ព័ត៌មានអន្ដរជាតិ
ជប៉ុន បញ្ជាក់មូលហេតុ មានសារធាតុកខ្វក់ក្នុងដបវ៉ាក់សាំង ចាក់ហើយមនុស្សស្លាប់
ក្រុមហ៊ុន Takeda Pharmaceutical របស់ប្រទេសជប៉ុនបាននិយាយនៅថ្ងៃសុក្រទី១ខែតុលានេះថា “កំហុសរបស់មនុស្ស” បានបណ្តាលឲ្យសារធាតុកខ្វក់ ធ្លាក់ចូលទៅក្នុងដបវ៉ាក់សាំង Moderna។
ក្រុមហ៊ុន Takeda ដែលនាំចូលនិងចែកចាយវ៉ាក់សាំងនៅប្រទេសជប៉ុន និងក្រុមហ៊ុន Moderna បាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយថា ក្រុមហ៊ុននៅអេស្ប៉ាញមួយ បានរកឃើញសារធាតុកខ្វក់នៅក្នុងដបខ្លះ កាលពីខែកក្កដា ប៉ុន្តែការផ្គត់ផ្គង់មកពីផលិតផលដូចគ្នា ត្រូវបានអនុញ្ញាតឲ្យបញ្ជូនទៅប្រទេសជប៉ុន។

អាជ្ញាធរជប៉ុនកាលពីខែសីហា បានផ្អាកការប្រើប្រាស់វ៉ាក់សាំង Moderna ចំនួន ៣ កេសដែលស្មើនឹងចំនួន ១.៦៣ លានដូស បន្ទាប់ពីត្រូវបានគេជូនដំណឹងថា មានផ្ទុកសារធាតុកខ្វក់។
Moderna បានបើកការស៊ើបអង្កេត ដោយសហការជាមួយក្រុមហ៊ុន Takeda និងក្រុមហ៊ុនផលិត Rovi របស់អេស្ប៉ាញ ដែលរោងចក្ររបស់ខ្លួនបានបង្កកំហុសឲ្យមានសារធាតុកខ្វក់នេះ។

របាយការណ៍ថ្មីបាននិយាយថា បញ្ហានេះ ផ្តើមចេញពីការរៀបចំមិនត្រឹមត្រូវ និងបណ្តាលមកពីកំហុសរបស់មនុស្សយ៉ាងជាក់លាក់ពោលគឺរោងចក្របានតម្រូវឲ្យមានគម្លាត ១មីល្លីម៉ែត្ររវាងម៉ាស៊ីនបញ្ជូន និងម៉ាស៊ីនបិទគ្របវ៉ាក់សាំង ប៉ុន្តែបុគ្គលិកមិនបានធ្វើដូចនេះឡើយ។
វ៉ាក់សាំង Moderna សរុបចំនួន ៥ កេសដែលផលិតនៅក្រុមហ៊ុន Rovi ចន្លោះថ្ងៃទី ២៧ ខែមិថុនាដល់ថ្ងៃទី ៣ ខែកក្កដា បានស្ថិតក្រោមការស៊ើបអង្កេត។ ៣ កេសដំបូង ត្រូវបានបញ្ជូនទៅប្រទេសជប៉ុន ហើយប្រមូលមកវិញ បន្ទាប់ពីការរកឃើញភាគល្អិតដែលក្រោយមកត្រូវបានកំណត់ថាជាដែកអ៊ីណុកនៅខាងក្នុងវ៉ាក់សាំង ៣៩ ដប។

ប៉ុន្តែកេសទី ៤ មិនទទួលបានការត្រួតពិនិត្យឡើយ បន្ទាប់ពីការរកឃើញភាគល្អិតនៅថ្ងៃទី ២ ខែកក្កដាហើយកេសទី ៥ ក៏មិនត្រូវបានពិនិត្យដោយក្រុមហ៊ុន Rovi ដែរ។
គួរបញ្ជាក់ថា យោងតាមព័ត៌មានបឋមបានឲ្យដឹងថា ប្រទេសជប៉ុន មានអ្នកស្លាប់ចំនួន៣នាក់ បន្ទាប់ពីចាក់វ៉ាក់សាំង Moderna ដែលផ្ទុកសារធាតុកខ្វក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ មកស្គាល់ច្បាស់ អំពីវ៉ាក់សាំងកូវីដ Hayat-Vax ដែល វៀតណាម ទើបទទួលបាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ