Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេសប្រកាសដំណឹងល្អអំពីវ៉ាក់សាំងកូវីដ

បានផុស

នៅ

លោក Matt Hancock រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេសបាននិយាយថា វ៉ាក់សាំងកូវីដ ១៩ នឹងចាប់ផ្តើមដាក់ប្រើប្រាស់នៅខែក្រោយ ប្រសិនបើត្រូវបានអនុម័តដោយនិយតករឱសថអង់គ្លេស ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលបាននិយាយនៅក្នុងសន្និសីទកាសែតតាមទូរទស្សន៍ថា រដ្ឋាភិបាលបានស្នើសុំជាផ្លូវការទៅកាន់និយតករទីភ្នាក់ងារត្រួតពិនិត្យឱសថរបស់អង់គ្លេស MHRA ពិចារណាលើការផ្តល់អាជ្ញាប័ណ្ណវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនឱសថអាមេរិក Pfizer និង BioNTech របស់អាល្លឺម៉ង់ ។

ការសិក្សាដំណាក់កាលចុងក្រោយនៅសប្តាហ៍នេះបានបញ្ជាក់ថា វ៉ាក់សាំងនេះគឺមានប្រសិទ្ធភាព ៩៥ ភាគរយក្នុងការសាកល្បងព្យាបាល ហើយហាក់ដូចជាការពារមនុស្សគ្រប់វ័យពីជំងឺកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំងដែលមានតម្លៃ ១៥ ផោនក្នុងមួយដូសបច្ចុប្បន្ននេះត្រូវបានយល់ព្រមជាមុនដោយ MHRA ទោះបីជាវ៉ាក់សាំងមកពីក្រុមហ៊ុន Moderna និងសាកលវិទ្យាល័យ Oxford ជិតបញ្ចប់ការការសាកល្បងព្យាបាលក៏ដោយ ។

វាកើតឡើងនៅពេលដែលចក្រភពអង់គ្លេសកត់ត្រាការស្លាប់ជាង ៧ ម៉ឺននាក់ដែលពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ នៅពាសពេញប្រទេសចាប់តាំងពីការចាប់ផ្តើមរាតត្បាតដោយកើនឡើងពី ៦៧,០០០ នាក់ក្នុងមួយសប្តាហ៍មុន ។

រដ្ឋាភិបាលបានឲ្យដឹងថា បច្ចុប្បន្នអង់គ្លេសមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ចំនួន ៥៤,២៨៦ នាក់ បន្ទាប់ពីមានអ្នកស្លាប់ ៥១១ នាក់ត្រូវបានកត់ត្រានៅថ្ងៃនេះ ខណៈចំនួននេះកើនឡើង ៣៦ ភាគរយពី ៣៧៦ នាក់កាលពីសប្តាហ៍មុន ខណៈករណីឆ្លងបានធ្លាក់ចុះ ២៦ ភាគរយពីចំនួន ២៧,៣០១ ករណីកាលពីថ្ងៃសុក្រ ។

ទន្ទឹមនោះតួលេខជាផ្លូវការដែលបានចេញផ្សាយនៅថ្ងៃនេះក៏បានបង្ហាញផងដែរថា មនុស្ស ២០,២៥២ នាក់ផ្សេងទៀតបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ដោយនាំឲ្យករណីឆ្លងសរុបកើនដល់ ១.៤៧ លានករណី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម