ខេត្តថៃ ជាប់ព្រំដែនកម្ពុជា កំពុងរងការវាយប្រហារដោយ ជំនន់ទឹកភ្លៀង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ខេត្តថៃ ជាប់ព្រំដែនកម្ពុជា កំពុងរងការវាយប្រហារដោយ ជំនន់ទឹកភ្លៀង

បានផុស

នៅ

ទឹកជំនន់ ដែលបណ្តាលមកពីភ្លៀងធ្លាក់ឥតឈប់ឈរ បានវាយប្រហារសហគមន៍វាលទំនាប នៅក្នុងស្រុក Muang កាលពីយប់ថ្ងៃអង្គារទី១២ខែតុលា ហើយប្រជាជន ត្រូវបានជម្លៀសចេញពីលំនៅដ្ឋានដែលជន់លិចទឹក ទៅកាន់ទីទួលសុវត្ថិភាពនៅសាលាខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រុក Muang គឺស្ថិតនៅក្នុងខេត្ត Chanthaburi របស់ថៃ ដែលជាប់នឹងខេត្តចំនួន២នៅព្រំដែនកម្ពុជាគឺ ប៉ៃលិន និងបាត់ដំបង។

នាយកដ្ឋានទំនាក់ទំនងសាធារណៈបានរាយការណ៍ថា សហគមន៍វាលទំនាបនៅជិតភ្នំ Khao Sa Bab, ព្រែក Khlong Nam Sai និងព្រែកក្បែរនោះផ្សេងទៀត ត្រូវបានជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នាក្នុងខេត្តភាគខាងកើតមួយនេះ។

ក្រុមមន្រ្តីមូលដ្ឋានបានសន្មតថា ស្ថានភាពនេះគឺបណ្តាលមកពីឥទ្ធិពលនៃព្យុះ Lionrock និង Storm Kompasu។

ទឹកជំនន់ក៏បានរាលដាលទៅដល់សហគមន៍នៅតំបន់ Muang Chanthaburi, Muang Tha Chang, Phlab Phla Narai និង Koh Khwang ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ផ្លូវធំៗក្នុងស្រុក Muang នៅតែអាចប្រើប្រាស់បាន ប៉ុន្តែផ្លូវលំក្នុងស្រុក មិនអាចធ្វើដំណើរបានទេ។

យោងតាមការិយាល័យធនធានទឹកជាតិបានឲ្យដឹងថា Chanthaburi ស្ថិតក្នុងចំណោមខេត្តភាគខាងកើត ដែលប្រឈមនឹងគ្រោះទឹកជំនន់ ដោយសាររដូវមូសុងនឹងគ្របដណ្តប់តំបន់ខាងកើតនិងតំបន់ជាប់នោះ រហូតដល់ថ្ងៃសៅរ៍៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ មកមើលទិដ្ឋភាព គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅប្រទេស ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

សំណង់​មន្ទីរពេទ្យ​ពហុ​ជំនាញ​ភ្នំពេញ​នឹង​ត្រូវ​សាងសង់​ឡើង​កម្ពស់​២៦​ជាន់ ដោយ​ប្រើប្រាស់​ពេល​នៃ​ការសាងសង់​ប្រមាណ​៤​ទៅ​៥​ឆ្នាំ​

ព័ត៌មានជាតិ២២ នាទី មុន

រង្វង់​មូល​ស្រអែម នៅ​ស្រុក​ជាំ​ក្សាន្ត បាន​សម្ពោធ​កាត់​ខ្សែបូ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

ជីវិតកម្សាន្ដ២៧ នាទី មុន

ថ្នាក់ដឹកនាំកំពូលៗក្នុងជួរដ្ឋាភិបាល តារាចម្រៀងល្បីៗ ផ្តល់កិត្តិយសចូលរួមក្នុងពិធីមង្គលប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

ព័ត៌មានជាតិ៣៤ នាទី មុន

ប្រមុខ​រាជរដ្ឋាភិបាល អំពាវនាវ​ឲ្យ​ពង្រឹង​សមត្ថភាព​វិស័យ​សុខាភិបាល និង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដើម្បី​កុំឱ្យ​បរទេស​មើលងាយ

ព័ត៌មានជាតិ៤០ នាទី មុន

សត្វត្រចៀកកាំរាប់ម៉ឺនក្បាលរងការគំរាមកំហែងចាប់លក់ធ្វើម្ហូបរៀងរាល់ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services