ព័ត៌មានអន្ដរជាតិ
អាវដែល Maradona ពាក់យកដៃទះបាល់បញ្ចូលទីអង់គ្លេស ដាក់លក់ក្នុងតម្លៃកប់ពពក
អ្នកជំនាញផ្នែកអនុស្សាវរីយ៍កីឡាជនជាតិអាមេរិចម្នាក់បាននិយាយថា អាវដែលត្រូវបានពាក់ដោយលោក Diego Maradona នៅពេលគាត់បានសាងភាពល្បីល្បាញដោយសារគ្រាប់បាល់ “Hand of God” យកដៃទះបាល់បញ្ចូលទីក្នុងជំនួបជាមួយអង់គ្លេសក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ១៩៨៦ នៅប្រទេសម៉ិកស៊ិកដាក់លក់ក្នុងតម្លៃប្រមាណ ២ លានដុល្លារអាមេរិក បន្ទាប់ពីវីរបុរសអាហ្សង់ទីនរូបនេះទទួលមរណភាពកាលពីថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ។
អាវនេះជាកម្មសិទ្ធិរបស់អតីតកីឡាករអង់គ្លេស Steve Hodge ដែលបានទទួលវាពី Maradona បន្ទាប់ពីការប្រកួតដែលបានជួយឲ្យអាហ្សង់ទីនយកឈ្នះអង់គ្លេសនៅវគ្គ quarter-finals ឬវគ្គ ៨ ក្រុមចុងក្រោយក្នុងលទ្ធផល ២-១ ។
លោក Hodge បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ថា “ខ្ញុំបានដើរតម្រង់ទៅ Maradona ហើយខ្ញុំបានដោះអាវរបស់ខ្ញុំដូរជាមួយគាត់នៅលើទីលាន ។ បច្ចុប្បន្នអាវនេះត្រូវបានដាក់បង្ហាញនៅសារមន្ទីរបាល់ទាត់ជាតិអង់គ្លេសក្នុងទីក្រុង Manchester” ។
Maradona ស៊ុតបញ្ចូលទីបាន ៣៤ គ្រាប់ក្នុងការបង្ហាញខ្លួន ៩១ លើកឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន ហើយចូលលេងក្នុងព្រឹត្តិការណ៍ World Cup បានចំនួន ៤ ដង ។
ចំណែកក្នុងក្លឹបអាជីពវិញ Maradona បានលេងឲ្យក្លិប Barcelona និង Napoli ដោយឈ្នះពានរង្វាន់ក្របខណ្ឌ Serie A ២ សម័យកាលជាមួយក្លិបអ៊ីតាលី ។ គាត់បានចាប់ផ្តើមអាជីពរបស់គាត់ជាមួយក្លិប Argentinos Juniors ហើយក៏លេងឲ្យ Sevilla និង Boca Juniors ព្រមទាំង New Old’s Old Boys នៅក្នុងប្រទេសកំណើតរបស់គាត់ផងដែរ ។
គួរបញ្ជាក់ថា វីរបុរសបាល់ទាត់អាហ្សង់ទីន Diego Maradona បានទទួលមរណភាពក្នុងវ័យ ៦០ ឆ្នាំដោយសារជំងឺគាំងបេះដូងនៅឯផ្ទះរបស់គាត់ក្នុងទីក្រុង Buenos Aires ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS / BBC
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ