Connect with us

ព័ត៌មានអន្ដរជាតិ

ទិន្នន័យថ្មី បង្ហាញប្រសិទ្ធភាពល្អឥតខ្ចោះ របស់វ៉ាក់សាំង Astra​ Zeneca

បានផុស

នៅ

ការស្រាវជ្រាវមួយបានបង្ហាញថា វ៉ាក់សាំង Astra​ Zeneca ដែលត្រូវបានចាក់ជូនជនជាតិអង់គ្លេសប្រមាណ ២៥ លាននាក់ គឺបង្ហាញប្រសិទ្ធភាពល្អបំផុត ក្នុងការរារាំងមនុស្សមិនឲ្យចូលព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានតែ ១,៥២ ភាគរយប៉ុណ្ណោះនៃអ្នកទទួលវ៉ាក់សាំងផលិតដោយសាកលវិទ្យាល័យ Oxford មួយនេះដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយមានតែម្នាក់គត់ក្នុងចំណោមមនុស្ស ៣,០០០ នាក់ដែលបានស្លាប់។

នេះបើប្រៀបធៀបទៅនឹង ១,៩៩ ភាគរយនៃអ្នកដែលបានចាក់វ៉ាក់សាំង Pfizer ខណៈមកទល់ពេលនេះ មានជនជាតិអង់គ្លេស ២១លាននាក់ហើយ ដែលបានចាក់ Pfizer។

អត្រាមរណភាពរបស់ Pfizer គឺ ០,១៥ ភាគរយ បើប្រៀបធៀបទៅនឹង ០,០៣ ភាគរយសម្រាប់អ្នកចាក់ Astra Zeneca។

អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺថា អត្រាចូលព្យាបាលក្នុងមន្ទីរពេទ្យឬបន្ទប់សង្គ្រោះបន្ទាន់ សម្រាប់អ្នកចាក់វ៉ាក់សាំង Sputnik របស់រុស្ស៊ី គឺមានរហូតដល់ទៅ ២,២៤ភាគរយ។

វេជ្ជបណ្ឌិត Simon Clarke សាស្រ្តាចារ្យមីក្រូជីវវិទ្យាកោសិកា នៅសាកលវិទ្យាល័យ Reading បាននិយាយថា “ការសិក្សានេះបង្ហាញថា ប្រជាជននៅចក្រភពអង់គ្លេស អាចជឿជាក់ថា ពួកគេទទួលបានវ៉ាក់សាំងល្អបំផុត។ Astra Zeneca និង Pfizer ផ្តល់នូវការការពារដ៏ប្រសើរ”។

គួរបញ្ជាក់ថា ត្រឹមមួយថ្ងៃព្រហស្បតិ៍សប្តាហ៍មុន មនុស្សប្រមាណ ២០០,០០០ នាក់បានចាក់វ៉ាក់សាំង ដែលនេះមានន័យថា ប្រជាជនអង់គ្លេស ៧៨ភាគរយ បានទទួលវ៉ាក់សាំង២ដូស ខណៈ ១០ភាគរយ ទទួលបាន ១ដូស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ The Sun

ចុចអាន៖ ក្រោយស្លាប់២នាក់ ពេលនេះ ជប៉ុន រកឃើញមេរោគបន្ថែមទៀត នៅក្នុងវ៉ាក់សាំង Moderna

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទី មុន

ជប៉ុន ស្នើឲ្យមានជំនួបកំពូលជាមួយ កូរ៉េខាងជើង ខណៈលោក គីម ជុងអ៊ុន កំពុងពង្រឹងសមត្ថភាពកងរថក្រោះ

សន្តិសុខសង្គម៣ នាទី មុន

Update៖ ករណីឆេះផ្ទះក្នុងបុរីពិភពថ្មីកំបូល កើតឡើងដោយសារឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ១៣ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការអប់រំផ្សព្វផ្សាយអំពី វប្បធម៌ អរិយធម៌ខ្មែរ តាមរយៈបទភ្លេង ពិតជាមានសារៈសំខាន់ណាស់

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

អ៊ុយក្រែន វាយប្រហារនាវាទ័ពជើងទឹក រុស្ស៊ី ២ គ្រឿងនៅតំបន់គ្រីមៀ

សេចក្ដីជូនដំណឹង២៩ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃ លើការផ្គត់ផ្គង់សម្ភារកីឡាគ្រប់ប្រភេទ សង្ហារឹម សម្ភារបរិក្ខាបច្ចេកទេសព័ត៌មានវិទ្យា និងមិនមែនមែនព័ត៌មានវិទ្យា ឆ្នាំ ២០២៤

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម