ផ្ទុះគ្រាប់បែកនៅប៉ុស្តិ៍ត្រួតពិនិត្យកូវីដរបស់ មីយ៉ាន់ម៉ា មានទាំងអ្នកស្លាប់ និងរងរបួស
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ផ្ទុះគ្រាប់បែកនៅប៉ុស្តិ៍ត្រួតពិនិត្យកូវីដរបស់ មីយ៉ាន់ម៉ា មានទាំងអ្នកស្លាប់ និងរងរបួស

បានផុស

នៅ

បើយោងតាមការចេញផ្សាយពីក្រសួងព័ត៌មានមីយ៉ាន់ម៉ាបានឲ្យដឹងថា មនុស្ស ២ នាក់រួមទាំងសមាជិកកងកម្លាំងសន្តិសុខម្នាក់ត្រូវបានសម្លាប់ និងយ៉ាងតិច ៤ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកនៅតំបន់ Mandalay របស់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទ ។

ចំណែកអ្នករងរបួសរួមមានជនស៊ីវិល ២ នាក់ សមាជិកនាយកដ្ឋានសេវាកម្មពន្លត់អគ្គីភ័យ ២ នាក់ ហើយក្នុងនោះក៏មានបុគ្គលិកសន្តិសុខមួយចំនួនទៀតផងដែរ ។

យោងតាមការចេញផ្សាយនោះបានឲ្យដឹងថា គ្រាប់បែកមួយគ្រាប់បានផ្ទុះឡើងនៅចំណុចត្រួតពិនិត្យជំងឺកូវីដ ១៩ ជាកន្លែងដែលវិធានការថែទាំសុខភាព កំពុងត្រូវបានដាក់អនុវត្តនៅក្នុងសង្កាត់ Aungmyaythazan កាលពីថ្ងៃចន្ទ ។

ស្របពេលជាមួយគ្នាន អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យយោធាដើម្បីធ្វើការព្យាបាល ហើយការស្រាវជ្រាវជនសង្ស័យកំពុងត្រូវបានអនុវត្ត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ អាមេរិក ចាប់ខ្លួនពលរដ្ឋ មីយ៉ាន់ម៉ា ពីបទប៉ុនប៉ងសម្លាប់ឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំ UN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services