មេធាវីលោក Trump ចោទប្រកាន់ត្រកូល Clinton​ នៅពីក្រោយការក្លែងបន្លំសន្លឹកឆ្នោត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

មេធាវីលោក Trump ចោទប្រកាន់ត្រកូល Clinton​ នៅពីក្រោយការក្លែងបន្លំសន្លឹកឆ្នោត

បានផុស

នៅ

លោក Rudy Giuliani បានបែកញើសជោកក្បាលនៅពេលគាត់អះអាងក្នុងសន្និសីទកាសែតមួយថា គាត់មានភស្តុតាងនៃគម្រោងក្លែងបន្លំសន្លឹកឆ្នោតដោយអ្នកប្រជាធិបតេយ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេធាវីរបស់លោក Trump រូបនេះបានចោទប្រកាន់លោក George Soros, ត្រកូល Clinton និងប្រទេសចិនថាជាអ្នកនៅពីក្រោយ “ការឃុបឃិត” ដើម្បីជួយលោកJoe Biden ឲ្យជាប់ឆ្នោត។

ក្រុមរបស់លោក Trump បានចោទប្រកាន់ថា លោក Soros និងមូលនិធិ Clinton មានជាប់ពាក់ព័ន្ធក្នុងការសមគំនិតនេះដើម្បីក្លែងបន្លំការបោះឆ្នោត។

លោក Giuliani បានអះអាងថា​ មានភស្តុតាងគ្រប់គ្រាន់នៃភាពមិនប្រក្រតីក្នុងការបោះឆ្នោត នៅរដ្ឋផ្សេងៗដែលធ្វើឲ្យសំឡេងឆ្នោតប្រែប្រួល។

មេធាវីរបស់លោក Trump ដែលអមដំណើរដោយមេធាវី Jenna Ellis និង Sidney Powell បានអះអាងថា នេះជាបញ្ហាសន្តិសុខជាតិដោយមានទំនាក់ទំនងជាមួយប្រទេសវេណេហ្ស៊ូអេឡានិងជាមួយលោក Soros។

គាត់បានចោទប្រកាន់ថា លោក Soros ដែលជាមហាសេដ្ឋីវិនិយោគដើមកំណើតហុងគ្រីគឺជាម្ចាស់ជំនួយធំបំផុតដល់ចលនា Antifa និង Black Lives Matter។

ចំណែកលោកស្រី Powell បានអះអាងថា មានឥទ្ធិពលយ៉ាងខ្លាំងទៅលើលុយកុម្មុយនិស្តតាមរយៈប្រទេសវេណេហ្ស៊ូអេឡា គុយបានិងទំនងជាប្រទេសចិននិងការជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតរបស់យើងនៅសហរដ្ឋអាមេរិក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Sun

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

វ៉ាក់សាំងកូវីដមានសុវត្ថិភាពខ្លាំងចំពោះកុមារ និងជាផ្លូវត្រួសត្រាយទៅរកសភាពដូចដើមវិញ

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

ពេលនេះ វីរុសឥណ្ឌា វិវត្តទៅជាមេរោគបំប្លែងខ្លួនប្រភេទថ្មីមួយទៀត

ព័ត៌មានជាតិ៤០ នាទី មុន

កងទ័ព​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​បង្កបង្កើនផល​ចិញ្ចឹមសត្វ លើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់​កងទ័ព​ ក្នុង​បរិបទ​កូ​វីដ​១៩

កូវីដ-១៩១ ម៉ោង មុន

អាជ្ញាធរខេត្តឧត្ដរមានជ័យ ផ្អាកបណ្ដោះអាសន្ននូវអាជីវកម្ម៥កន្លែង នៅឃុំអន្លង់វែង

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋាភិបាលត្រៀមដំឡើងច្រក​ទ្វារ​ព្រំដែន ៩ កន្លែង​ជាប់ ៩ ខេត្ត​ ជាច្រក​ព្រំដែន​​អន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services