Connect with us

ព័ត៌មានអន្ដរជាតិ

មេ​ដឹក​នាំ​ចិន​ និង​កូរ៉េ​ខាង​ជើង​ប្តេជ្ញា​ពង្រឹង​​មិត្តភាព​ឈាន​ដល់កម្រិតថ្មី

បានផុស

នៅ

ប្រធានាធិបតី​ចិនលោក ស៊ី ជីនពីង និង​​​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ គីម ជុនអ៊ុន​​ បាន​សន្យាពង្រឹង​ចំណង​មិត្តភាពឈាន​ដល់​កម្រិត​ថ្មី នៅ​ពេល​អ្នក​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​សារ​​គ្នា​ស្តីពី​ខួប​លើក​ទី​៦០​នៃ​សន្ធិសញ្ញា​ការពារ​ជាតិ​ទ្វេ​ភាគី។

យោង​តាមទី​ភ្នាក់​ងារសារព័ត៌មានរដ្ឋ​កូរ៉េ​ខាង​ជើង KCNA បានផ្សាយ​ថា លោក គីម មាន​ប្រសាសន៍​ពី​«ចំណង​មិត្ត​ភាព​ជិត​ស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរបាន​​ឈានដល់​សន្ទុះ​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ដោយ​មាន​ការ​វិវត្ត​យ៉ាង​ទូលំទូលាយ​ស្ថិត​នៅ​លើ​កម្រិត​ខ្ពស់​ក្នុង​គ្រប់​វិស័យ រាប់​ទាំង​នយោបាយ សេដ្ឋកិច្ច យោធា និង​វប្បធម៌»។

មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​និយាយ​ថា សន្ធិសញ្ញា​ធា​ទ្វេ​ភាគី​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធានា​សន្តិភាព និង​ស្ថេរភាព​នៅ​អាស៊ី​ប្រឆាំង​នឹង​កម្លាំង​អារិភាព​នៅ​ក្នុង​តំបន់។ លោក​កត់​សំគាល់​ថា ប្រទេស​ជិត​ខាង​ទាំង​ពីរ​បាន​ចែក​រំលែក​មាន​គោល​ជំហរ​ថេរ​​ដើម្បី​អភិវឌ្ឍមិត្តភាព និងទំនាក់​ទំនង​សហ​ប្រតិបត្តិការទៅ​វិញ​ទៅ​មក​ឥត​ឈប់​ឈរ។

លោក គីម និង​លោក ស៊ី ជួប​គ្នា​កាល​ពី​ឆ្នាំ២០១៩
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំដី​សង្កត់​ធ្ងន់​ស្រដៀង​គ្នា​នេះ​ដែរ លោក ស៊ី បានសរសើរ​​សន្ធិសញ្ញា​ឆ្នាំ​១៩៦១​ដែល​បាន​លើក​កម្ពស់​សន្តិភាព​ថ្នាក់​តំបន់ និង​សកល។ លោក​បន្ថែម​ថា រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង និង​ព្យុងយ៉ាងបាន​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​មុត​មាំ​​ និង​ធ្វើ​ការ​ជា​មួយ​គ្នា​ដើម្បី​ពង្រឹង​ទំនាក់​ទំនងរាប់​ឆ្នាំ។

យោង​តាម​ក្រសួង​ការបរទេស​ចិន លោក ស៊ី មាន​ប្រសាសន៍​ថា លោក​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ធ្វើ​ការងារ​ជា​មួយ​លោក គីម សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​មិត្ត​ភាព​ទ្វេ​ភាគី​ដើម្បី​ឈាន​ដល់​កម្រិត​ថ្មី​មួយ និង​នាំ​ផល​ប្រយោជន៍​កាន់​តែ​ច្រើន​ដល់​ប្រទេស​ទាំង​ពីរ​ និង​ប្រជា​ជនរបស់​ខ្លួន។

ស្ថិត​ក្រោម​សន្ធិសញ្ញា​ឆ្នាំ​១៩៦១ ប្រទេស​ចិន និង​កូរ៉េ​ខាង​ជើង​ត្រូវ​តែ​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្វ័យ​ប្រវត្តិនៅ​ពេល​ប្រទេស​ណា​មួយ​រង​ការវាយ​ប្រហារ។

ប្រទេស​ចិន​គឺ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំ​បំផុត​​និង​ជា​សម្ព័ន្ធ​មិត្ត​សំខាន់របស់​កូរ៉េ​ខាង​ជើង​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​​កន្លង​មក​ចិន​ធ្លាប់​អំពាវ​នាវ​ឲ្យ​មាន​ការ​បន្ធូរ​បន្ថយ​ទណ្ឌកម្ម​អន្តរជាតិ​លើ​ទី​ក្រុង​ព្យុងយ៉ាង។

ប្រធានាធិបតី​ចិន លោក​ ស៊ី និងមេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង លោក គីម បាន​ជួប​មុខ​គ្នា​ផ្ទាល់​ជា​ច្រើន​លើក​មក​ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៨ និង​២០១៩៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៦ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម