ព័ត៌មានអន្ដរជាតិ
អាមេរិក ចាប់ខ្លួនពលរដ្ឋមីយ៉ាន់ម៉ាពីបទប៉ុនប៉ងសម្លាប់ឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំ UN
សហរដ្ឋអាមេរិកនិយាយថា ពលរដ្ឋមីយ៉ាន់ម៉ា ២ នាក់ត្រូវបានចាប់ខ្លួននៅទីក្រុងញូវយ៉ក ពីបទបង្ករបួស ឬសម្លាប់ឯកអគ្គរដ្ឋទូតរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ប្រចាំនៅអង្គការសហប្រជាជាតិ ។
ការិយាល័យមេធាវីអាមេរិក និងការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បានប្រកាសពីការចាប់ខ្លួនបុរសទាំងពីរនាក់ដែលរស់នៅទីក្រុងញូវយ៉ក ដោយម្នាក់មានអាយុ ២០ ឆ្នាំ ហើយម្នាក់ទៀតអាយុ ២៨ ឆ្នាំ ។

អាជ្ញាធរបាននិយាយថា ក្នុងអំឡុងខែកុម្ភៈ បុរសម្នាក់បានទាក់ទងជាមួយឈ្មួញលក់អាវុធនៅប្រទេសថៃ ដែលលក់អាវុធទៅឲ្យយោធាមីយ៉ាន់ម៉ា ។
នៅក្នុងការសន្ទនារបស់ពួកគេ អ្នកទាំងពីរបានយល់ព្រមលើផែនការជួលអ្នកវាយប្រហារ ក្នុងការប៉ុនប៉ងធ្វើឲ្យលោកឯកអគ្គរដ្ឋទូត Kyaw Moe Tun ចុះចេញពីតំណែង ។

អ្នកទាំងពីរបានឯកភាពថា ប្រសិនបើឯកអគ្គរដ្ឋទូតមិនចុះចេញពីតំណែងទេ អ្នកវាយប្រហារនឹងសម្លាប់គាត់ ។
ទន្ទឹមនោះ អ្នកស៊ើបអង្កេតអាមេរិកបានដឹងអំពីផែនការនេះពីការសន្ទនាតាមទូរស័ព្ទ និងបញ្ជាក់ពីការផ្ទេរប្រាក់ពីអ្នកចែកចាយអាវុធទៅបុរសនោះ ។

គួររំឭកថា ឯកអគ្គរដ្ឋទូតរបស់ UN ត្រូវបានយោធាមីយ៉ាន់ម៉ាបណ្តេញចេញកាលពីខែកុម្ភៈ បន្ទាប់ពីលោកបានរិះគន់យោធាថាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារមួយ ។
ប៉ុន្តែឯកអគ្គរដ្ឋទូតរូបនេះបានរក្សាជំហររបស់ខ្លួនក្នុងការប្រឆាំងនឹងរបបយោធា ដោយអំពាវនាវរកការគាំទ្រពីសហគមន៍អន្តរជាតិ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


