបាល ថៃ ប្រាប់មូលហេតុ លោក ប្រាយុទ្ធ អង្គុយជុំគ្នាមិនពាក់ម៉ាស ថ្ងៃបើកសម្ពោធនៅ ភូកេត
លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃប្រទេសថៃ កំពុងផ្ទុះការរិះគន់យ៉ាងខ្លាំងពាក់ព័ន្ធនឹងរូបភាពស៊ែរនៅលើបណ្ដាញសង្គម ដែលបង្ហាញថា លោករួមជាមួយនឹងក្រុមមន្ត្រីក្រោមឱវាទផ្សេងទៀត កំពុងអង្គុយជុំគ្នានៅលើកៅអីជុំវិញតុមុខឆ្នេរកោះភូកេត ដោយមិនពាក់ម៉ាស ក្រោយពីជិះទូកមើលឆ្នេររួចមក ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Anutin Chanweerakul ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃ កាលពីថ្ងៃសុក្របានចេញមុខប្រាប់មូលហេតុចំពោះការរិះគន់ លើការរំលោភវិធានការការពារជំងឺកូវីដ ១៩ នេះ ។
លោក Anutin បានប្រាប់ក្រុមអ្នកសារព័ត៌មានថា “លោក ប្រាយុទ្ធ ចាន់អូចា គ្រាន់តែអង្គុយសម្រាកមួយភ្លេត ដើម្បីបំពេញបេសកកម្មបន្តប៉ុណ្ណោះ ។ លោកនាយករដ្ឋមន្ត្រីកំពុងប្រើពេល ៣០ នាទី ដើម្បីអង្គុយរង់ចាំទទួលភ្ញៀវទេសចរ នៅអាកាសយានដ្ឋានកោះភូកេត” ។

លោក Anutin បានបញ្ជាក់ថា “យើងបានធ្វើដំណើរទៅ ភូកេត នៅពេលព្រឹក ដូច្នេះខ្ញុំចង់ឲ្យលោកនាយករដ្ឋមន្ត្រីសម្រាក និងទទួលទានកាហ្វេ ក៏ដូចជាអារហារសម្រន់នៅទីនោះ ហើយពាក់ព័ន្ធនឹងការអង្គុយជុំគ្នានោះ លោក ប្រាយុទ្ធ ក៏បានរក្សាគម្លាតផងដែរ” ។
លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា “អ្នករាល់គ្នាដែលអង្គុយនៅទីនោះ គឺសុទ្ធតែបានចាក់វ៉ាក់សាំងពេញ ២ ដូស ។ ក្រោយពេលញ៉ាំអាហារសម្រន់រួចហើយ យើងបានបន្តធ្វើការទៀត ហើយយើងមិនអង្គុយក្នុងភោជនីយដ្ឋាន ឬមានចេតនាប្រឆាំងបទបញ្ជាការពារកូវីដឡើយ” ។

លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានទៅសម្ពោធរមណីយដ្ឋានកោះ ភូកេត ក្រោយមានការអញ្ជើញពីក្រសួងធនធានទឹក និងបរិស្ថាន ដើម្បីបើកដំណើរការឲ្យប្រជាជនខេត្តភូកេត ធ្វើលំហាត់ប្រាណ និងបន្ធូរអារម្មណ៍នៅក្នុងគោលនយោបាយ “ប្រអប់ខ្សាច់ភូកេត ឬ Phuket Sandbox” ។
គួរបញ្ជាក់ថា រមណីយដ្ឋានកោះដ៏ពេញនិយម ភូកេត នៅភាគខាងត្បូងប្រទេសថៃ បានបើកដំណើរការឡើងវិញសម្រាប់ទេសចរណ៍អន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍ ដោយមិនចាំបាច់ឲ្យភ្ញៀវបរទេសធ្វើចត្តាឡីស័កឡើយ ឲ្យតែចាក់វ៉ាក់សាំងពេញ ២ ដូស ខណៈជំងឺកូវីដ ១៩ បានបញ្ឈប់ការមកដល់របស់ភ្ញៀវជាងមួយឆ្នាំកន្លងមកនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sanook
ចុចអាន ៖ ផ្ទុះការរិះគន់ខ្លាំង លោក ប្រាយុទ្ធ ប្រមូលផ្ដុំគ្នាទាំងមិនពាក់ម៉ាស ចូលរួមពិធីសម្ពោធកោះ ភូកេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ