Connect with us

ព័ត៌មានអន្ដរជាតិ

បុគ្គលិកពេទ្យថៃចាក់វ៉ាក់សាំងរួចជាង ៦០០នាក់ ឆ្លងកូវីដ

បានផុស

នៅ

ក្រសួង​សុខាភិបាល​សាធារណៈ​ថៃ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​បាន​និយាយ​ថា បុគ្គលិក​សុខាភិបាល​ជាង​៦០០​នាក់បាន​ឆ្លងកូវីដ-១៩ បើ​ទោះបី​ជា​ពួក​គាត់​បាន​ចាក់​វ៉ាក់សាំង Sinovac  ទាំង​ពីរ​ដូស​រួច​រាល់​ហើយ​ក្តី ដូច្នេះ​ហើយ​បាន​ជា​អាជ្ញាធរ​កំពុងព្យាយាម​ចាក់​បន្ថែម​ដូស​ទី​៣។

ទិន្នន័យ​របស់​ក្រសួង​ចាប់​ពី​ថ្ងៃ​ទី​១​ ខែ​មេសា ដល់​ទី​១៩ ខែ​កក្កដា បាន​បង្ហាញ​ថា ក្នុង​ចំណោម​បុគ្គលិក​សុខាភិបាល​ ៦៧៧ ៣៤៨​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង Sinovac ទាំង​ពីរ​ដូស​រួច​រាល់​ មាន​៦១៨​នាក់​ស្មើ​ជាង​១% បាន​ឆ្លង​កូវីដ-១៩ និងគីលានុប្បដ្ឋាយិកា​ម្នាក់​បាន​ស្លាប់ ហើយ​ម្នាក់​ទៀត​កំពុង​មាន​អាការ​ធ្ងន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sopon Iamsirithaworn អនុប្រធាន​នាយកដ្ឋាន​គ្រប់​គ្រង​ជំងឈ​ឆ្លង​បាន​ប្រាប់​អ្នក​សារព័ត៌មាននៅ​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​​ថា ក្រុម​អ្នក​ជំនាញ​មួយ​បាន​ណែនាំ​ឲ្យ​បន្ថែម​ចាក់​ដូស​ទី​៣​ដល់​បុគ្គលិក​សុខាភិបាល​ដែល​ប្រឈមហានិភ័យ។

លោក​ថា ៖«ការ​ចាក់​វ៉ាក់សាំង​បន្ថែម​នេះ​គឺ​​​ផ្សេង​គ្នា វ៉ាក់សាំង AstraZeneca ឬ mRNA ដែល​នឹង​ទទួល​បាន​ក្នុង​ពេល​ខ្លី»។ លោក​បន្ថែម​ថា សេចក្តី​ណែនាំ​នឹង​ត្រូវ​ពិចារណា​នា​ថ្ងៃ​ចន្ទ ទី​១២ ខែ​កក្កដា​នេះ។

សេចក្តី​ប្រកាស​បាន​​ធ្វើ​ឡើង នៅ​ពេល​​ប្រទេស​ថៃ​មាន​ករណី​ឆ្លង​កូវីដ-១៩​សរុប​ ៣៣៦ ៣៧១​នាក់ និង​មរណភាព ២៧១១​នាក់​ចាប់​តាំង​ពីជំងឺ​រាត​ត្បាត​នេះ​ចាប់​ផ្តើម​កាល​ពី​ឆ្នាំ​មុន។

ភាគ​ច្រើន​នៃ​បុគ្គលពេទ្យ​ជួរ​មុខ​ចាក់​វ៉ាក់សាំង Sinovac កាល​ពី​ខែ​កុម្ភៈ​ ខណៈ​​វ៉ាក់សាំង​ AstraZeneca ទើប​មក​​ដល់​ប្រទេស​ថៃ​ក្នុង​ខែ​មិថុនា។

ថៃ​​រំពឹងទទួល​បាន​វ៉ាក់សាំង​ Pfizer-BioNTech ចំនួន ១.៥​លាន​ដូលដែល​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ចុង​ខែ​នេះ និង​បាន​បញ្ជា​ទិញ​​២០​លាន​ដូស​ទៀត​ដែល​នឹង​មក​ដល់​បន្ទាប់​ពី​ខែ​តុលា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម