ព័ត៌មានអន្ដរជាតិ
វីរុសកាច Delta កំពុងវាយប្រហារទូទាំងពិភពលោក, អ្នកជំនាញអាមេរិកនិយាយ
វីរុសបំប្លែងខ្លួនត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា Delta ឥឡូវនេះវាយប្រហារខ្លាំងទូទាំងពិភពលោកហើយ អមដោយតួលេខស្លាប់នៅសហរដ្ឋអាមេរិកកើនឡើងដែលភាគច្រើនមនុស្សមិនទាន់ចាក់វ៉ាក់សាំង។ មន្ត្រីអាមេរិកបាននិយាយនៅថ្ងៃសុក្រ ទី១៦ ខែកក្កដា។

ប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក CDC លោកស្រី Rochelle Walensky មានប្រសាសន៍ក្នុងសន្និសីទកាសែតថា ករណីឆ្លងកូវីដ-១៩នៅសហរដ្ឋអាមេរិកបានកើនឡើង៧០% ប្រៀបធៀបនឹងសប្តាហ៍មុខ និងករណីស្លាប់បានកើនឡើង២៦% ស្របពេលដែលការផ្ទុះរាលដាលខ្លាំងនៅតាមបណ្តារដ្ឋដែលមានអត្រាចាក់វ៉ាក់សាំងទាប។
យោងតាមទិន្នន័យ CDC បង្ហាញថា ចំនួនឆ្លងប្រចាំថ្ងៃជាមធ្យមក្នុងរយៈពេល៧ថ្ងៃឥឡូវនេះជាង ២៦ ០០០នាក់ ដែលច្រើនជាងពីរដល់ទៅនឹងចំនួនក្នុងខែមិថុនាដែលមានប្រមាណ១១ ០០០នាក់។
លោក Jeff Zients អ្នកសម្របសម្រួលឆ្លើយតបកូវីដ-១៩របស់សេតវិមានបានឲ្យដឹងថា តំបន់ដែលផ្ទុះឆ្លងខ្លាំងបំផុតចុងក្រោយនេះគឺនៅរដ្ឋ Arkansas, Florida, Louisiana, Missouri និង Nevada។ រដ្ឋទាំងអស់នេះមានអត្រាចាក់វ៉ាក់សាំងទាបជាងគេ។
«កត្តានេះនឹងក្លាយជារាលដាលឆ្លងលើមនុស្សដែលមិនទាន់ចាក់វ៉ាក់សាំង» លោកស្រី Walensky បានប្រាប់ និងបញ្ជាក់ថា៩៧%នៃអ្នកឆ្លងបានចូលមន្ទីរពេទ្យនៅសហរដ្ឋអាមេរិកជាអ្នកដែលមិនទាន់ចាក់វ៉ាក់សាង។

លោក Anthony Fauci អ្នកឯកទេសជំងឺឆ្លងសហរដ្ឋអាមេរិកបាននិយាយថា វីរុសបំប្លែងខ្លួន Delta ដែលឆ្លងលឿនរហ័ស និងអាក្រក់ជាងវីរុសដើមត្រូវបានរកឃើញឆ្លងរាលដាលប្រហែលជា១០០ប្រទេសជាសកល ហើយឥឡូវនេះវាយប្រហារខ្លាំងទូទាំងពិភពលោកតែម្តង។
លោក Fauci បាននិយាយថា ៖«យើងកំពុងប្រយុទ្ធនឹងវីរុសកូវីដ-១៩ដែលកំពុងរាតត្បាតខ្លាំង»។
លោកស្រី Walensky បានជំរុញឲ្យពលរដ្ឋអាមេរិកមិនទាន់ចាក់ប្រញាប់ទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និងបានបញ្ជាក់ថា វ៉ាក់សាំង Pfizer និង Moderna មានប្រសិទ្ធភាពលារពារបានយ៉ាងល្អ ជាពិសេសប្រឆាំងនឹង Delta៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ