ព័ត៌មានអន្ដរជាតិ
មកស្គាល់ច្បាស់ អំពីវ៉ាក់សាំងកូវីដ Hayat-Vax ដែល វៀតណាម ទើបទទួលបាន
វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Hayat-Vax ដែលផលិតដោយប្រទេស អារ៉ាប់រួម ចំនួនមួយលានដូស បានទៅដល់ប្រទេសវៀតណាមហើយ ដោយនាំឲ្យចំនួនសរុបនៃវ៉ាក់សាំងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កើនដល់ជិត ៥៧ លានដូស។
វ៉ាក់សាំងនេះ ត្រូវបានផ្តល់ជូនក្រោមកិច្ចសន្យារវាងក្រុមហ៊ុន Vimedimex Medi-pharma Joint Stock Company (Vimedimex) របស់ប្រទេសវៀតណាម ជាមួយក្រុមហ៊ុន G42 Medications Trading LLC របស់ប្រទេសអារ៉ាប់រួម។

វ៉ាក់សាំង Hayat-Vax បានទៅដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai ក្នុងទីក្រុងហាណូយកាលពីថ្ងៃពុធ។
Hayat-Vax គឺជាវ៉ាក់សាំងអសកម្ម ដែលប្រើសារធាតុគីមីដើម្បីធ្វើឲ្យមេរោគអសកម្ម។ វ៉ាក់សាំងនេះ ប្រើបច្ចេកវិទ្យាដែលផ្ទេរពីក្រុមហ៊ុន Sinopharm របស់ប្រទេសចិន។

Hayat-Vax បានឆ្លងកាត់ការសាកល្បងគ្លីនិកលើមនុស្សជាលក្ខណៈអន្តរជាតិ ដែលមានការចូលរួមពីអ្នកស្ម័គ្រចិត្តចំនួន ៤៥,០០០ នាក់មកពី ១២៥ ប្រទេស និងបង្ហាញពីប្រសិទ្ធភាពការពារ សុវត្ថិភាពនិងភាពស៊ាំ។
លទ្ធផលនៃការសាកល្បងបង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធិភាពការពារ ៧៨,៨៩ ភាគរយហើយបង្កើតអង់ទីគ័រប្រឆាំងវីរុស SARS-CoV-2 ចំនួន ៩៩,៥២ ភាគរយ។

មិនមានផលរំខានធ្ងន់ធ្ងរ ត្រូវបានគេសង្កេតឃើញលើមនុស្សដែលចាក់វ៉ាក់សាំង Hayat-Vax ទេនេះ។ វាអាចត្រូវបានរក្សាទុកនៅសីតុណ្ហភាពពីចន្លោះ ២ ទៅ ៨ អង្សាសេ។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលបានយល់ព្រមឲ្យប្រើប្រាស់វ៉ាក់សាំង Hayat-Vax ជាបន្ទាន់នៅរួមជាមួយវ៉ាក់សាំងចំនួន៧ទៀត ដូចជា AstraZeneca របស់អង់គ្លេស, Sinopharm របស់ចិន, Sputnik V របស់រុស្ស៊ី, Abdala របស់គុយបា ព្រមទាំង Pfizer-BioNTech, Moderna និង Johnson & Johnson របស់អាមេរិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ម៉ាឡេស៊ី លេងធម៌ក្ដៅលើមន្ត្រីរាជការណាដែលមិនចាក់វ៉ាក់សាំង ប្រឈមនឹងការដាក់វិន័យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


